Part 16

1.7K 131 1
                                        


        Hoseok ដើរទៅបន្ទប់របស់ខ្លួននឹងរាងក្រាស់ នាយតូចដើរតិចៗ​ទៅឈរពីក្រោយខ្នងមនុស្សមាឌ Jungkook ដែលកំពុងឈរមើល ទៅខាងក្រៅតាមកញ្ចក់

«Jung»Hoseok ហៅគេទាំងសំឡេងខ្សោយព្រោះគិតថារាងក្រាស់កំពុងខឹងខ្លួម

«អឹប.....HoBi បងសុំទោសកុំខឹងនឹងបងអីមុន នេះបងគ្មានចេតនាទេ»Jungkook គ្រាន់តែឃើញរាងតូចភ្លាមនាយស្ទុះទៅទាញកាយតូចមកអោបនឹងនិយាយទៅកាន់រាងតូចយ៉ាងលឿននឹងមានអារម្មណ៍ភ័យលាយគ្នាព្រោះខ្លាចថារាងតូចនឹងខឹងគេដែលស្រែកថាអោយមុននឹង

«Jung ហឹកៗ»Hoseok ស្រាប់តែយំចេញមកតែម្ដង មុននេះគេក៏ភ័យដែលពេល Jungkook ស្រែកដាក់គេនឹង Jimin នោះ

«បងសុំទោសណាបងគ្មានចេតនាទេ»Jungkook អោបកាយតូចណែនព្រោះតែដឹងថាខ្លួនខុសដែលមុននេះបណ្ដោយអោយភាពខឹងគ្រប់គ្រងខ្លួនបាន

«ហឹកៗកុំស្រែកដាក់អូនទៀតអី Jung អូនខ្លាច បងក៏ដឹងថាអូនខ្លាចសំឡេងបែបនេះ»Hoseok យំរៀបរាប់ខ្ទប់មុខនឹងទ្រូងមាំនឹងអោបរាងកាយក្រាស់ណែន គេខ្លាចគេមិនចូលចិត្តពេលអ្នកណាមកស្រែកនឹងគំហកអោយចឹងឡើយ

«បងសុំទោស HoBi កុំខឹងបងណាគ្រប់យ៉ាងដោយសារបងស្រលាញ់នឹងបារម្ភពីពួកអូនទើបបងខឹងពេលដែលពួកអូនមិនយល់ពីបង»Jungkook អោបកាយតូចនឹងនិយាយប្រាប់អ្នកក្នុងរង្វង់ដៃដោយអារម្មណ៍ដឹងខុសតែគេមិនខុសទាំងស្រុងទេនិយាយទៅគឺស្មើគ្នា

«អូនដឹង....តែអូនមិនចង់អោយបងប្រើសម្ដីធ្ងន់ដាក់ប្អូនទេ Jung ក្រែងបងជាអ្នកមើលថែគេរហូត មែនទេចឹងបងគួរតែដឹងថាត្រូវស្ដីឬក៏ប្រាប់បែកផ្សេង»Hoseok ងើបមុខពីទ្រូងមាំនឹងងើយមើលមុខរាងក្រាស់ទាំងទឹកភ្នែករហាម គេក៏ដឹងថា Jungkook បារម្ភពីពួកគេតែខឹងដែលនាយស្ដីបន្ទោសរហូត Jimin ត្រូវយំហើយថែមទាំងស្រែកដាក់ប្អូនទៀតផង

«បងដឹងៗបងសុំទោសបងមិនអោយមាន លើកក្រោយទេ»Jungkook ជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំនឹងថលបថ្ងាស់តូចមួយដង្ហើមវែងទើបដកមាត់មកវិញហើយទាញកាយតូចមកអោបម្ដងទៀត

«អូនក៏សុំទោសបងដូចគ្នា»Hoseok បិតភ្នែកផ្ដេកក្បាលលើទ្រូងមាំម្ដងទៀត គេក៏ខុសដែលធ្វើអោយរវាងបងប្អូនត្រូវទាស់សម្ដីគ្នា បែបនេះ


💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now