ភាគ : ១១ ហ៊ានទុកយើងចោល

1K 131 8
                                        

   នៅព្រឹកថ្មីយូអ៉ីក៏បាននាំប្អូនជីដូនមួយរបស់នាងមកដល់នាយកម្លោះសង្ហារខ្ពស់ស្រឡះមុខមាំធ្វើឪ្យដារីមដែលតាមមើលរៀងរអាជាមួយខ្លះដែល។

  ស្របពេលយូអ៉ីជូនមីនយ៉ុងមកដល់កន្លែងស្នាក់រួចនាងក៏នៅនិយាយជាមួយគេផងដែលមុនត្រឡន់ទៅវិញឯដារីមក៏ធ្វើជាមកបេះផ្កាក្បែរកន្លែងនាយស្នាក់នៅធ្វើខ្លួនលបលោៗ។

« ជាចោរហេ៎ស?»មីនយ៉ុងសួរឡើងដាក់ខ្លួនផ្អែកនិងដើមឈរឯដារីមក៏រៀងភ្ញាក់បន្ដិចដែលព្រោះមិនដឹងថានាយមកពីពេលណា

« គឺ...គឺអត់ទេ ខ្ញុំជាអ្នកបម្រើរបស់អ្នកអង្គម្ចាស់ ហើយលោកជានរណា?»ដារីមធ្វើខ្លួនមិនត្រូវព្រោះមីនយ៉ុងមកក្បែរនាងពេក

« ជាអង្គរក្សរបស់ស្នំយូអ៉ី»

« ហេតុអ្វីសុខៗនាយក៏មកទីនេះ?»ដារីមចង់ដឹង

« មកពីអត់អីធ្វើនិងហើយ ទើបបងយូអ៉ីឪ្យមកទីនេះ»មីនយ៉ុងគ្មានការងារធ្វើឡើយទើបឪពុកនាយសុំឪ្យយូអ៉ីនាំនាយមកធ្វើការក្នុងវាំងក្នុងនាមជាអង្គរក្សរបស់នាង

« អូហ៍!»

« នាងមកធ្វើអីទីនេះ? ឬលង់និងសម្រស់របស់ខ្ញុំ?»នាយអោនមុខមកក្បែរដារីមជិតៗធ្វើឪ្យនាងភ័យរហ័សខិតខ្លួនរក្សាគម្លាតបន្ដិច

« ខ្ញុំមកបេះផ្កាឪ្យអ្នកអង្គម្ចាស់ កុំជឿជាក់លើសម្រស់ខ្លួនឯងពេក»

« បើខ្ញុំសង្ហារមែន នាងគិតបែបនិងទេ?»

« អ៊េក...មុខដូចស្វា»ពេបមាត់ដាក់នាយរួចក៏រត់ចេញទៅបាត់ទុកឪ្យមីនយ៉ុងញញឹមនិងចរិករបស់នាងតែម្នាក់ឯង

   ដារីមដើរមកដល់ចំណុចដំណាក់របស់ហារីនក៏ឮសំឡេងរបស់នាងនិយាយជាមួយនរណាម្នាក់ក៏មិនដឹងការសន្ទនសមិនដឹងជានិយាយពីអ្វី។

« របួសឯងជាហើយមែនទេ?»ដារីមខំផ្ទៀងត្រចៀកស្ដាប់ឪ្យបានច្បាស់

« ខ្ញុំគ្រាន់បើខ្លះហើយ!»

« មកទីនេះកុំធ្វើខ្លួនឪ្យអ្នកណាសង្ស័យឪ្យសោះ បើមានអ្នកសួរប្រាប់គេទៅថាឯងជាអ្នកបម្រើរបស់យើង»

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now