ភាគ : ១២ គ្មានអីទេ

1K 117 7
                                        

   គ្រាន់តែមកដល់ដំណាក់ស្ដេចភ្លាមជេគក៏ត្រូវទ្រង់រុញដួលទៅលើគ្រែភ្លាមជេគគ្នាភ័យស្លន់សឹងអីណាមួយមិនដឹងថាទ្រង់ខ្ញាល់ឬក៏អត់ផង ស៊ុងហ៊ុនស្រាយចំណងសម្លៀកបំពាក់ឡើងមកសង្កត់ពីលើជេគរកគ្នាគេចមិនចង់ទាន់។

« ព្រះអង្គចង់ធ្វើអីនិង?»គ្នាស្លន់លើកដៃទប់ទ្រូងមាំដើម្បីរក្សាគម្លាតជាងមុន

« យើងចង់អនុវត្តក្បាច់តាមសៀវភៅមុននេះ»ទ្រង់តបនិងជេគដៃមិនទំនេរលូកបះបោចសម្លៀកបំពាក់របស់ជេគខ្ចិចសល់តែល្វែងក្រោម

« តែនេះថ្ងៃត្រង់និង?»ជេគមិនព្រមព្រោះវាជាពេលថ្ងៃណាមួយសុខៗមកឆៅៗបែបនេះគេខ្មាស់អ្នកបម្រើដើរកាត់ណាស់គ្រាន់តែគិតជេគមុខក្រហមភ្លាម

« យើងមិនខ្វល់!»ស្ដេចមិនខ្ជិលខ្វល់ជាមួយក្បាលអ្នកណាទាំងអស់តែចង់ហើយទោះព្រឹក ថ្ងៃ រសៀលក៏មិនអាចហាមទ្រង់បានដែល(មួយៗ)

« តែខ្ញុំម្ចាស់មិនព្រមទេ»ជេគនៅតែបដិសេធមិនព្រម

« ប្ដីចង់ប្រពន្ធមិនព្រម?» Emoji ហួសចិត្ត

« អេ តែវាមិនមែនជាថ្ងៃនោះឡើយ»ជេគក៏រកលេសដោយលើកថាវាមិនមែនជាថ្ងៃដែលកំណត់

« មិនបាច់ចាំថ្ងៃនោះឡើយឪ្យតែយើងមានបុត្រទំនាយនិងបានដោះដូចគ្នា»ស្ដេចទ្រាំលេងបានក្ដៅក្រហាយក្នុងទ្រូងទើបទម្លាយការពិតប្រាប់គេ តាមពិតរឿងទំនាយនិងគេមិនបានកំណត់ថ្ងៃណាឡើយឪ្យតែមានបុត្រទំនាយនិងត្រូវដោះបានហើយរឿង
ដែលលើកយកថ្ងៃទាំងនោះវាជាគំនិតរបស់គ្រូសិល្ប៍ដោយគាត់ខ្លាចថាស៊ុងហ៊ុនមិនព្រមប៉ះរាងកាយជេគទើបគាត់យកថ្ងៃព្រះចន្ទពេញវង់អីនោះមកជាលេសដើម្បីឪ្យពួកគេបាននៅជាមួយគ្នា

« តែយ៉ាងណាខ្ញុំម្ចាស់មិនព្រមដែល»ប្រាប់ការពិតមកជេគក៏មិនព្រមដដែលរើបម្រើសគេចចេញ

« ឯងចង់ឪ្យយើងស្លាប់មែនទេ?»

« ជារឿងរបស់ព្រះអង្គ»ជេគមិនខ្វល់ក៏បន្ដងាកមុខចេញ ស៊ុងហ៊ុនពីអីមិនបានក៏ដាក់កាយដេកទៅម្ខាងយកសៀវភៅប្រលោមលោកឪ្យជេគ

« យកវាទៅវិញ! កុំឪ្យយើងឃើញវាទៀតឪ្យសោះ»សម្ដីទ្រង់ដូចខ្ញាល់និងសៀវភៅនេះណាស់ប្រហែលមកពីមិនពេញចិត្ត

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now