Part 19

1.6K 112 4
                                        


ផាំង ផាំង

«អួយ៎»Man ធ្លាក់កាំភ្លើងពីដៃព្រោះតែមានអ្នក បាញ់គេស្របពេលដែលគេរៀបនឹងបាញ់ Jungkook ចឹងហើយទើបធ្វើអោយគ្រាប់កាំភ្លេីងរបស់គេវាខុសគោលដៅ

«អាយ៎»Hoseok ស្រែកយ៉ាងខ្លាំងក្រោយលឺសំឡេងកាំភ្លើង ព្រោះតែភ័យនឹងភ្ញាក់ផ្អើល

«HoBi »Jungkook ស្រវ៉ាអោបរាងតូច យ៉ាងលឿនព្រោះតែខ្លាចរាងតូចមានគ្រោះថ្នាក់

«ចង្រៃយ៍»Man អោនរើសកាំភ្លើងហើយក៏រត់ទៅបាត់ជៀសវាងគេចាប់

       អ្នកនៅទីនោះនាំគ្នារត់ចេញពីទីនោះ ធ្វើអោយមានភាពរញេរញ៉ៃពេញនឹងតែម្ដង សំឡេងស្រែកឡើងរញេរញ៉ៃធ្វើអោយមានភាពមិនបាកក្នុងការ

«ចេញពីទីនេះទៅ»Jungkook អោបកាយតូច រត់ទៅរកកន្លែងមានសុវត្តិភាព Jungkook នាំរាងតូចមកដល់កន្លែងដែលអាចលាក់ខ្លួនបានភ្លាម Hoseok ក៏អោបនាយទាំងភ័យខ្លាច

«ហឹក Jung អូនខ្លាច»Hoseok អោបនាយ
កម្លោះជាប់ទឹកភ្នែកហូរចេញពីភ្នែកស្អាត យ៉ាងច្រើន ខ្លួនក៏ញ័រទទ្រើកនៅសុខៗមកបាញ់គ្នាបែបនេះ

«កុំខ្លាចអីបងនៅទីនេះហើយ»Jungkook អោបកាយតូចជាប់ដើម្បីការពារនឹងលួងលោម

«ចាហ្វាយ ឆាប់ចេញពីទីនេះទៅទាន ទីនេះមិនមានសុវត្តិភាពទេ»Man ដែលកូនចៅរបស់នាយក៏ ប្រញាប់មកការពារអ្នកជាចាហ្វាយយ៉ាងលឿន

«ឡាននៅខាងណា»Jungkook ងើបនាំរាងតូចចេញពីទីនោះយ៉ាងលឿន

«ខាងនេះទាន»Man ប៉ុន្មាននាក់នាំគ្នាការពារនឹងនាំ ចាហ្វាយនាយទៅរកឡានយ៉ានលឿន

«មិនអីទេយើងទៅខ្លួនឯង ពួកឯងតាមចាប់វាអោយបាន»Jungkook និយាយឡើងទាំងខឹងនេះវាហ៊ានណា ហ៊ានមកធ្វើស្អីផ្ដេសផ្ដាសដាក់គេនៅទីនេះផងហេស៎ សំណាងហើយដែល មិនចំសំណព្វចិត្តគេ បើមិនចឹងខ្ទិចមិនខាន

«Jung ឈប់សិន»Hoseok ចាប់ដៃរាងក្រាស់ពេលគេរៀបបើកទ្វារឡានអោយខ្លួន

«មានអីមែនទេ អូនភ្លេចអ្វីមែនទេ»Jungkook ងាកមកសួរទៅរាងតូចទាំងជ្រួញចិញ្ចើម

«តើនៅនេះអាចមានអ្នករបួសទេ អូន....អូនចង់ទៅមើលវិញ»Hoseok និយាយាទាំងសំឡេងចង់យំភ្នែករលីងរលោងទោះគេខ្លាចតែគេចង់ទៅកន្លែងនោះវិញខ្លាចមានអ្នករបួស​ បេីមានគេនឹងអាចជួយបានខ្លះ(ញ្ញាណជាគ្រូពេទ្យ)

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now