Part 6

2.1K 157 3
                                        


​ ក្រោយពីញាំអាហារពេលល្ងាចរួច Hoseok ក៏រៀបចំទុកដាក់នៅផ្ទះបាយវិញ​ ធម្មតាទេគេជាកូនប្រុសតែម្នាក់រឿងរៀបចំផ្ទះសម្បែងគេមិនចាញ់មនុស្សស្រីឡេីយព្រោះម៉ាក់គេបង្រៀនអោយចេះខាងនឹង​ ទោះត្រូវអ្នកជិតខាងថាកូន
ខ្ទេីយក៏គាត់មិនបានខ្វល់ដែល​ព្រោះគាត់ដឹងពីកូនគាត់តាំងពីកេីតថាគេមិនស្រលាញ់ស្រីទេ​ ព្រោះ​គេទន់ភ្លន់ដូចស្រីទៅហេីយនឹងតាំងពីដេីមមក​

«ត្រូវការអោយជួយទេ»Jungkook អោនទៅនិយាយក្បែរត្រចៀករបស់រាងតូចធ្វេីអោយគេភ្ញាក់តែម្ដង

«អួយ៎​ មកស្ងាត់ៗបែបនេះដឹងទេខ្ញុំភ័យណា»Hoseok ភ្ញាក់ព្រឺត​ងាកមកសម្លក់គេ​

«សុំទោសកុំធ្វេីមុខចឹងអី»Jungkook សេីច នឹងទឹកមុខខឹងរបស់​ Hoseok ព្រោះ​គេខឹងគឺគួរអោយស្រលាញ់ណាស់

«លោកសេីចអី​»Hoseok ខាំមាត់ដាក់រាងក្រាស់នៅមកមានមុខសេីចទៀតណា

«សេីចឯងនឹងហេីយពេលខឹងមុខឡេីងគួរអោយ ស្រលាញ់»Jungkook នៅតែសេីចហេីយយកដៃច្បូតច្រមុះរបស់រាងតូចតិចៗព្រោះខ្នាញ់នឹងទឹកមុខរបស់រាងតូចមែនទែន​

«ហឹស....ឈប់និយាយជាមួយលោកឯងហេីយ»Hoseok ងាកមុខចេញហេីយក៏ធ្វេីការរបស់គេបន្ត

«កុំខឹងមេីល»Jungkook និយាយបែបញិញ៉ក់ដាក់រាងតូច

«ទេ»Hoseok ងាកមុខមកឆ្លេីយទាំងមុខក្រម៉ូវ ហេីយដេីរទៅអង្គុយមុខផ្ទះដែលមានតុថ្មមួយធំនៅមុខផ្ទះវាជាកន្លែងដែល Hoseok ចូលចិត្តអង្គុយមេីលព្រះច័ន

«កុំខឹងអីកូនកំប្រុកៗ»Jungkook តាមមកនិយាយដដែលៗពីក្រោយរាងតូចមានបំណង ញោះ Hoseok ច្បាស់ណាស់

«មិនឈប់ទេ»Hoseok ឆ្លេីយទាំងមិនមេីលមុខ

«ណាៗកុំខឹងអី​ កូនកំប្រុកគួរអោយស្រលាញ់»Jungkook អង្គុយពីមុខរាងតូចហេីយចាប់ថ្ពាល់រាងតូចទាញទៅមកបែបលួងលោមនឹងសេីចដូចកូនទន្សាយដាក់រាងតូច

«អួយ៎​ឈឺកុំទាញ»Hoseok ពេបនឹងទាញដៃរបស់ក្រាស់ចេញពីថ្ពាល់របស់ខ្លួនព្រោះវាក្រហមដោយសារដៃរាងក្រាស់

«ប្រាប់ថាឈប់ខឹងសិនមកយេីងនឹងលែង»Jungkook ញាក់ចិញ្ចេីម ដាក់រាងតូចទាំងមុខច្រឡឺម

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now