Hoseok Jungkook Jimin នឹង Taehyung កំពុងនៅក្នុងបន្ទប់របស់ម៉ាក់ Hoseok ពេលនេះពេទ្យបានផ្លាស់គាត់មកបន្ទប់ធម្មតាហេីយ
Hoseok អង្គុយកាន់ដៃម្ដាយដែលសន្លប់មិនទាន់ដឹងខ្លួនដោយអារម្មណ៍មិនល្អគេអោនមុខចុះសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់
«Jhope ahh កុំពិបាកចិត្តទៀតអីពេលនេះអ្នក ម៉ាក់គាត់អស់អីហេីយ»Jimin ចូលទៅអង្អែលស្មាគេបន្តិចជាការលួមលោមនឹងនិយាយដេីម្បីកុំអោយគេគិតច្រេីនព្រោះគេយំរហូតតាំងពីមកដល់
«យេីងជាកូនមិនបានការសូម្បីម្ដាយក៏យេីងមេីលថែមិនបាន»Hoseok នៅតែអោនមុខចុះខ្សឹបខ្សួលម្នាក់ឯងដដែល អ្នកណាទៅយល់
អារម្មណ៍របស់គេពេលនេះនោះ ខណះដែលខ្លួនកំពុងតែរៀនពេទ្យតែម្ដាយឈឺមិនអាចជួយបានហេីយគ្មានពេលនៅជិតនឹងមេីលថែទៀត
«Hobi កុំបន្ទោសខ្លួនឯងអី បេីអ្នកម៉ាក់ងេីបមកមិនឃេីញអូនញញឹមទេគាត់មិនសប្បាយចិត្តឡេីយ»Jungkook អោយ Jimin ថយបន្តិចហេីយខ្លួនក៏ចូលមកនាយកម្លោះបញ្ឈរជង្គង់មួយជំហៀងគេចាប់ដៃរាងតូចទាំងសងខាងយកមកកាន់នឹងសម្លឹងរបស់រាងតូចទាំងញញឹមតិចៗដេីម្បីលួងលោម
«ហឹកៗ Jung អូនជាកូនមិនបានការ»Hoseok អោនមុនចុះនឹងយំតិចៗព្រោះមិនអាចប្រេីសំឡេងខ្លាំងទេខ្លាចរំខានការគេងរបស់ម៉ាក់គេ
«អ្នកណាថា កូនកំប្រុករបស់បងជាមនុស្សល្អខ្លាំងណាស់កុំចេះតែបន្ទោសខ្លួនឯងណា»Jungkook ក្រសោបមុខតូចដោយដៃទាំងពីរនឹងជូតទឹកភ្នែកចេញពីផែនថ្ពាល់ទន់រលោងរបស់រាងចេញហេីយក៏បន្តការលួងលោមដល់រាងតូចម្ដងទៀតព្រោះអ្វីដែលគេអាចធ្វេីបានគឺលួងលោមមនុស្សដែលគេស្រលាញ់ពេលឃេីញ Hoseok យំក្នុងទ្រូងរបស់គេវាឈឺចុកៗពិបាកណាស់
«ហឹកៗ Jung »Hoseok ស្រវ៉ាអោប ក មនុស្សប្រុសដែលខ្លួនស្រលាញ់នឹងខ្ទប់មុខនឹងកញ្ចឹង ក របស់គេ Jungkook លេីកដៃអោបកាយតូចវិញយ៉ាងណែនដេីម្បីអោយកាយតូចមានអារម្មណ៍កក់ក្ដៅខ្លះ
Taehyung នឹង Jimin ឃេីញបែបនេះពួកគេក៏ចេញមកក្រៅទុកពេលវេលាអោយ Jungkook នឹង Hoseok បាននៅជាមួយបន្ត ខណះពេលបែបនេះ Jungkook អាចជាកម្លាំងចិត្តសំខាន់របស់ Hoseok ក៏ថាបានព្រោះពួកគេជាសង្សារនឹងគ្នា
BINABASA MO ANG
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
