បន្ទាប់ពីជូតខ្លួនរួចជេគក៏ងើបមុខសម្លឹងព្រះអង្គម្ចាស់ដែលមិនព្រមចេញទៅណានៅអង្គុយសម្លឹងគេដោយកែវភ្នែកស្ងប់មុខវិញមាំជានិច្ច។
« ទ្រង់ចង់នៅអង្គុយមើលខ្ញុំម្ចាស់ពេលណាទៀត?»គេសួរទៅព្រះអង្គមិនព្រមចេញទៅណាសោះ
« យើងមិនបានសម្លឹងមើលឯង!»ព្រះអង្គប្រកែកសម្លក់មុខគេជាប់
« បើអញ្ចឹងទ្រង់ក៏យាងង្រឡប់ទៅវិញចុះ»ជេគញញឹមដាក់ស៊ុងហ៊ុនធ្វើមុខងាប់ក្រោកក្រួស
« យើងគ្រាន់តែមកមើលតាមបញ្ជាមាតាប៉ុណ្ណោះ»មានបន្ទោលរួចក៏ចាកចេញទៅបាត់ ជេគបានត្រឹមពេបមាត់ជ្រេញនិងទ្រង់ដែលធ្វើចរិកមេមាន់ដាក់គេ
« ពេលណាទើបខ្ញុំអាចត្រឡប់ទៅវិញបាន?»គេចាប់ផ្ដើមនឹកប៉ាម៉ាក់នឹងមិត្តៗនឹកសាលារៀនព្រោះតែមកទៅនេះមិនដឹងមកដើម្បីអ្វីឡើយរកផ្លូវទៅវិញក៏មិនឃើញទៀតឬមួយគេជាប់នៅទីនេះមួយជីវិត?
គេច្បាស់ជាស្លាប់មិនខាន...!!!
នាពេលរាត្រី....
អាល្អិតគេងមិនលក់ដើរទៅមកនៅក្នុងដំណាក់ព្រោះតែគេកំពុងរកផ្លូវត្រឡប់ទៅវិញភ្នែកក៏រេប៉ះស្រមោលមនុស្សប្រុសស្ទង់ៗនៅក្បែរស្ពានមាត់ទឹក ជេគឃើញបែបនេះក៏ចេញទៅមើលក៏ឈរគេម្នាក់នោះឈរសម្លឹងទៅក្នុងទឹក ជេគក៏ស្រែកសួរ។
« ឯងជានរណា?»គ្រាន់តែជេគសួរភ្លាមម្នាក់នោះក៏បែរមករកគេភ្លាមមុខរបស់គេដាបដោយឈាមក្រហមឆ្អៅរាងកាយក៏ប្រលាក់ដោយឈាមគេយំសម្លឹងមុខជេគ ជេគភាំងឈរសម្លឹងមិនដាក់ភ្នែក
« ជួយ..ខ្ញុំផង»ជេគមិនមាត់តែក៏ឈរស្ដាប់ គេប្រឹងសម្លឹងមុខម្នាក់នោះព្រោះចង់ដឹងថាជានរណាអ្វីដែលគេឃើញគេជាអ្នកប្រុសជេយ៉ុន....
« ឯង...ជាអ្នកប្រុសជេយ៉ុននោះមែនទេ?»ជេគស្រែកសួរញ័រខ្លួន
« ជួយ...វែកមុខឃាតករសម្លាប់ខ្ញុំ....អ្ហឹកក មានតែឯងទេ ដែលអាចជួយខ្ញុំបាន ខ្ញុំមិនអាចទៅចាប់ជាតិបានឡើយ»
« ខ្ញុំ...ខ្ញុំ.....»
« សុំអង្វរ...មានតែឯងម្នាក់គត់ដែលអាចធ្វើបាន»ជេគសម្លឹងអ្នកដែលឈរយំរៀបរាប់ប្រាប់គេ
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)