«មិនចម្លែកទេដែលមកមើលមនុស្សខ្លួនស្រលាញ់រៀននោះ»Jungkook ញញឹមបង្ហាញទៅកាន់រាងតូចដែលវាជាស្នាមញញឹមដែលកម្រនឹងមានអ្នកណាឃើញ ណាស់

«មនុស្ស.....មនុស្សខ្លួនស្រលាញ់ស្អី......លោកឯងនេះ និយាយតែពាស»Hoseok ងាកមុខចេញ នឹងប្រឹង និយាយទាំងមុខក្រហមព្រឿងៗ

«សឺត......គួរអោយស្រលាញ់ណាស់»Jungkook ឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺតយ៉ាងព្រហើន

«លោក....ម៉េចក៏មកថើបខ្ញុំ»Hoseok ងាកមកខាំមាត់ សម្លក់នឹងក្ដោបថ្ពាល់ខ្លួនឯង

«មកពីគួរអោយចង់ថើបនឹងណា»Jungkook ញាក់ចិញ្ចើមដាក់រាងតូចទាំងច្រឡឺម

«លោកឯង»Hoseok ប្រឹងខាំមាត់ដាក់ទាំងដែលចិត្តចង់ញញឹមស្ទើស្លាប់ទៅហើយ ចំណែករាងក្រាស់គិតតែពីសើច

Skip ______

Jungkook បើកឡានដោយខ្លួននេះជាលើកទី មួយហើយដែលគេមកបើកខ្លួនឯងចាប់តាំងពីត្រូវជាម៉ាហ្វៀមកមិនដែលបានបើកខ្លួនទេ គេបើកអោយរហូត តែលើកនេះត្រូវបើកអោយ មនុស្សពិសេស

«Jungkook ពួកយើងទៅណា»Hoseok ងាកទៅសួរអ្នកកម្លោះដែលកំពុងបើកឡានដូចជាចង់ទៅណា

«ទៅលំហែអារម្មណ៍ខ្លះ»Jungkook តប ទាំងញញឹមទៅរាងតូច

«លោកកើតអីមែនទេ»Hoseok សួរគេទាំងបារម្ភ

«គ្មានអីទេ......យើងស្មុកស្មាញរឿងតិចតួច»Jungkook ញញឹមស្រាលដាក់រាងតូច ទោះពិបាកចិត្តយ៉ាងណាក៏គេនៅតែញញឹមចេញពេលនៅមុខក្មេងម្នាក់នេះ

«ខ្ញុំនឹកឃើញហើយថាត្រូវធ្វើយ៉ាងម៉េចហើយដើម្បីអោយលោកសប្បាយចិត្ត»Hoseok ញញឹមយ៉ាងស្រស់ដាក់រាងក្រាស់

«អ្វីទៅ?»Jungkook

«ជូនខ្ញុំផ្ទះបានទេ.....នៅទីនោះអាចធ្វើអោយលោក ស្រស់ស្រាយបានណា»Hoseok ផ្ដល់យោបល់អោយរាងក្រាស់

«បាន....ឯងចង់ទៅខ្ញុំនឹងជូនទៅ»Jungkook ញញឹមទម្លាក់ដៃដែលកាន់ចង្កូតទៅកាន់ដៃរបស់រាងតូច

«ពិតមែនហេស៎»Hoseok

«មែន»Jungkook

«យេ៎អរគុណលោកណាស់»Hoseok និយាយទាំងសប្បាយចិត្តនឹងអោបដៃរបស់រាងក្រាស់

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now