រំលងទៅ1ខែភាពស្និតស្នាលរបស់ពួកគេកាន់តែស្អិតរមួតបេះមិនចេញមិនថាទៅណាមកណាគឺពួកគេតែងតែទៅជាមួយគ្នាជានិច្ច ដើមខែនេះមានព្រិលធ្លាក់ធ្វើឪ្យត្រជាក់សិស្សទាំងអស់ក៏ត្រូវពាក់អាចក្រាស់ៗដើម្បីការពារពីភាពរងាជៀសវាងការឈឺជាដើម។
ជេគក្នុងឯកសណ្ឋានសាលាឈរនៅមុខផ្ទះចាំលោកគ្រូចេញឡានមកទទួល គេសម្លឹងមើលឡានដែលឈប់ពីពីមុខគេទាំងញញឹមស្រស់ស៊ុងហ៊ុនចុះពីឡានមានអាវក្រាស់សម្រុងដល់ជង្គង់ក្នុងដៃមានកន្សែងចាក់ពណ៍ទឹកសមុទ្រដែលម៉ាក់នាយចាក់ឪ្យជេគតែម្ដង នាយយកវាមកពាក់និង.កជេគដើម្បីកុំឪ្យគេរងា។
«ចាំយូរទេ?»នាយអោនថើបបបូរមាត់ផ្កាឈូករលោងដែលលាប Lip balmការពារបបូរមាត់កុំឪ្យស្ងួត ជេគញញឹមទទួលស្នាមថើបពីនាយ
«ដូរសក់ថ្មីហេ៎ស?»នាយសម្លឹងសក់ពណ៍ទង់ដែងរបស់ជេគសួរទាំងបេះកម្ទេចព្រិលដែលធ្លាក់មកលើសក់របស់ជេគ ឯជេគក៏មិនប្រកែកក៏ងក់ក្បាល
«ខានជួបតែប៉ុន្មានថ្ងៃ មកវិញក៏ដាក់ពណ៍សក់»នាយចម្អន់ឪ្យគេ ត្បិតថ្ពាល់ផ្កាឈូកបន្ដិច ប៉ុន្មានថ្ងៃមុនជេគទៅតាមខេត្តជាមួយប៉ាម៉ាក់2-3ថ្ងៃ មកវិញក៏ដាក់ពណ៍សក់ទៀត
«អូនដើរផ្សាររាត្រី អ៊ុំស្រីម្នាក់ប្រាប់អូនថាឪ្យដាក់ពណ៍និងគាត់ថាហេងៗ»ជេគញញឹមលឹបភ្នែកស៊ុងហ៊ុនក៏មិនបានសួរដេញដោលច្រើនខាងសាលាក៏មិនបានហាមឃាត់ឯណា ជេគជិតបញ្ចប់ឆ្នាំសិក្សារហើយដូច្នេះនាយក៏មិនហាមគេដូចគ្នាគ្រាន់តែថាប្លែកភ្នែកបន្ដិចប៉ុណ្ណោះ
«តោះប្រញាប់ទៅ ដល់ម៉ោងចូលរៀនឥឡូវហើយ»ស៊ុងហ៊ុនក៏បើកទ្វាឪ្យជេគចូល ឯនាយក៏ដើរមកកន្លែងបញ្ជាចង្កូតវិញ ឡានបើកចេញទៅបាត់ ដោយមានកម្ទេចព្រិកធ្លាក់មកជារឿយៗ
មកដល់ថ្នាក់រៀនជេគក៏បានមកអង្គុយតុរបស់គេដែលមានសូហ្វីនិងមីនអង្គុយចាំជាស្រេច ពួកគេសម្លឹងមើលជេគមិនដាក់ឡើងជេគឆ្ងល់ទៅហើយ។
«មើលអី?»
«មានអី! មើលមនុស្សស្អាតនិងហើយ»សូហ្វីញញឹម ជេគឥឡូវប្លែកចេះលែងខ្លួនទៀត
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)