ភាគបញ្ចប់

939 125 5
                                        

    បន្ទាប់ពីកម្មវិធីរៀបការចប់អស់គ្រួសារសងខាងក៏នាំគ្នាមកអង្គុយនិយាយគ្នាលែងយ៉ាងសប្បាយរីករាយ ជេគអង្គុយអោបដើមដៃស៊ុងហ៊ុនមិនលែងដូចខ្លាចបាត់នាយណាស់អញ្ចឹង។

«គ្រប់គ្នារៀបគម្រោងកុហកខ្ញុំមែនទេ?»ជេគនិយាយឡើងពេលលោកបាលៀម៍និយាយអំពីរឿងនេះទឹកមុខរបស់គេហាក់គាំងបន្ដិច

«មែនហើយ មកពីស៊ុងហ៊ុនដែលនិងណា»គាត់តបងាកមើលមុខកូនប្រសារដែលភ័យៗ

«អ្នកទាំងអស់គ្នាគិតថាសប្បាយណាស់មែនទេ?»ជេគចាប់ផ្ដើមផ្លាស់ប្ដូរទឹកមុខភ្លាម មុននេះញញឹមរីករាយពេលលោកវាលៀម៍និយាយពីរឿងគម្រោងធ្វើបាបគេភ្លាមជេគមុខស្មើភ្លាម

«គឺមិនមែនបែបនិងទេ បងអាចបកស្រាយបាន»ស៊ុងហ៊ុនបែរមុខមករកជេគចង់និយាយបកស្រាយឪ្យគេបានដឹងច្បាស់នាយគ្មានបំណងទេ

«បងមិនបាច់បកស្រាយ! សមចិត្ដបងហើយដែលឪ្យអូនដេកយំរាប់ខែដោយសារគម្រោងឆ្កួតឡប់របស់បង»ជេគសម្លុតនាយទាំងទឹកភ្នែក ឯប៉ាម៉ាក់គេវិញក៏នាំគ្នាចាកចេញទៅអស់ទុកឪ្យពួកគេនិយាយគ្នាសិនទៅ

«ជេគ... បងសុំទោសអូន បងពិតជាគ្មានបំណងពិតមែន»នាយចង់អោបលួងតែគេគេចទៅឆ្ងាយ លើកដៃជូតទឹកភ្នែកឪ្យស្ងួតអស់ដកដង្ហើមធំបន្ដិចក្រោក្រេសដើរឡើងទៅបន្ទប់បាត់

«ជេគ.... អូនស្ដាប់បងសិនបានទេ? »នាយរត់ឡើងមកដល់ខាងលើឃើញជេគអង្គុយលើពូកបែរមុខទៅបង្អួតទើបដើសន្សឹមៗទៅជិតគេដាក់បង្គុយពីក្រោយក្រសោបអោបជេគដាក់ចង្ការលើស្មាស្រឡូន

«ឈប់ខឹងបងទៅណា... បងលែងធ្វើបែបនេះទៀតហើយ»នាយនិយាយដោយសំឡេងស្រទន់បំណងលួងលោមកុំឪ្យគេខឹងនាយបន្ដទៀត ដៃមាំអោបរឹតរាងកាយរបស់គេណែន

«ចេញពីអូន!»

«អត់ទេ ដរាបណាអូននៅខឹងបង បងមិនចេញទៅណាដាច់ខាត»នាយបន្ដថើបបោសអង្អែលរាងកាយជេគលួងលោមគេបន្ដទៀត ឯជេគគេព្រឺសម្បុរពេញខ្លួនអស់ហើយ

«លែងអូន! អូនចង់គេង»គេហត់ណាស់ បេះដៃនាយចេញបំណងចង់គេងតែអ្នកណាទៅដឹងនោះថានាយមិនប្រលែងថែមទាំងសង្រ្គប់ពីលើគេទៀត

You've reached the end of published parts.

⏰ Last updated: Sep 24 ⏰

Add this story to your Library to get notified about new parts!

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now