ភាគ : ២៤ ដួងចិត្តអូន

965 129 8
                                        

    រាងកាយទន់ល្អូកត្រូវបានដៃព្រះអង្គត្រកងអោបណែនជាប់ទ្រូង ជេគដកដង្ហើមខ្លីៗដៃក៏លើកអង្អែលមុខព្រះអង្គទាំងដែលពេលនេះគេមិនដឹងអាចបន្ដដង្ហើមឬក៏អត់ផង។

« ជេយ៉ុន...ទ្រាំបន្ដិចទៀតឯងរាជ្យពេទ្យមកដល់ហើយ»ស៊ុងហ៊ុនទះថ្ពាល់ជេគតិចៗមិនឪ្យគេបិតភ្នែក ព្រះអង្គសឹងតែស្រក់ទឹកភ្នែកពេលជេគក្អួតឈាមមកក្រហមឆ្អិនឆ្អៅ

« វា...គ្មាន....បាន..ការទេ....អ្ហឹក..ព្រះអង្គ»ជេគនិយាយទាំងពិបាកក្នុងខ្លួន ទឹកភ្នែកហូរមកជាច្រើនគេឈឺចាប់ស្ពឹកពេញរាងកាយ គេដឹងច្បាស់ថាពេលនេះជាលើកចុងក្រោយដែលបានឃើញមុខព្រះអង្គ

« អូនគ្មានសិទ្ធិទៅណាចោលយើងឡើយ កុំទៅណាចោលយើង»ស្ដេចទាញគេមកអោបណែនអារម្មណ៍ភ័យខ្លាចបាត់បង់ក៏ចាប់ផ្ដើមកើតមានឡើង ដៃទាំងគូរញ័រទទ្រើតប្រឹងក្ដោបរាងកាយរបស់ជេគមិនលែង

« ព្រះ...អង្គ..សន្យា...និងខ្ញុំម្ចាស់មួយបានទេ?»ជេគកាន់តែនិយាយឈាមកាន់តែហ៊ូរ ព្រះអង្គងក់ក្បាលយល់ព្រមទាំងដែលពេលនេះព្រះអង្គសឹងតែដាច់ខ្យល់ទៅហើយ

« មើលថែ....គីម..ហ្យុងផង...អ្ហឹកៗ ផងណា...»គេបិតភ្នែកយំចេញមក គេពិតចង់មិនចង់ឪ្យវាដើរលឿនដល់ថ្នាក់នេះឡើយគេមិនទាន់បានត្រៀមចិត្តផង គេពិតជាមិនអាចទៅចោលបុរសនៅនិងមុខបានឡើយ

« យើងនិងមើលថែគេ...តែអូនកុំទៅបានទេ»ស៊ុងហ៊ុនអួលដើមកពេលបានដៃត្រជាក់របស់ជេគក្រសោបមុខរបស់ទ្រង់អង្អែលថើៗទាំងស្នាមញញឹមស្រស់

« ព្រះអង្គ...ជាតិនេះពួកយើងមិនមែនជាគូរនិងគ្នាឡើយ ខ្ញុំម្ចាស់មិនអាចរួមរស់ជាគូរនិងព្រះអង្គបានឡើយ»គេប្រឹងនិយាយពិសមិនទាន់ជ្រៀបពេញរៀងកាយគេឡើយទើបគេប្រឹងត្រដរនិយាយ

« ខ្ញុំម្ចាស់មិនមែនជាជេយ៉ុន ខ្ញុំមកពីអនាគតកាលមកជំនួសកន្លែងជេយ៉ុនដើម្បីព្រះអង្គ ដូច្នេះព្រះអង្គកុំសោកស្តាយខ្ញុំអី»ឮគេនិយាយស្ដេចមិនបានយល់ តែក៏មិនមាត់ចាំគេនិយាយបន្ដ

« ឲ្យខ្ញុំសុំទោសដែលមិនអាចរួមរស់ជាគូរនិងព្រះអង្គធ្វើម្ដេចពួកយើងរស់នៅពិភពផ្សេងគ្នា រាប់រយលានឆ្នាំ តែក្នុងបេះដូងរបស់ខ្ញុំម្ចាស់នៅតែស្រឡាញ់ព្រះអង្គទោះជាទៅដល់ទីណាក៏ដោយ វាពិតជាយូរណាស់ដែលរស់នៅទីនេះតែវាខ្លីណាស់ដែលមិនអាចសាងសុភមង្គលជាមួយព្រះអង្គបានយូរជាងនេះ»

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now