ជេគបើកភ្នែកឡើងម្ដងក្រោយពន្លឺព្រះអាទិត្យចាំងចំផ្ទៃមុខរបស់គេ គេសម្លឹងមើលជុំវិញទាំងមិននឹកស្មានថាគេអាចនៅទីនេះដដែលសោះព្រះអង្គកំពុងអោបគេណែនជេគធ្លោយស្នាមញញឹមចេញមកទាំងសប្បាយចិត្តគេនឹកស្មានថានិងត្រឡប់ទៅវិញហើយតើ។
« បើថ្ងៃណាមួយខ្ញុំចាកចេញមិនបានលាសូមព្រះអង្គកុំខឹងខ្ញុំបានទេ? សុំទោសដែលខ្ញុំមិនអាចរស់នៅជាមួយព្រះអង្គបាន»ជេគពោលតិចៗសម្លឹងមុខសង្ហារព្រះអង្គដៃស្រឡូនលូកអង្អែលថ្ពាល់ថើៗ តើគេអាចឃើញមុខសង្ហារនេះម្ដងទៀតបានទេ?
« មិនជាកន្លះខែទៀតទេ ខ្ញុំនិងចាកចេញពីទីនេះបើមាននិស្ស័យខ្ញុំចង់នៅក្បែរព្រះអង្គឪ្យបានយូរជាងនេះ»បេះដូងគេឈឺខ្ទោកៗ គេប្រឹងហាមចិត្តមិនឪ្យស្រឡាញ់ទ្រង់តែកាន់តែហាមចិត្តកាន់តែស្នេហ៍ ពេលនេះគេពិតជាមិនចង់ចាកចេញទៅណាឡើយ
« កើតអី?»ព្រះអង្គបើកភ្នែកមកក៏ឃើញជេគកំពុងអង្អែលថ្ពាល់ព្រះអង្គក៏សួរ ជេគក៏រហ័សដកដៃចេញយ៉ាងលឿនប្រញាប់ចុះពីគ្រែវិញ
« ជេយ៉ុនតើឯងកើតអី?»ស៊ុងហ៊ុនឆ្ងល់និងជេគដែលធ្វើខ្លូនស្លន់ៗ ទើបក្រោកដើរតាមរហូតដល់ដំណាក់ស្រង់ទឹកដែលមានរៀបចំទឹកក្ដៅជាស្រេច
« នៅថ្ងៃនេះមាតាបាននាំខ្ញុំម្ចាស់ទៅព្រះវិហារទើបបានជាប្រញាប់»ជេគងាកតបដោះសម្លៀកបំពាក់ចូលអាងឈើដោយមានការឈរមើលក្រោមក្រសែរភ្នែកស្ដេច មើលទៅប្រហែលជាលែងខ្មាស់អៀនព្រះអង្គហើយបានជាដោះសម្លៀកបំពាក់ឆៅៗបែបនេះ
« ទៅទៀតហើយមែនទេ?»ព្រះអង្គចូលមកតាមយកដៃវាសសក់បាំងភ្នែកគេសម្លឹងមុខស្អាតពីធម្មជាតិរបស់ជេគមិនដាក់ គេកំពុងដាក់ស្នេហ៍ព្រះអង្គទៀតហើយមែនទេ?
« គឺមួយខែទៅម្ដង! ព្រះអង្គចង់យាងទៅទេ?»
« យើងត្រូវប្រជុំជាមួយមន្រ្ដី ឯងទៅចុះ»រាងតូចងើបសម្លឹងមុខព្រះអង្គមុខស្លក់ៗបាក់ៗរយៈពេល2ខែនៅព្រំដែនមិនដឹងជាបានសម្រាកឬអត់សូម្បីនៅវាំងព្រះអង្គរកពេលសម្រាកមិនសូវជាមានផងចុះទម្រាំនៅព្រំដែន
« ព្រះអង្គគួរតែសម្រាកឪ្យបានច្រើន»ជេគអង្អែលមុខទ្រង់តិចៗស្របពេលនេះមាំក្រសោបចង្កេះគេមកអឹបនិងកាយមាំ
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)