«ហឹសៗ»Jungkook សេីចគេបិត leb top ដែលយកមកធ្វេីការទុកហេីយក៏ដេីរចូលទៅក្នុងផ្ទះបាយដែល ពេលទៅដល់ក៏សូកដៃអោបចង្កេះតូចពីក្រោយនឹងខ្សឹបក្បែរត្រជាក់រាងតូចតិចៗ«មកពីចង់នៅក្បែរឯងអោយច្រេីនទេីបយេីងសុខចិត្តនៅ»នាយកម្លោះខ្សឹបក្បែររាងតូចថ្នមៗព្រួសខ្យល់ដង្ហេីមក្ដៅឧណ្ឌៗប៉ះនឹង ក របស់មាឌតូច
«និយាយអីទៀតហេីយ»Hoseok ស្ងៀមទ្រឹងរឹងខ្លួនស្ដូកតែម្ដងលែងមកអោបចង្កេះនឹងខ្សឹបបែបនេះ
«សឺត យ៉ាងម៉េចអៀនមែនទេ»Jungkook អោនថេីបថ្ពាល់រាងតូចមួយខ្សឺតទាំងញញឹមពេលឃេីញថ្ពាល់ក្រពុំក្រហមព្រឿងៗមេីលទៅគួរអោយស្រលាញ់
«អេ៎ម៉េចក៏ថេីបខ្ញុំ»Hoseok លេីកដៃក្ដោបថ្ពាល់ក្រហមរបស់ខ្លួននឹងងាកមកមេីលរាងក្រាស់
«ពេលឯងអៀនគួរអោយស្រលាញ់ណាស់»Jungkook បង្វែអោយរាងតូចមកទល់មុខរបស់ខ្លួនហើយក៏អង្អែលថ្ពាល់ទន់រលោង
តិចៗ ធ្វើអោយរាងតូចអៀនលើសដើម
«លោកបានហើយ អឺខ្ញុំធ្វើម្ហូប»Hoseok រុញ រាងក្រាស់ចេញបន្តិចពេលបេះដូងចាប់ផ្ដើមលោតញាប់ មុខក៏ក្ដៅភាយៗ
«យើងរង់ចាំឯងផ្ដល់ចម្លើយណា»Jungkook ញញឹមរួចក៏ដើរទៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវវិញ
«បេះដូងខ្ញុំលោតញាប់ខ្លាំម្លេះ»Hoseok លួចមើលទៅរាងក្រាស់ដែលកំពុងអង្គុយធ្វើការ ហើយក៏ស្ទាបបេះដូងរបស់ខ្លួន ព្រោះវាលោតចង់ធ្លាយចេញមកក្រៅហើយ
Villa Jeon____
Jimin អង្គុយធ្វើមុខក្រម៉ូវមិនឃើញបងប្រុសរបស់ខ្លួនត្រឡប់មកញាំបាយល្ងាចជាមួយ ធ្វើអោយក្មេងតូចអង្គុយសោកសៅនៅតុបាយម្នាក់ឯង អត់ Jungkook ហើយនៅអត់ មាន Taehyung ទៀត អ្នកណាទៅលេបបាយចូលនោះ
«ហឹកៗ»Jimin ទម្លាក់សមនឹងស្លាបព្រាចុះនឹងពេបមាត់យំតែម្ដង
«aww អ្នកប្រុសតូច ម៉េចក៏យំចឹង»ម៉ែដោះដែលនៅក្បែរនោះសួរទាំងបារម្ភព្រោះនៅ
សុខៗស្រាប់តែយំតែម្ដង
«ហឹកៗគ្មានអ្នកណាស្រលាញ់ខ្ញុំទេ គេទុកអោយខ្ញុំនៅញាំបាយម្នាក់ឯង ហា៎ៗ»Jimin ពេបមាត់ដាក់ម៉ែដោះទាំងទឹកភ្នែករហាម
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
Part8
Start from the beginning
