Jungkook នឹង Hoseok បណ្ដេីរគ្នាចេញពីបន្ទប់ធ្វេីការរបស់នាយ បង្ករភាពភ្ញាក់ផ្អេីលដល់បុគ្គលិកគ្រប់គ្នាក្នុងក្រុមហ៊ុនតែម្ដង Hoseok ធ្វេីខ្លួនមិនត្រូវមានអារម្មណ៍ថាខ្លួនដូចជាសត្វចម្លែកយ៉ាងចឹង ព្រោះត្រូវគេសម្លឹងមកដោយក្រសែភ្នែកចម្លែកៗ។
«Jung អូនមានអារម្មណ៍ថាគេមេីលមកអូន
ប្លែកៗ»Hoseok ទាញជាយអាវរបស់រាងក្រាស់តិចៗ នឹងងាកមេីលជុំវិញខ្លួនទាំងទឹកមុខមិនល្អ គេមិនចូលចិត្តអោយអ្នកណាមកមេីលគេបែបនេះទេ មិនថាន័យល្អឬន័យមិនល្អ តែគដមិនពេញចិត្តសោះឡេីយ។
«កុំខ្វល់អី ធ្វេីខ្លួនធម្មតាទៅ»Jungkook មិនមែនមិនដឹងថាួកបុគ្គលិកនាំគ្នាមេីលមកគេនឹងរាងតូចឡេីយ គេដឹងតាំងពីដេីរចេញពីបន្ទប់មកម្លេះ គ្រាន់តែខ្ចិលខ្វល់ ដៃមាំស៊កអោបចង្កេះតូចមកអឹបនឹងខ្លួន ស្របនឹងកែវភ្នែកកំណាចបាញ់ទៅពួកបុគ្គលិកដែលកំពុងមេីលនោះ ធ្វេីអោយពួកគេនាំគ្នាអោយមុខចុះនឹងបំបែកគ្នាយ៉ាងលឿន អ្នកណាទៅហ៊ានទៅប្រធានរបស់គេជាម៉ាហ្វៀ ស្រួលមិនស្រួលអត់ការងារមិនខាន។
«Jung ធ្វេីអីនឹង គេកំពុងតែមេីលមកផង»Hoseok ភ្ញាក់បន្តិច ព្រោះស្រាប់តែទាញទៅអោបមុខមនុស្សជាច្រេីនៗស្រស់ៗបែបនេះ។
«ស្ងៀមបេីមិនចឹងបងថេីបមុខគេណា»Jungkook អោនមេីលមនុស្សដែលមានកម្ពស់ត្រឹមទ្រូងរបស់ខ្លួនទាំងញញឹមខិល
ដាក់ ធ្វេីអោយមនុស្សមាឌតូចមុខក្រហមភ្លាមៗតែម្ដង។
«ឆ្គួតបេីបងហ៊ានអូននឹងខឹង»Hoseok ខាំមាត់សម្លក់ខំបន្លប់ភាពអៀនខ្មាស់របស់ខ្លួន កម្លោះតូច រហ័សងាកមុខចេញនឹងសម្លឹងមេីលផ្លូវជំនួសអោយមុខសង្ហារវិញ ខណះដែលកំពុងតែឈរចាំឡាន។
«អូ៎....គម្រាមហេស៎....ខ្លាចស្លាប់ហេីយ»Jungkook ញោះរាងតូចទាំងសេីច ធ្វេីអោយមុខតូចក្រហមរឹតតែខ្លាំង តែលេីកនេះមិនដឹងថាក្រហមខឹងឬក្រហមព្រោះអៀនទេ ។
«ឈប់និយាយជាមួយបងហេីយ»Hoseok ខាំមាត់សម្លក់ម្ដងទៀត ទេីទាញដៃនាយចេញនឹងដេីរឡេីងឡាន ដែលមកដល់ល្មម។
«កូនកំប្រុស»Jungkook អស់សំណេីចបន្តិច ពេលឃេីញរឹតពារបស់រាងតូចបែបនេះ ហេីយក៏ឡេីងឡានតាមក្រោយរាងតូច។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
