Hoseok house _____
Hoseok រៀបចំកន្លែងគេងព្រោះប្រុសម៉ាហ្វៀនៀកលន់តួរសុំគេងជាមួយ មួយយប់ដោយលើកហេតុផលថាមិនចង់បើកឡានពេលយប់ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសារខ្លួនមិនសូវជំនាញនៅពេលយប់ ទើបមាឌតូចមិនជំទាស់ព្រោះអាណិតកូនទន្សាយដែលខំអង្វរតាំងពីក្បាលល្ងាច
«Jungkook ហា៎រួចហើយ»Hoseok ស្រែក ប្រាប់អ្នកកម្លោះដែលនៅក្នុងបន្ទប់ទឹកមិនទាន់ចេញមកវិញ
«ដឹងហើយកូនកំប្រុក»Jungkook ស្រែកពីក្នុងបន្ទប់ទឹកតបនឹងរាងតូច
«ប្រុសមុខទន្សាយ»Hoseok ស្រែកដាក់វិញនឹងជ្រួញច្រមុះដាក់ ស្អប់ណាស់ហៅគេបែបនឹងរហូតធ្វើមើលតែគេជាសត្វចិញ្ចឹមរបស់ខ្លួនចឹង រាងតូចចុះពីគ្រែទៅយកខោអាវអោយ Jungkook ពាក់ មើលចុះមិនទាន់ត្រូវជាអីនឹងគ្នាតែមើលធ្វើចុះដូចប្រពន្ធបម្រើប្ដីចឹង
«កូនកំប្រុក ហឺមបាត់ទៅណាហើយ»Jungkook ចេញពីបន្ទប់ទឹកដោយ មានកន្សែងរុំពាក់កណ្ដាលចង្កេះប្រលែងល្វែងខាងលើចោល បង្ហាញរាងកាយហាប់ណែន ពោពេញដោយសាច់ដុំដែលជាទីប្រាថ្នា
សម្រាប់ស្រីគ្រប់គ្នា នឹងរករាងតូចតែមិនឃើញ
«លោក អាយ៎ អាប្រុសរោគចិត្ត»Hoseok ចូល មកបន្ទប់វិញតែក៏ស្រែកចាចព្រោះតែចូលមកក៏ឃើញ Jungkook កំពុងឈរទាំងស្លៀកកន្សែងនៅចំពោះមុខ
«អេ៎ស្រែកធ្វើអី កុំស្រែកៗ»Jungkook ចូលមកបិតមាត់មាឌតូចអោយឈប់ស្រែកព្រោះខ្លាចផ្អើលអ្នកជិតខាង
«អឹមៗ»Hoseok រើតិចៗដើម្បីអោយនាយលែងមាត់របស់ខ្លួន
«ហាមស្រែកណា»Jungkook ដាក់បម្រាមមុន នឹងដកដៃចេញមកវិញ
«លោកម៉េចក៏ចេញមកទាំងបែបនេះ»Hoseok និយាយបែមុខចេញព្រោះតែមិនហ៊ានមើលទៅរាងកាយរបស់ Jungkook ឡើយ
«ក៏គ្មានខោអាវផង ឯងក្រយកមកអោយពេក»Jungkook ញញឹមខិលមើលដឹងថាក្មេងតូចកំពុងអៀននឹងគេទើបធ្វើជានិយាយដាក់រាងតូចបែបនេះ
«អរ គឺនេះខ្ញុំយកមកអោយហើយ»Hoseok សម្លឹងមើលក្នុងដៃរបស់ខ្លួនឃើញថាខោអាវ នៅនឹងខ្លួនទើបហុចទៅក្រោយអោយរាងក្រាស់ទាំងមិនបែទៅរកទេ
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
