ភាគ : ១៨ មាននឹកយើងទេ?

970 126 8
                                        

ព្រឹកថ្មី

« សម្រេចថាមកលេងប៉ុន្មានថ្ងៃ?»លោកស៊ីមសួរទៅជេគដែលអង្គុយក្បែរគាត់

« ចង់មកលេងឪ្យយូរបន្ដិច»ជេគតបទាំងសម្លឹងមុខគាត់កែវភ្នែករបស់គាត់បង្ហាញពីភាពឈឺចាប់ដែរបានជួប

« អណ្ដូងនោះពុកបានបិតវាទុកហើយ»គាត់ប្រាប់ទៅជេគ

« បាទ...ថ្ងៃបន្ដិចខ្ញុំទៅលេងផ្នូរជេយ៉ុន»គាត់ងក់ក្បាលជេគក៏ទៅផ្សាក្នុងភូមិដើម្បីទិញបន្លែសាច់មកធ្វើអាហារ

ផ្នូរសព..

   ជេគកាន់ផ្កាដែលដារីមកាច់មកឪ្យគេនោះវាជាផ្កាស្មៅដែលជេយ៉ុនចូលចិត្តទោះគ្មានក្លិនក្រអូបតែវាជាផ្កាដែលស្រស់ស្អាតដូចទៅនិងជេយ៉ុនទោះជាកូនអ្នកក្រតែគេជាមនុស្សល្អ តែមនុស្សល្អដូចជាគេបែរមកជួបរឿងបែបនេះទៅវិញ។

« ឯងយ៉ាងមិចទៅហើយ វាកក់ក្ដៅទេ?»ជេគដាក់ខ្លួនអង្គុយមុខផ្នូររបស់ជេយ៉ុនដែលលោកស៊ីមបានរៀបចំយកសាកសពគេមកកប់នៅកន្លែងដែលស្ងប់សុខ

« ចាប់ពីពេលនេះឯងលែងរងាទៀតហើយ»ជេគពោលតិចៗនឹកអាណិតជេយ៉ុនប៉ុនពេក

« ខ្ញុំនិងមើលថែពុកជំនួសឯងណា»ក្រោយពីទៅលេងផ្នូរជេយ៉ុនរួចមកជេគក៏មកផ្ទះវិញ

   ការពិតជេគមកទីនេះដើម្បីមករកសាកសពរបស់ជេយ៉ុនតែលោកស៊ីមបានរកឃើញមុនដោយសារតែក្លិនស្អុយសាយភាយពីអណ្ដូងទោះជាមានកម្រោបបិតជិតក៏ដោយក្លិនស្អុយនោះនៅតែភាយចេញមក ដំបូងគាត់ស្មានថាសត្វងាប់ តែក្រោយៗមកគាត់ក៏ទៅបើកមើលអ្វីដែលស្លុតចិត្តគឺវាជាសាកសពរបស់មនុស្សដែលមានសភាពហើមសាច់ក៏រលួយអស់ខ្លះទៅហើយ គាត់ឆ្ងល់ណាស់ថាជាសាកសពអ្នកណាតែមើលតាមការស្លៀកពាក់វាជាឈុតដែលជេយ៉ុនបានពាក់នៅពេលយប់មុនពេលចាកចេញទៅវាំងវិញ។

    ជេគបានដលរចូលក្ន្ងផ្ទះឃើញលោកស៊ីមអង្គុយតែម្នាក់ឯងដារីមទៅរៀបចំអាហារជាមួយមីនយ៉ុងឯយូអ៉ីក៏កំពុងសម្រាកព្យាបាល។

« ពុកមិនអីទេមែនទេ?»ជេគសួរគាត់ លោកស៊ីមកីងាកមើលគេនិងញញឹមថើៗ

« ពេលណាឯងត្រឡប់ទៅពិភពឯងវិញ?»គាត់ឡើងទាំងសម្លឹងមុខស្ងួតៗរបស់ជេគ

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now