Part 45

1.1K 103 7
                                        

ផាំង

«អាយ៎​»Hoseok នឹង Jin​ ស្រែកព្រមគ្នានឹងទាំងបិតភ្នែកជិតឈឹងព្រោះតែខ្លាច​នឹងសំឡេងកាំភ្លេីងនោះ។

«Hello សម្លាញ់នេះមិនទាន់ផ្ដល់ដំណឹង​ ឯងមករកដល់តែឃេីញណ៎»Kevin និយាយទាំងញញឹម​ ស្របនឹងបោះជំហ៊ានចូលទៅរកពួកគេទាំងកាន់កាំភ្លេីង​ តម្រង់ពួកគេ។

«ចង់បានអីក៏និយាយមក​ កុំមកប្រេីពិធីថោកទាបបែបនេះ»Jungkook សួរទៅ Kevin ទាំងស្រែកគំហកដាក់​ គេខឹងនឹងអាម្នាក់នេះ​ណាស់​ ដែលធ្វេីបែបនេះដាក់មនុស្សរបស់គេ។

«មែនហេីយ Kevin នេះឯងបំផ្លាញពួកយេីងមិនទាន់អស់ចិត្តទៀតឬ»Yoongi សួរទៅគេហេីយ​ក៏អោបក្រសោបរាងតូចជាប់​ ព្រោះតែរាងតូចកំពុងភ័យ។

«នៅទេ​ ពួកឯងគួរតែគ្មានឈ្មោះក្នុងសង្គមមួយនេះទៀត​ ពួកឯងគួរតែងាប់»Kevin ស្រែកគំហកដាក់ពួកគេវិញយ៉ាងខ្លាំង​ ភ្នែករបស់គេក្រឡេក្រឡាប់ដូចមនុស្សសតិមិនគ្រប់​ ដៃដែលកាន់កាំភ្លេីងក៏ញ័រៗ​ ។

«Kevin គិតម្ដងទៀតទៅ​ ឯងគ្មានថ្ងៃសម្លាប់ពួក​យេីងបានទេ​ ក៏ដឹងថាពេលនេះកូនចៅរបស់ឯង យេីងកំចាត់អស់ហេីយ»Yoongi ព្យាយាមនិយាយសម្រួលជាមួយនឹង Kevin យ៉ាងណាក៏ធ្លាប់ជាមិត្តនឹងគ្នា​ គេមិនចង់កាប់សម្លាប់នោះទេ​ ដូច្នោះហេីយ​ទេីបនាយព្យាយាមនិយាយអោយគេទន់ចិត្ត។

«ហាសហា​......ពួកឯងនេះល្ងង់ណាស់​ យេីងច្បាស់ជាដឹងថាយេីងនឹងមិនឈ្នះពួកឯងទេ»Kevin និយាយហេីយក៏សេីចខ្លាំងៗធ្វេីអោយពួកគេឆ្ងល់ជាខ្លាំង​ ព្រោះនាយកំពុងសេីចដូចមនុស្សឆ្គួត។

«បេីដឹងហេីយ​ ប្រឹងម្លេះ»Jungkook ឆ្ងល់ជាខ្លាំង​ អាម្នាក់នេះដឹងថាមិនឈ្នះហេីយប្រឹងរកកន្លែងស្លាប់ធ្វេីអី​ រស់ស្រួលមិនចង់ទេ។

«យេីងប្រឹងព្រោះយេីងបានអូសពួកឯងអោយ​ស្លាប់ជាមួយគ្នានោះអី​ ហាស៎ៗៗ»Kevin សេីច​លឺៗខ្លាំងៗក្នុងន័យអ្នកឈ្នះ​ ព្រោះគេដឹងថាគេមិនអាចយកឈ្នះ Jungkook នឹង Yoongi បានទេ​ ទេីបខ្លួនធ្វេីអោយពួកគេចូលអន្ទាក់នោះអី។

«និយាយឆ្គួតស្អី»Yoongi ស្រែកសួរទាំងកំហឹង​ ព្រោះតែខឹងនឹងសម្ដីរបស់នាយ។

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now