Part 15

1.7K 135 5
                                        


ល្ងាចប្រហែលម៉ោង 5 ជាង អ្នកដែលគេងលក់តាំងពីថ្ងៃក៏ចាប់ផ្ដើមភ្ញាក់ ត្របកភ្នែកស្ដើងលំអដោយរោមភ្នែកងរចាប់ផ្ដើមបើកឡើង Hoseok ទៅជាព្រិចភ្នែកមុខជ្រួញដោយការឈឺចាប់ព្រោះមានអារម្មណ៍ថាដូចជាមានអ្វីប៉ះនឹងកន្លែងរបួសចឹង ទើបប្រឹងបើកភ្នែកឡើងក៏ភ្ញាក់វិះនឹងដកដៃចេញពីការលាងរបួសរបស់រាងក្រាស់តែក៏ត្រូវគេចាប់ជាប់នឹងបន្តលាង
រហូតរួចរាល់

«កុំទាន់.....បងលាងមិនទាន់ហើយទេ»Jungkook និយាយទាំងភ្នែករបស់គេកំពុងមើលរបួសរបស់រាងតូចយ៉ាងយកចិត្តដាក់

«Jung អូន»Hoseok និយាយតិចៗម៉ាល្មមលឺ ទឹកមុខភ័យរបស់គេធ្វើអោយអ្នកដែលលួច មើលចង់សើចតែមិនហ៊ាន ទើបប្រឹងធ្វើធម្មតា

«ងើបមក»Jungkook នាយធ្វើជានិយាយ
ធម្មតាទាំងទឹកស្មើបំផុត ធ្វើអោយរាងតូចមាន
អារម្មណ៍ថាភ័យពេលឃើញទឹកមុខរបស់រាងក្រាស់ គេលើកកាយតូចអោយអង្គុយនឹងរៀបចំរបស់របរទុកនៅលើតុក្បែរនឹងទើបងាកមកមើលមុខមនុស្សមាឌតូចដោយកែវភ្នែកស្មើ

«Jung អូនសុំទោស»Hoseok អោនមុខចុះពោលពាក្យសុំទោសទៅកាន់បុរស ចំពោះមុខ ដោយអារម្មណ៍ដឹងខុសគេ មិនហ៊ានមើលមុខរបស់មនុស្សមាឌធំឡើយ គេឈ្ងោកមុខចុញដៃអង្អែលត្រង់កន្លែងរបួសដែលទើបនឹងរុំហើយថ្មីៗ តិចៗ

«បងទៅក្រោមហើយ»Jungkook លេង
ស្ទាយមិនខ្វល់នឹងទឹកមុខភ័យរបស់រាងតូច គេងើបឈរពេញកម្ពស់របស់ខ្លួនយករបស់របរទៅក្រោមវិញទាំងរឹកពាមិនខ្វល់ ធ្វើអោយរាងតូចចង់យំបន្តិចអីបន្តិច

«Jungkook ចាំអូនផង»Hoseok ទាញភួយចេញនឹងចុះពីលើពូករត់ទៅតាមមនុស្សមាឌធំទៅខាងក្រោមទាំងភ័យព្រោះគិតថា Jungkook ប្រាកដជាខឹងនឹងខ្លួនជាមិនខានដែលមានរឿងបែបនេះមិនបានប្រាប់គេ

ខាងក្រោម_____

          Hoseok រត់ទៅដល់ក្រោមក៏ត្រូវឈប់ង៉ក់ពេលឃើញ Jungkook អង្គុយគងទាក់ក្លានៅលើសាឡុងដោយមាន Taehyung រួមទាំង Jimin ដែលអង្គុយពេបមាត់អោនមុខចុះទាំងថ្ពាល់មានដាមទឹកភ្នែក មើលក៏ដឹងថា Jungkook ប្រាកដជាស្ដីបន្ទោស Jimin ជាមិនខានបានជាមិត្តរបស់ខ្លួនយំបែបនេះ

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now