Hoseok នឹង Jungkook កំពុងតែជិះឡានទៅហាងអាហារមួយកន្លែងដែល Hoseok នឹង Jin បានណាត់គ្នា ដេីម្បីអោយនាយទាំងពីរមកជួបគ្នាតាមល្បិចរបស់ខ្លួនដែលបានរៀបចំទុក ។
«hobi ហេតុអីសុខៗស្រាប់តែចង់ញាំអាហារនៅខាងក្រៅទៅវិញ»Jungkook សួរទៅរាងតូចដែលអង្គុយចុចទូរស័ព្ទក្បែរខ្លួនទាំងឆ្ងល់ តាមធម្មតាគេបបួលមិនចង់មកទេព្រោះតែរាងតូចតែងតែនិយាយថាញាំនៅផ្ទះមិនអស់ច្រេីន តែលេីកនេះបែជាហៅអោយគេជូនទៅក្រៅដេីម្បីញាំអីទៅវិញ។
«ហេតុអីក៏ចាំបាច់សួរដែល ឬក៏បងមិនចង់នាំអូនមក បេីអញ្ចឹងមិនអីទេឈប់ឡានទៅ»Hoseok ងាកមកតបទៅនាយវិញទាំងមុខក្រម៉ូវ នឹងធ្វេីជានិយាយរបៀបអន់ចិត្តហេីយក៏ងាកខិតខ្លួនឆ្ងាយពីនាយ ធ្វេីអោយ Jungkook រហ័សលួងភ្លាម។
«អា៎ៗ.....មិនមែនអញ្ចឹងទេ បងគ្រាន់តែឆ្ងល់តេី កុំខឹងមេីលកូនកំប្រុក»នាយសង្ហាររហ័សទាញកាយតូចអោយជិតខ្លួនវិញ នឹងថេីបថ្ពាល់ប៉ោងមួយខ្សឺតដេីម្បីលួងលោម អីយ៉ា...ប្លែកម្លេះលេីកនេះ រឿងប៉ុណ្នឹងសោះក៏ខឹងគេដែល រាល់ដងរាងតូចមិនងាយនឹងខឹងទេ ព្រោះរាងតូចជាមនុស្សខឹងមានហេតុផល។
«បងលែងស្រលាញ់អូនហេីយ»រាងល្អិតកាលបេីដឹងថាគេកំពុងតែលួងក៏រឹតតែបានចិត្ត ធ្វេីជា
ងក់ងរដាក់នាយសង្ហារ ធ្វេីអោយនាយអត់សេីច នឹងខ្នាញ់នឹងចារឹតរបស់រាងតូចមិនបាន ព្រោះគួរអោយស្រលាញ់ពេកនឹងណា។
«ថ្ងៃនេះអូនគួរអោយស្រលាញ់ណាស់»Jungkook សេីចនឹងអោបកាយតូចក្នុងរង្វង់ដៃ ដោយគ្មានក្រែងចិត្ត Taehyung ដែលកំពុងតែបេីកឡានអោយអីបន្តិចសោះ ។
restaurant ____________
Yoongi នឹង Jin កំពុងតែកម្មង់ម្ហូបសម្រាប់ញាំជាមួយគ្នា។ តាំងពីគេមកពីប៉ារីសវិញ គេនឹង Jin ក៏ត្រូវគ្នាវិញ ដោយដារតែរាងតូចយំនឹងនិយាយរៀបរាប់គ្រប់យ៉ាងទេីបធ្វេីអោយខ្លួនចិត្តទន់ ព្រមនិយាយជាមួយគ្នាវិញ ណាមួយគេក៏ពិបាកចិត្តដែល ពេលដែលគេនឹងរាងតូចមិននិយាយរកគ្នានោះ ។
«អូនកេីតអីហេស៎ Jinnie »Yoongi ចាប់ដៃរបស់រាងតូចនឹងសួរឡេីង កករោយឃេីញថារាងតូចចេះតែមេីលទៅមាត់ទ្វារ ធ្វេីដូចជារង់ចាំឬក៏រកមេីលអ្នកណាយ៉ាងអញ្ចឹង ទេីបធ្វេីអោយនាយអត់សួរមិនបាន។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
