ព្រឹកថ្មី....
ជេគដើរចូលថ្នាក់ទាំងអារម្មណ៍ស្រស់ស្រាយខុសពីរាល់ដង គេញញឹមរីករាយយប់មិញគេងមិនលក់នឹកចង់ជួបម្ចាស់សំបុត្រ តែថាពេលនេះគេមិនដឹងថានាយនៅទីណាឡើយ។
« ជេគ....»
« មីន សូហ្វី មានការអីហេ៎ស»មិត្តក៏ទាញឪ្យអង្គុយជេគឆ្ងល់ៗមិនយល់ពីបួកគេទាំងពីរ
« លោកគ្រូប្រវត្តិថ្ងៃនេះមិនបានមកបង្រៀនឡើយ»តាមពីរនាងអូសគេមកនិយាយប្រាប់រឿងនេះឯង គោលបំណងជេគចង់ឃើញមុខគាត់មិនបានសម្រេចដដែល
« មិនអីទេ លើកក្រោយក៏បាន»ជេគញញឹមតិចៗណាមួយគេមិនបានខ្វល់ស្រាប់ទៅហើយព្រោះពេលនេះគេចង់ឃើញមុខបុរសម្នាក់នោះជាង
« នេះជេគលោកនាយកបានប្រគល់ប្រដាសមកឪ្យឯងជួយយកឪ្យលោកគ្រូប្រវត្តិ អាស័យដ្ឋានគាត់ក្បែរផ្ទះរបស់ឯងទេ ចាំយកឪ្យផងណា»មីនប្រគល់ក្រដាសមួយដុំធំឪ្យជេគ តាមពិតជាការងារគេទេតែអាសយដ្ឋានផ្ទះលោកគ្រូជិតផ្ទះជេគទើបគេប្រគល់វាឪ្យជេគម៉ងទៅ
« ទុកនិងហើយ ចាំយើងយកឪ្យគាត់»ជេគមិនចាប់អារម្មណ៍ច្រើនក៏យកវាទុក បានមួយសន្ទុះទើបគ្រូដើរចូលមក
« ថ្ងៃនេះអ្នកគ្រូចង់មកប្រាប់ថា ស្អែកយើងមានទស្សនៈកិច្ចចុះទៅសារមន្ទីរនៅម៉ោង៨:៣០នាទីកុំភ្លេចមកឪ្យបានគ្រប់គ្នាផងណា»
« បាទ/ចាស»
« យើងចង់ទៅយូរហើយ ឮថាទីនោះស្អាតណាស់មានរូបគំនូរពីបុរាណច្រើនណាស់»មីនអររំភើប
« ចេញពីរៀនជូនយើងទៅទិញសម្លៀកបំពាក់ផង»សូហ្វីនារីកូនអ្នកមានតែថាសម្លៀកបំពាក់នាងមានច្រើនណាស់សួរថាពាក់ឬអត់គឺអត់នាងត្រូវតែទិញថ្មី
« ក៏បានដែលនាងល្អិត»មីនច្បូតច្រមុះនាងបន្ដិច
« ជេគទៅជាមួយគ្នាទេ?»
« តែយើងត្រូវយកក្រដាសឲ្យលោកគ្រូ»
« មិនបាច់ទេ! ចាំយើងផ្ញើរអនុប្រធានវិញ»ដំបូងចង់ឪ្យគេយកឪ្យតែឥឡូវប្ដូរចិត្តព្រោះចេញពីរៀនគេចង់ឪ្យជេគទៅទិញសម្លៀកបំពាក់ជាមួយវិញ
BINABASA MO ANG
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)