កន្លងទៅជិត2ខែដែលជេគនិងគូរដណ្ដឹងមិនបានជួបមុខគ្នា ថ្ងៃនេះក៏ដល់ថ្ងៃរៀបការគេផងដែលជេគសម្លឹងមើលខ្លួនឯងក្នុងសម្លៀកបំពាក់រៀបការដែលជាឈុតសរស្រស់ស្អាតមានតែងមុខតិចតួចបបូរមាត់លាបក្រេមក្រមហមព្រឿងៗសក់ពណ៍ទង់ដែងចែងចាំងរបស់គេ ទឹកមុខខូចចិត្តលាយឡំជាមួយអារម្មណ៍ភ័យព្រួយគេភ័យញ័រកាយ។
«ជេគ...បន្ដិចទៀតដល់ម៉ោងហើយ »សូហ្វីដើរចូលមកជាមួយនិងមីនពេលនេះអ្នកទាំងពីរបានទាក់ទងជាមួយគ្នាហើយ
«អ្ហឹមម»
«កុំពិបាកចិត្តអី ថ្ងៃនេះឯងស្អាតណាស់»
«យើងមិនសប្បាយចិត្តឡើយ ព្រោះគេមិនមែនជាបុរសដែលយើងស្រឡាញ់»ទោះបីគេយល់ព្រមររៀបការក៏មិនប្រាកដថាគេលង់ស្រឡាញ់បុរសម្នាក់នោះឡើយ បេះដូងគេមានតែបុរសដែលចាកចេញពីគេប៉ុណ្ណោះ
«ណ្ហើយ! ថ្ងៃនេះយើងសុំឪ្យឯងញញឹមបន្ដិចក៏បានណា»មីនចូលមកអោបលួងជេគបន្ដិចកុំឪ្យគេមានអារម្មណ៍ថាពិបាកពេក សម្លឹងតែកែវភ្នែកគេដឹងថាជេគឈឺចាប់ ពិបាកចិត្ត
«អ្ហឹមមម»សូហ្វីក៏ចូលមកអោបជេគម្នាក់ទៀតទុកជាការផ្ដល់កម្លាំងចិត្ត
«សូហ្វី..មីន អ៊ុំសុំនិយាយជាមួយជេគតែពីរនាក់បន្ដិច»សំឡេងរបស់អ្នកស្រីស៊ូបានបន្លឺឡើងធ្វើឪ្យជេគភ្ញាក់បន្ដិចព្រោះមិននឹកស្មានថានិងមានវត្ដមានគាត់ឡើយ សូហ្វីនិងមីនក៏ចេញទៅទុកឪ្យអ្នកស្រីស៊ូនិងជេគនិយាយជាមួយគ្នាបន្ដិច
«ខ្ញុំស្មានថាម៉ាក់មិនមកហើយន្ដើរ»ជេគញញឹមដាក់គាត់រលីងរលោងទឹកភ្នែក ពេលនេះគេហៅគាត់ម៉ាក់តាមការស្នើសុំរបស់គាត់ហើយ អ្នកស្រីស៊ូញញឹមស្រស់ចូលមកអង្អែលក្បាលគេបន្ដិច
«ថ្ងៃពិសេសកូន ម៉ាក់មិនមកបានយ៉ាងមិច?»គាត់ដាក់បង្គុយជិតជេគសម្លឹងមុខក្មេងដែលបម្រុងនិងយំនៅបន្ដិចទៀតនេះគាត់ដឹងថាគេមានអារម្មណ៍យ៉ាងមិចទើបមកលួងលោមគេ
«តើបងហ៊ុនគាត់និងខឹងខ្ញុំទេម៉ាក់ដែលពេលនេះខ្ញុំរៀបការចោលគាត់»ជេគសួរសំណួរនេះទាំងអួលដើម.កគេខ្លាចណាស់ ទោះដឹងថានាយបានស្លាប់តែគេនៅតែមិនអស់ចិត្តមានអារម្មណ៍ថាខុសខ្លាំង
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)