ភាគ: ១០ ស្នាដៃនរណា?

1K 125 6
                                        

នៅក្នុងវាំងមានការចលាចលភ្លាមៗបន្ទាប់ពីមានដំណឹងថាអ្នកអង្គម្ចាស់ក្អួតឈាមមិនដឹងពីមូលហេតុអ្វី ព្រះរាជាក៏គាស់ហៅរាជពេទ្យមកដើម្បីពិនិត្យជេគថែមជាមួយនិងគ្រូសិល្ប៍ផងដែល ការវាស់ជីពចរនិងវិធីតាមក្បួនបុរាណបានបង្ហាញថាអ្នកអង្គម្ចាស់ត្រូវថ្នាំពិសម្យ៉ាងដែលអាចបង្កគ្រោះថ្នាក់បានប្រសិនព្យាបាលមិនទាន់។

បន្ទាប់ពីផ្ដល់ថ្នាំរួចមករាជពេទ្យក៏ចាកចេញទៅនៅសល់តែគ្រូសិល្ប៍អង្គុយក្បែរជេគ គាត់បានដាស់គេឪ្យដឹងខ្លួនវិញ។

« អ្នកអង្គម្ចាស់...ហេតុអ្វីដឹងថាក្នុងទឹកថ្នាំមានថ្នាំពិស?»គាត់បានសួរទៅជេគដែលក្រោកអង្គុយធម្មតាដូចគ្មានអ្វីកើតឡើងលើគេ

« គឺអ៊ុនជីបានប្រាប់ថាឃើញស្រ្ដីម្នាក់ដាក់ថ្នាំម្យ៉ាងចូលឆ្នាំងទឹកថ្នាំ ពេលខ្ញុំចាក់ថ្នាំចេញពីពែងអស់ក៏បានឃើញកាកថ្នាំនោះតាមកំណត់ត្រាសៀវភៅវាជាថ្នាំពិសម្យ៉ាងដែលបង្កគ្រោះថ្នាក់ខ្លាំងប្រសិនផឹកចូលទៅ»

« នេះសំណាងហើយដែលអ្នកអង្គម្ចាស់មិនត្រូវអ្វី តែសូមអ្នកអង្គម្ចាស់ថែខ្លួនផង ថ្នាំនេះខ្ញុំនិងស៊ើបជាស្នាដៃនរណា»

« តើអ្នកអង្គម្ចាស់មានឈឺកន្លែងណាទេ»ឃើញមុខជេគស្លេកៗក៏សួរម្ដងទៀតមិនចាកចេញ

« គឺ....ខ្ញុំលែងកើតអីហើយ»ជេគញញឹមបន្ដិច

« បើអញ្ចឹងខ្ញុំម្ចាស់សូមក្រាបលាសិនហើយ»
_________

« យប់នេះឯងត្រូវតែទៅសម្លាប់វាមុនពេលព្រះអង្គចាប់វាបាន»

« បាទម្ចាស់ស្រី...»

« ចាប់ពីថ្ងៃនេះទៅយើងនិងយកឯងចូលវាំងធ្វើជាអង្គរក្សកុំធ្វើខ្លួនឪ្យគេសង្ស័យឪ្យសោះ»

« បាទ...»
_______

ពីរថ្ងៃបន្ទាប់...

ស្នំអាយរីនក៏បានចូលគាល់ស្ដេចទាំងព្រលឹមដើម្បីស្នើសុំយកប្អូនជីដូនមួយរបស់នាងមកធ្វើជាអង្គរក្សការពារនាងពេលចេញទៅក្រៅយកលេសថាមិនទុកចិត្តសេនាក្នុងវាំងទើបស្ដេចមិនប្រកែក មុននាងចាកចេញក៏បានជួបនិងម្ចាស់ក្សត្រីផងដែលតែថាទ្រង់មិនសូម្បីមើលមុខនាង។

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now