ភាគ : ២៦ គ្រូហាម

1K 125 13
                                        

      ក្រោយពីយំឆ្អែតហើយម៉ាក់ក៏ដាក់ឪ្យគេសម្រាកវិញគាត់អង្គុយសម្លឹងមុខកូនជូតខ្លួនឪ្យគេផងដែល បានបន្ដិចប៉ាជេគក៏ចូលមកជាមួយថង់អាហារមួយចំនួនសម្រាប់ប្រពន្ធគាត់។

« អូនកើតអី?»

« ជេគដឹងខ្លួនហើយ តែឥឡូវគេគេងវិញហើយ»

« ឲ្យកូនសម្រាកចុះ ញ៉ាំបាយសិនទៅ»ប៉ុន្មានថ្ងៃមកនេះប្រពន្ធគាត់បាយមិនសូវបានស្រកសាច់ច្រើនណាស់បារម្ភពីកូនពេកសូម្បីគេងក៏មិនបានគ្រប់គ្រាន់ដែល

« អូនគិតថាពេលចេញពីពេទ្យរកធ្វើនំជូនអ្នកស្រីស៊ូខ្លះបងគិតយ៉ាងមិចដែល?»

« ល្អតើ បងភ្លេច! នេះផ្លែឈើដែលកូនអ្នកស្រីស៊ូផ្ញើជូន»គាត់យកកន្រ្ដក់ផ្លែឈើមកឪ្យប្រពន្ធមើលទើបគាត់ដកដង្ហើមធំបន្ដិច

« គាត់ខ្វល់ខ្វាយគ្រួសារយើងខ្លាំងណាស់ អូនក្រែងចិត្ត»លើកមុនម៉ាក់ឥឡូវកូន គាត់ពិតជាក្រែងចិត្តខ្លាំង

« មិនអីទេអូនគេទុកយើងដូចគ្រួសារតែមួយចឹង»
________

      បន្ទាប់ពីសម្រាកក្នុងពេទ្យបានជាសះស្បើយហើយជេគក៏ត្រូវមកផ្ទះវិញជាមួយប៉ាម៉ាក់នៅក្នុងឡានគេស្ងាត់ស្ងៀមអង្គុយមើលទេសភាពតាមដងផ្លូវ គេនៅខូចចិត្តនៅឡើយ បិទភ្នែកបើកភ្នែកឃើញតែមុខរបស់ព្រះអង្គក៏ស្រក់ទឹកភ្នែកមិនដឹងខ្លួន។

     ឡានឈប់ពីមុខផ្ទះប៉ាជេគយកឡានទៅចតឯម៉ាក់ក៏កាន់អ៉ីវ៉ាន់ចូលខាងក្ន្ងជាមួយជេគ មកដល់ខាងក្នុងគាត់ក៏រៀបចំរបស់របទុកនិងបន្លែសាច់ដែលឈានចូលទិញមុននេះ។

« កូនមើលអី?»គាត់សួរជេគ ពេលឃើញកូនសម្លឹងជុំវិញផ្ទះយ៉ាងស្ងៀមស្ងាត់ទឹកមុខស្រពោន

« គឺគ្រាន់តែនឹកផ្ទះ»គេតបទាំងញញឹមថើៗ អ្នកស្រីជេនក៏មិនបាននិយាយសួរដេញដោលច្រើនហួសទៅផ្ទះបាយបាត់

« រូបនេះ?»ជេគធ្មិចភ្នែកញាប់ៗ ថប់ដង្ហើម ដៃញ័រលើកអង្អែលរូបថតដែលដាក់តាំងលើតុទាំងដែលពីមុនគេមិនដែលបានឃើញវាឡើយ

« ព្រះអង្គ»គេបន្លឺតិចៗ រូបនេះជារូបរបស់ព្រះអង្គស៊ុងហ៊ុននិងអ្នកអង្គម្ចាស់តែលើរូបព្រះអង្គគឺមានឈ្មោះព្រះអង្គម្ចាស់ ផាក ស៊ុងហ៊ុន ចំណែកអ្នកអង្គម្ចាស់បែរជាគ្មានឈ្មោះទៅវិញ

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Tahanan ng mga kuwento. Tumuklas ngayon