«បងច្បាស់ជាសប្បាយចិត្តពេលកូនបានរៀបការជាមួយបុរសដែលល្អ អាចមើលថែជេគបានមួយជីវិតទោះពេលនេះកូនមិនបានស្រឡាញ់គេតែ.តទៅមុខពេលគេល្អដាក់កូនសូមកូនបើកឪកាសឪ្យគេបានមើលថែកូនផងណា»
«ម៉ាក់....អ្ហឹកៗៗ...ហេតុអ្វីកូនកម្លោះមិនមែនជាគាត់?»ជេគខ្ទប់មុខយំសស្រាក់ ធ្វើឪ្យអ្នកស្រីស៊ូភ្ញាក់បន្ដិចសឹមទាញគេមកអោបលួងលោម
«កុំយំ! លែងស្អាតហើយ កូនក្រមុំឯណាមកយំថ្ងៃរៀបការនោះត្រូវញញឹមឪ្យស្រស់នេះជាថ្ងៃដ៏សែនមានក្ដីសុខនិងមានន័យបំផុតក្នុងជីវិតកូនណា បញ្ឈប់ទឹកភ្នែកកូនហើយបែរមកញញឹមវិញ»
គាត់យកក្រដាសក្បែរនោះមកជូតសម្អាតទឹកភ្នែកឪ្យស្ងួតស្អាតអស់ សឹមសារេសម្លៀកបំពាក់របស់ជេគវិញម្ដង ជេគតាមសម្លឹងគ្រប់សកម្មភាពគាត់ទាំងអស់ទាំងមិននិយាយអ្វីគេកំពុងតែណែនទ្រូងខ្លាំងណាស់។
«កុំសម្រក់ទឹកភ្នែកកូនម្ដងទៀត ទឹកភ្នែកកូនមានន័យណាស់មិនគួរសម្រក់ពេកឡើយ! តោះដល់ម៉ោងហើយ»គាត់ងើបឈរហុចដៃឪ្យជេគកាន់ដៃគាត់នាំគេមកខាងក្រៅដែលបានរៀបចំយ៉ាងស្រស់ស្អាត ការរៀបការនេះធ្វើឡើងបែបឯកជនប៉ុណ្ណោះ នៅខាងក្រៅមានបងប្អូនសងខាងកំពុងតែអង្គុយរងចាំគេចេញមក ឯខាងកូនកម្លោះកំពុងឈរកាន់បាត់ផ្ការងចាំគេនៅក្បែរអាចារ្យ ជេគដើរតាមការកាន់ដៃរបស់អ្នកស្រីស៊ូតែគេមិនហ៊ានងើបមុខឡើងឡើយ
«ដល់ហើយ!»គាតឮប្រាប់ជេគតិចៗទើបប្រលែងដៃរបស់គេ គាត់ក៏ទៅអង្គុយនៅកៅអីខាងមុខបាត់
«ហេតុធ្វើមុខបែបនេះ?អូនមិនសប្បាយចិត្តទេមែនទេ?»សំឡេងកូនកម្លោះសួរមកកាន់ជេគធ្វើឪ្យគេងើយសម្លឹងមើលនាយ បុរសដែលឈរចំពោះមុខរបស់គេសម្លឹងមកគេយកមេដៃជូតញើសលើថ្ងាសរបស់គេបន្ដិច
«ស៊ុង...ហ៊ុន»បបូរមាត់ពោលឡើងតិចៗមិននឹកស្មានថាបុរសដែលគេដេកយំនឹករាល់ថ្ងៃកំពុងតែឈរតែចំពោះមុខគេឡើយ ទឹកភ្នែកជេគស្រក់ចុះម្ដងទៀត គេរំភើបស្ទុះអោបនាយយ៉ាងណែន
«ជេគ....»នាយអោបគេតបវិញអង្អែលក្បាលគេ នាយដឹងថាគេកំពុងតែភ្ញាក់ផ្អើល
«បង...អ្ហឹកៗ...បងមករកអូនវិញហើយ ស៊ុងហ៊ុន បងសម្លាញ់.....»ជេគយំទន្រ្ទាំជើងដូចក្មេងលោតអោបនាយណែនទឹកភ្នែកហូរមកសើមអាវស៊ុងហ៊ុន នាយក្រាស់ញញឹមហួសចិត្តបន្ដិច
«បាទ..បងមិនបានទៅណាចោលអូនទេ»ប្រលែងពីការអោប នាយជូតទឹកភ្នែកគេឪ្យស្អាតអស់ នាយមិនចង់ឲ្យគេយំទៀតទេ
«ប៉ាម៉ាក់...ស៊ុងហ៊ុនបងរកកូនវិញហើយ....គាត់មកវិញហើយ...បងអើយយ អូនស្រឡាញ់បងណាស់»ជេគងាកស្រែកប្រាប់ប៉ាម៉ាក់ដែលអង្គុយសើចគេ ទើបបែរមកក្រសោបមុខរបស់នាយវិញ
បន្ទាប់ពីឲ្យកូនកម្លោះក្រមុំនិយាយគ្នារួចហើយ ក៏ដល់ម៉ោងសម្បថម្ដង ជេគឈរទល់មុខស៊ុងហ៊ុនទាំងទឹកភ្នែកមិនបាត់វាជិតកន្លះម៉ោងហើយដែលជេគយំនោះពេលនេះគេនៅតែមិនបាត់យំទៀត។
«តើលោកជេគអ៊ែលសារព្រមរៀបការជាមួយលោកផាកស៊ុងហ៊ុនទេ?»
«ខ្ញុំ.....ព្រម..»
«តើលោកផាកស៊ុងហ៊ុនព្រមស្បថរួមរស់ជាមួយនិងលោកជេគអ៊ែលសារអស់មួយជីវិតដែលទេ?»
«បាទ...ខ្ញុំសូមស្បថថានិង ស្រឡាញ់ ស្ម័គ្រស្មោះ រួមរស់ជាមួយជេគអ៊ែលសាអស់មួយជីវិតទោះមានរឿងអ្វីក៏ដោយខ្ញុំនិងការពារមើលថែគេឪ្យដូចកែវភ្នែកទាំងគូររបស់ខ្ញុំ»
«សូមលោកទាំងពីរបំពាក់ចិញ្ចៀនឪ្យគ្នា»ជេគសម្លឹងមើលចិញ្ចៀនពេជ្រដែលដាក់និងមុខរបស់គេពន្លឺវាចាំងមកមកចំភ្នែកគេព្រៀកៗ
«ថើបទៅ»សំឡេងមិត្តនិងក្រុមគ្រួសារស្រែកហ៊ូរសុំឪ្យពួកគេងើបគ្នា ជេគអៀនខ្វាច់បែរមុខទៅម្ខាង
«បងថើបហើយណា»នាយនិយាយខ្សឹបៗ
«អ្ហឹប»បបូរមាត់ស្ដើងទម្លាក់ល់បបូរមាត់ទន់ៗដូចចាហួយរបស់ជេគ នាយបឺតជញ្ជក់ខាំញិចយ៉ាងរោលរាល គុំយូរហើយ! ជេគតបតទាំងអៀនខ្មាស់តែក៏គេចមិនបានដដែល
វាជាសេចក្តីសុខដ៏មានន័យបំផុតរបស់គេ...!!
Enjoy your read><
JE LEEST
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Actie« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
ភាគ : ៤០ ដល់ហើយ
Start bij het begin
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)