ភាគ : ២០ ពេលនោះ

978 125 5
                                        

    បន្ទាប់ពីដើរផ្សារអស់ជាច្រើនម៉ោងពេលនេះជេគក៏បានមកដល់វាំងវិញដូចគ្នាដោយមានដារីមជួយកាន់របស់តិចតួចគឺក្រណាត់និងរបស់ដែលសម្រាប់ទារកមិនប៉ុន្មានខែទៀតបុត្រនិងប្រសូតហើយ។

« ជេយ៉ុន...»សំឡេងរបស់ម្ចាស់ក្សត្រីដែលទើបនិងចេញពីដំណាក់របស់ព្រះរាជាក៏ជួបនិងជេគ

« មាតា!»គេញញឹមបន្ដិច ក្រលាសភ្នែកទៅឃើញព្រះអង្គដើរចេញតាមក្រោយទឹកមុខស្មើតាមទម្លាប់

« ទើបតែមកពីណា? មានរបស់ច្រើនម្ល៉េះ»គាត់ដើរមកសួរ

« គឺខ្ញុំម្ចាស់បានទិញរបស់របរ»ជេគតបទាំងបង្ហាញឪ្យទ្រង់បានទោតមើល

« ល្អណាស់»ក្រោយសំណេះសំណាលជាមួយទ្រង់រួចជេគក៏ទៅដំណាក់វិញណាមួយគេបានញ់ាំអីនៅក្រៅជាមួយអ៊ុនគីរួចហើយទើបមិនឪ្យភីលៀងយកក្រយាមកថ្វាយ

« អ្នកប្រុស ស្នំហារីនសុំចូលគាល់»ដារីមដើរចូលមកប្រាប់ជេគដែលកំពុងរៀបចំខ្លួនដើម្បីស្រង់ទឹក

« ឪ្យនាងចូលមក»នាងក៏ចេញទៅវិញ ជេគរក្សាទឹកមុខស្រស់តាមរាល់ដងពុំឪ្យនាងចាប់អារម្មណ៍និងគេ

« អ្នកអង្គម្ចាស់»ហារីនចូលមកជាមួយនិងក្រណាត់សូតថ្មីៗស្រស់ស្អាតជាច្រើន

« នាងមករកខ្ញុំមានការអីមែនទេ?»ជេគញញឹមតបសួរនាង

« នេះជាក្រណាត់ដែលខ្ញុំច្បាស់បានរើសយ៉ាងពិសេសសម្រាប់បុត្រព្រះអង្គ»នាងបង្ហាញក្រណាត់ពណ៍ក្រហមជេគឃើញភ្លាមក៏នឹកដល់សម្ដីគ្រូទាយធ្វើឪ្យគេញញឹមបន្ដិច

« ស្អាតណាស់! លើកក្រោយនាងកុំបាច់យកមកទៀតអីខ្ញុំទិញមកច្រើនណាស់»ជេគឈូងដៃទទួលពីនាងយកវាមកទុកម្ដុំសិនសឹមងាកមកនិយាយជាមួយនាងវិញ

« ហារីនខំមានចិត្តហើយ ទ្រង់គួរតែអរគុណនាង»ស៊ុងហ៊ុនដើរចូលមកលូកមាត់ភ្លាមក្រសែរភ្នែកសម្លឹងសម្លក់ជេគយ៉ាងកំណាច ដាក់បង្គុយជិតហារីនដែល

« អរគុណនាងហើយ!»ជេគមិនតបនិងស្ដេចក៏ងាកនិយាយជាមួយហារីនវិញ

« ចា៎ស មិនអីទេ ខ្ញុំរីករាយខ្លាំងណាស់»នាងញញឹមស្ញេញតាមទម្លាប់

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Donde viven las historias. Descúbrelo ahora