ជាច្រើនថ្ងៃកន្លងទៅការបាត់បង់ជេគព្រះរាជានៅតែទទួលយកមិនបានវាលឿនពេកទើបពិបាកធ្វើចិត្តទឹកមុខស្រពាប់ស្រពោនរាល់ថ្ងៃ រាងកាយលែងមាំមួនធ្វើឪ្យម្ចាស់ក្សត្រីមានការព្រួយបារម្ភយ៉ាងខ្លាំងសូម្បីតែយូអ៉ីក៏ព្រះអង្គហាមឪ្យចូលក្បែរទៀត ពេលទ្រង់ពិតជាឈឺចាប់ខ្លាំង....
« ព្រះអង្គធ្វើបែបនេះជេគអាចវិលវិញបានទេ?»យូអ៉ីស្រែកពីខាងក្រៅដំណាក់ព្រះអង្គខ្លាំងៗនាងតែងតែមករកព្រះអង្គតាមសំបុត្រចុងក្រោយរបស់ជេគ តែព្រះអង្គមិនព្រមឪ្យនាងចូលឡើយ
« ខ្ញុំម្ចាស់សូមអង្វរ ព្រះអង្គកុំធ្វើបាបខ្លួនឯងជាងនេះអី ប្រជារាស្ត្រត្រូវការព្រះអង្គ ព្រះអង្គមិនអាចទន់ជ្រាយបែបនេះបានទេ»នាងនិយាយទាំងទឹកភ្នែកនឹកអាណិតព្រះអង្គផងឈឺចាប់ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ក្លាយជាបែបនេះ
« ជាស្ដេច ជាអ្នកដឹកនាំប្រទេស ជាព្រះបិតា ព្រះអង្គត្រូវរឹងមាំដើរទៅមុខទោះពេលនេះលែងមានជេគនៅក្បែរតែក៏នៅមានខ្ញុំ គីមហ្យុង ម្ចាស់ក្សត្រី ព្រះអង្គមិនអាចឃុំខ្លួននៅតែក្នុងដំណាក់បានឡើយ»យូអ៉ីទន់ជើងដួលយំខ្សោះពីខ្លួននាងព្យាយាមអស់ពីសមត្ថភាពហើយតែគ្មានបានផលឡើយផ្ទុយមកវិញត្រូវស្ដេចដេញទៅវិញ
យូអ៉ីមិននៅបន្ដក្រោកជញតទឹកភ្នែកឪ្យស្អាតចាកចេញទៅដំណាក់របស់គីមហ្យុងព្រោះនាងត្រូវមើលថែគេជំនួសជេគ សន្យាហើយថានាងនិងមើលថែគេឪ្យដូចជាកូនបង្កើត នាងតបស្នងជេគដោយការមើលថែកូនប្រុសរបស់គេដូចដែលគេជួយនាងរួចផុតពីសេចក្ដីស្លាប់។
« បងនឹកអូនណាស់....»ព្រះអង្គហើបមាត់តិចៗថើបក្រណាត់សម្លៀកបំពាក់របស់ជេគដែលមានជាប់ក្លិនក្រអូបដូចផ្កាហិតមិនចេះណាយចិត្ត
« ពេលណាអូនវិលវិញទៅ?»នេះជាសំណួរគ្មានចម្លើយព្រះអង្គតែងតែសួរតែគ្មានចម្លើយតបតឡើយ គ្រប់យ៉ាងស្ងប់ស្ងាត់ខ្លាំងរហូតមិនដឹងថាជាយប់ឬថ្ងៃ ការងារ រាជការពឹងលើព្រះអង្គជីដូនមួយ ពេលនេះទ្រង់មិនអាចធ្វើអ្វីបានឡើយខ្ទេចអស់ហើយ គ្មានកម្លាំងឡើយ
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)