4 ឆ្នាំកន្លងផុតទៅ...
អ្វីៗបានផ្លាស់ប្ដូរអស់សូម្បីរដ្ឋតូចមួយដែលគេធ្លាប់រស់នៅតាំងពីកើតមកក៏ក្លាយជាទីក្រុងធំមួយទៅហើយ ជេគសម្លឹងមើលដើមឈើដែលមានផ្កាធ្លាក់មកជាច្រើនប៉ះនិងសក់របស់គេ។
រយៈពេល4ឆ្នាំមកនេះជេគបានរស់នៅទីក្រុងផ្សេងទៀតចាប់តាំងពីមានរឿងនៅសាលាមកម្ល៉េះ សូម្បីសូហ្វីនិងមីនក៏គេមិនបានលាពួកគេឡើយ មិនដឹងថាពេលនេះពួកគេយ៉ាងមិចទៅហើយទេ។
«ចាំយូរទេ?»សូហ្វីរត់មករកជេគយ៉ាងលឿនអោបគេណែនហាក់នឹកនាគ្នាខ្លាំងណាស់
«មិនយូរទេ ឯងស្អាតណាស់»ជេគសរសើនាង សូហ្វីញញឹមអឹមអៀនអោបដើមដៃជេគបណ្ដើរគេទៅជាមួយគ្នា
«ជេគរស់នៅទីនេះដែលមានបញ្ហាឬអត់»
«អត់ទេ! សប្បាយណាស់មានមិត្តច្រើន»គេប្រាប់នាងឪ្យដឹងត្បិតថាបែកគ្នាយូរតែភាពស្និតស្នាលពួកគេនៅតែមាន
«ឯងដឹងអត់កាលឯងមានរឿងសន្លប់3ថ្ងៃនោះ រូបថតរបស់ឯងថើបគ្នាជាមួយលោកគ្រូស៊ុងហ៊ុនបានបែកធ្លាយពួកគេបានប្ដឹងទៅកាន់នាយកសាលាឪ្យដេញឯងចេញទើបប៉ារបស់ឯងផ្លាស់ប្ដូរចេញទៅមុនពេលឯងដឹងខ្លួន»
«ចុះពេលនេះលោកគ្រូនៅទីណា?»ជេគហាក់នឹកនាដល់មនុស្សប្រុសជាទីស្រឡាញ់តាំងពីគេដឹងខ្លួនមករស់នៅក្នុងផ្ទះថ្មីប៉ាម៉ាក់ហាមគេមិនឪ្យរំលឹកពីអ្នកស្រីស៊ូនិងស៊ុងហ៊ុនដាច់ខាត
«យើងមិនដឹងទេ! គាត់បានឈប់បង្រៀនពេលសាលាបណ្ដេញឯងចេញមកម្ល៉េះ»ស៊ុងហ៊ុនមិនបានត្រូវខាងសាលាបណ្ដេញចេញឡើយតែនាយជ្រើសរើសលាឈប់ដើម្បីតាមរកជេគ តែមកទល់ពេលបាត់ដំណឹងនាយមិនមានអ្នកណាដឹងឡើយ
«គាត់មិនបានរស់នៅទីនេះទៀតទេហេ៎ស?»
«ផ្ទះដែលគាត់ធ្លាប់រស់នៅត្រូវបានដាក់លក់! តែបើតាមមីនប្រាប់វាថាលោកគ្រូនិងម៉ាក់គាត់ទៅរស់នៅសហរដ្ឋអាមេរិកបាត់ហើយ»
«យើងចង់ជួបគាត់»ជេគពោលតិចៗ គេចង់យំ ក្នុងចិត្តពិតជានឹកនាខ្លាំងណាស់ ចង់ជួប
________
ក្រោយពីបានជួបនិងសូហ្វីរួចជេគបានធហវើដំណើរមកកាន់ផ្ទះដែលស៊ុងហ៊ុនធ្លាប់រស់នៅ សភាពផ្ទះគឺនៅដូចដើមគ្មានអ្វីប្រែប្រួលឡើយ មើលទៅគឺដូចមានមនុស្សស្នាក់នៅទីនេះ វាដូចអ្វីដែលជេគគិតពិតមែនស្ដ្រីវ័យហាសិបប្លាយកាន់កូនកន្រ្ដក់មួយកំពុងបេះផ្លែឈើក្នុងបរិវេណផ្ទះរបស់គាត់ ជេគមើលស្គាល់ថាគាត់ជារនណាទើបគេចូលទៅចុចកណ្ដឹងផ្ទះ។
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)