នៅសាលារៀនសិស្សនាំគ្នាភ្ញាក់ផ្អើលនិងរូបថតរបស់លោកគ្រូដែលបានផុសStory រូបភាពគឺនៅក្នុងឡានដែលស៊ុងហ៊ុនបានកាន់ដៃជេគភ្ជាប់ជាមួយសំណេរមួយឃ្លាថា[My sweetheart🎀💞] សិស្សនាំគ្នាឆ្ងល់តែក៏មិនដឹងថាម្ចាស់រូបជានរណា។
«លោកគ្រូមានសង្សារមែនទេ?»សូហ្វីអង្គុយមើលរូបថតពេលដែលលោកគ្រូផុសនាងកើតទុកមិនសុខចិត្តរអ៊ូមិនឈប់
«បើមានក៏ល្អ តែគេជាអ្នកណា?»មីនបែរមកនិយាយជាមួយនាងនិងយកដៃទ្រចង្កាចង់ដឹង ឯជេគគេញញឹមបិទមាត់មិនជិតចាំមើលតែអ្នកណាហ៊ានយកលោកគ្រូរបស់គេទៅបង្អាប់ជាមួយអ្នកគ្រូនោះទៀតគេថតមុខឪ្យឃើញតែម្ដង
«នាងស្អាតឬអត់? អា៎យយ យើងខូចចិត្ត»សូហ្វីខ្ទប់មុខចង់យំនាងមិនសុខចិត្តអ្នកណាហ៊ានលូកថ្លើមនាងថ្នាក់នេះ នាងសង្ឃឹមថារៀនចប់ញ៉ែលោកគ្រូឥឡូវគម្រោងការខ្ទិចដូចខ្ទឹម
«អាជេគយើងខូចចិត្ត»សូហ្វីងាកមកប្រាប់ជេគនាងយំមិនចេញទឹកភ្នែកទេតែពេបមាត់ដាក់ជេគ ឯជេគឃើញបែបនេះចង់សើចដែលពេលចឹងទៅ
«មិនអីទេ តិចទៀតកាត់ចិត្តបានហើយ»គេអង្អែលខ្នងនាងតិចៗ លួចអស់សំណើចបើដឹងថាគេជាម្នាក់វិញមិនដឹងថាសូហ្វីមានអារម្មណ៍យ៉ាងមិចទេ
«យើងស្រឡាញ់គាត់ខ្លាំង»
«កាត់ចិត្ត»
_________
ឡានលោកគ្រូឈប់ពីមុខផ្ទះជេគ ដែលបើកជូនមកដល់មុខផ្ទះតែម្ដងឃើញជេគធ្វើមុខប្លែកៗក៏សួរភ្លាម។
«អូនកើតអី?»នាយវាសសក់បាំងភ្នែកគេចេញបន្ដិចគយគន់សម្រស់ជេគ
«អូននឹកបង មួយថ្ងៃនេះមិនបានជួបគ្នាសោះ»គេចូលមកអោបនាយណែនដៃ មួយព្រឹកនេះគេមិនបានជួបនាយឡើយព្រោះអត់មានម៉ោងប៉ះថ្នាក់គេ ទើបតែពេលបានជួបមកផ្ទះវិញ
«សឺតតត ចូលផ្ទះបានហើយ»នាយថើបថ្ពាល់គេបន្ដិច និងយកកាតាបមកឪ្យ
«បាទ អូនទៅសិនហើយ»ជេគច្បួញមាត់បន្ដិច បើកទ្វាចេញទៅស៊ុងហ៊ុនក៏បត់ឡានចូលផ្ទះបាត់
ចូលមកដល់ខាងក្នុងជេគឃើញប៉ាអង្គុយរៀបចំសៀវភៅសម្រាប់ភ្ញៀវទើបគេចូលមកជួយគាត់អ្នកកម្ម៉ង់ច្រើនណាស់រៀបម្នាក់ឯងមិនរួចទេ។
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)