ភាគ:១ ជៀសផ្លូវ!

3.1K 190 4
                                        

ជេគ អ៊ែលហ្សា អាយុ19ឆ្នាំជាកូអ្នកមានធូរធារម្នាក់ដែលម៉ាក់របស់គេមានហាងនំបុ័ងមួយ ប៉ាជាអ្នកនិពន្ធសៀវភៅប្រលោមលោកដ៏ល្បីឈ្មោះមួយរូប ជេគគេចូលចិត្តអានរឿងទាំងនោះណាស់ព្រោះតែប៉ារបស់គេតែងតែអានឪ្យគេស្ដាប់តាំងពីក្មេងៗ ធំឡើងគាត់ក៏ឪ្យគេជួយគូសរូបរបស់តួអង្គផងដែលព្រោះគេពូកែគូសនោះអី។

« ជេគ....នេះជារឿងដែលលោកតាទុកឪ្យកូន»លោកវីលៀម៍ដើរចូលមកហុចសៀវភៅឪ្យកូនប្រុសដែលមានពណ៍ក្រហម

« រឿងអីទៅ?»គេបើកមើលក្នុងនោះមានរូបរបស់ព្រះអង្គនិងរូបរបស់ម្នាក់ទៀតដូចនិងជេគបេះបិត

« នេះជារឿងរបស់លោកតានិពន្ធពិសេសណាសម្រាប់កូន សាកអានមើលទៅ»ជេគបើកមើលទាំងភ្ញាក់ផ្អើលព្រោះតែរូបរបស់ព្រះអង្គម្ចាស់ពិតជាសង្ហារណាស់ទោះគ្រាន់តែជាគំនូរគូសដោយខ្មៅដៃក៏ដោយ

« ទ្រង់សង្ហារខ្លាំងណាស់»ជេគពោលឡើងទាំងញញឹមហាក់លង់និងសម្រស់របស់ព្រះអង្គក្នុងរឿងដកភ្នែកមិនបានពីព្រះភ័ក្រទ្រង់សោះ

« កូនអានចុះ ប៉ាទៅជួយលក់ម៉ាក់ឯងសិន»គាត់ក៏ចាកចេញទៅ ជេគបើកអានវាម្ដងមួយទំព័រថ្នមដៃបំផុតព្រោះតែមើលទៅសៀវភៅនេះរចនាឡើងយ៉ាងប្រណិតខ្លាំងណាស់

« ទ្រង់មានចរិកកោងកាចណាស់»គេញញឹមពេលបានសម្លឹងរូបទ្រង់គេពិតជាចង់ឃើញមុខទ្រង់ពិតខ្លាំងណាស់

គេអង្គុយអស់ជាច្រើនម៉ោងភ្លេចបាយភ្លេចទឹក ស្មើនៅល្ងាចណាស់ទៅហើយទើបសម្រេចចិត្តទៅខាងក្រោមដើម្បីញ៉ាំបាយជុំគ្រួសារ។

« ជេគ...ម៉ាក់ថារកទៅហៅហើយតើ»អ្នកស្រីជេនឃើញកូនប្រុសចុះមកក៏ហៅគេ

« បាទ...ចុះឯណាលោកប៉ា?»

« ប៉ាឯងយកនំឪ្យភ្ញៀវបាត់ហើយ»

« ចាំកូនជួយ»ជេគរហ័សជួយលើកអាហារដាក់លើតុនិងរៀបចានដួសបាយផងដែល

« បានអ្វីមកខ្លះនិង?»ឃើញស្វាមីចូលមកគាត់ក៏ដើរទៅរក

« គឺអ្នកស្រីស៊ូ បានធ្វើនំចែកឪ្យនិងណា»

« ច្រើនណាស់»

« និងហើយ ធ្វើទុកពេលកូនប្រុសគាត់មកវិញបរទេសវិញ»

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now