ព្រឹកថ្ងៃថ្មី...
ពេលល្ងាច..
បន្ទាប់ពីបរបាញ់សត្វរួចព្រះអង្គក៏យាងមកជំរុំវិញដោយដោយមានថេសាននិងសេនាបី-បួននាក់ជិះសេះតាមពីក្រោយមកដល់ជំរុំក៏ឃើញមានការរៀបចំសម្រាប់កម្មវិធីជប់លៀងតូចមួយដែលព្រះអង្គចង់ធ្វើសម្រាប់សេនានិងមន្រ្ដីដែលមកជាមួយ។
ឯជេគវិញគេមិនបាននៅជួយព្រោះដៃមានរបួសដែលមិនទានជាសះនៅឡើយទើបគេមកអង្គុលេងជាមួយទន្សាយដែលរត់មកក្បែរជើងកាលពីម្សិលមិញ គេដាក់ចំណីឪ្យវាស៊ីនិងអង្អែលក្បាលវាលេងញញឹមតែម្នាក់ឯង។
« ទៅរៀបចំខ្លួនបានហើយ!»សំឡេងធំមានបន្ទូលពីក្រោយខ្នងធ្វើឪ្យគេងាកមើលយ៉ាងលឿន
« មេឃមិនទាន់ងងឹតទេ!»គេតបនិងព្រះអង្គបែរមកចាប់អារម្មណ៍និងទន្សាយវិញ
« ទន្សាយនេះនិងក្លាយជាអាហារពេលល្ងាច»ស៊ុងហ៊ុនសម្លឹងមើលទន្សាយក្នុងដៃជេគក៏និយាយឡើងដូចខឹងវាចឹង
« មិនបានទេ! វាគួរឲ្យស្រឡាញ់ណាស់ ព្រះអង្គដាច់ចិត្តសម្លាប់វាយកជាអាហារដែលមែនទេ?»ជេគលើវាមកបីនិងដៃ ក្រវីកក្បាលប្រកែកមិនព្រម ទន្សាយហាក់ស្ដាប់យល់ក៏សង្ងំក្នុងដៃរបស់ជេគ ឯស៊ុងហ៊ុនវិញសម្លឹងសត្វទន្សាយនោះទាំងគ្រឺតខ្នងដោយសារតែសត្វឆ្កួតនិងទើបជេគមានរបួស
« តែវាធ្វើឲ្យឯងមានរបួស»
« ក៏មកពីព្រះអង្គចង់បាញ់វា! វាគ្រាន់តែចង់រស់នៅមានជីវិតតែក៏មានមនុស្សមកចង់យាយីជីវិត»មាត់តបនិងព្រះអង្គតែភ្នែកក៏អោនមើលទន្សាយជាប់ដូចជាបីក្មេងដើរចាកចេញទៅទុកឪ្យព្រះអង្គសម្លឹងមើលទាំងហួសចិត្ត
« អាសត្វចង្រៃ!»ទ្រង់ប្រតិចជេសត្វទន្សាយទាំងខ្ញាល់
យប់.....
នៅក្នុងជំរុំមានការដុតភ្លើងបំភ្លឺជាច្រើនកន្លែងសេនាពួកមន្រ្ដីនាំគ្នាផឹកស៊ីសប្បាយរីករាយព្រោះព្រះអង្គអនុញ្ញាតរួមទាំងទ្រង់ក៏បាននៅសប្បាយជាមួយពួកគេទៀតនោះកាន់តែសប្បាយ ឯជេគអង្គុយក្បែរស្ដេចធ្វើមុខស្អុយភ្នែកវិញក៏ហើមៗទៀតមិនដឹងថាគេយំរឿងអីឯស្ដេចអង្គុយផឹកស៊ីមិនខ្វល់អ្នកក្បែរខ្លួន។
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)