Hoseok ស្ងៀមទ្រឹងពេលឃើញវត្តមាន របស់ Jin ចំណែក Jin ក៏ដូចគ្នា គេហាក់គាំង នៅមួយកន្លែងតែម្ដង
«J...Jhope »Jin ហៅឈ្មោះរបស់ Hoseok ទាំងរដាក់រដុប
«Kim SeokJin អរអត់ទេគឺ Min SeokJin ទើបត្រូវ»Hoseok ទឹកមុខពោពេញដោយភាព ស្អប់នឹងខឹងលាយឡំគ្នាមើលទៅ Jin
«នេះអ្នកទាំងពីរស្គាល់មែនទេ»Jimin សួរទាំងឆ្ងល់ក្រោយឃើញពួកគេឈរសម្លឹងមើលគ្នាទៅមក
«ខ្ញុំស្គាល់-»Jin និយាយមិនទាន់ចប់ផង Hoseok ក៏កាត់សម្ដីរបស់គេ
«ខ្ញុំមិនស្គាល់»Hoseok តបទាំសម្លឹងមុខរបស់ Jin មិនព្រិច
«អេ៎ នេះសម្រេចថាស្គាល់ឬអត់»Jimin ធ្វើមុខឆ្ងល់ដដែល ម្នាក់ថាស្គាល់ម្នាក់ទៀតថាមិន
ស្គាល់ជឿអ្នកណាទៅលោក
«ស្គាល់ពួកយើងជាមិត្តនឹងគ្នា»Jin និយាយទាំងញញឹមតិចៗដាក់ Jimin តែសម្ដីរបស់ Hoseok បានផ្ដាច់ស្នាមញញឹមគេគ្មានសល់
«ខ្ញុំមិនរាប់មនុស្សក្បត់ធ្វើជាមិត្តទេ»Hoseok និយាយទាំងខឹងនឹងស្អប់ ធ្វើអោយអ្នកម្ខាងទៀត ទម្លាក់ទឹកមុខ
«ឯងនិយាយអី Jhope យើងមិនយល់ទេ អ្នកណាក្បត់អ្នកណា»Jimin សួរ Hoseok ព្រោះតាមស្ដាប់សម្ដីរបស់ Hoseok គឺចង់សំដៅអ្វីមួយហើយ
«Jimin យើងសុំទៅថ្នាក់សិនហើយ ចាំជួបគ្នាលើកក្រោយ»Hoseok និយាយចប់ក៏ដើរចេញទៅបាត់ដោយមិនចាំអោយអ្នកណាមកឃាត់ទាន់ឡើយ
«Jhope Jhope »Jin ហៅគេតែ Hoseok មិនខ្វល់ដើរទៅមុខធ្វើដូចមិនលឺ
«Jin hyung បងនិយាយមកមើល តើរវាងពួក បងស្គាល់គ្នាមែនទេ»Jimin ទាញដៃរបស់ Jin អោយអង្គុយក្បែរខ្លួន
«ស្គាល់ ពួកយេីងទាំងពីរស្គាល់គ្នាយូមកហើយ ព្រោះ hyung ជាអ្នកនៅខេត្តជាមួយនឹងគេ»Jin និយាយទាំងអោនមុខចុះអារម្មណ៍ដឹងខុសកើតឡើងក្នុងចិត្តពេលនឹកឃើញដល់អតិតកាលដែលធ្លាប់ធ្វើខុសលើ Hoseok
«អរ ហើយចុះហេតុអីមុននឹង Jhope និយាយបែបនេះដាក់បង»Jimin នៅមិនឈប់ឆ្ងល់ព្រោះបើមិត្តនឹងគ្នាហេតុអី Hoseok និយាយ ស្ដីបែបនឹងដាក់ Jin ហើយតាមមើលរឹតពា ក៏ស្អប់ Jin ទៀតផង
«hyung ធ្លាប់ធ្វើខុសដាក់គេកាលពីមុន»Jin រលីងរលោងទឹកភ្នែកពេលនឹកដល់រឿងនោះ
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
