ភាគ : ៣៥ បងកុហកអូន!

Comenzar desde el principio
                                        

«មករកអ្នកណាដែលក្មួយ?»អ្នកស្រីស៊ូបើកទ្វាក៏សួរមកកាន់គេសម្រស់គាត់គឺស្អាតដូចដលមគ្មានប្រែឡើយ

«អ្នកមីង ខ្ញុំជាជេគណា»ជេគញញឹដាក់គាត់ប្រាប់ពីឈ្មោះរបស់គេ

«ជេគហ៎? ជេគដែលធ្លាប់នៅផ្ទះនោះមែនទេ»គាត់រកនឹកបន្ដិចក៏ចង្អុលផ្ទះដែលនៅទល់មុខគាត់

«បាទៗ»គាត់ឮហើយក៏ទាញជេគមកអោបណែន គាត់នឹកណាស់ខានជួបយូរហើយមិនដឹងថាគេទៅរស់នៅឯណាឡើយ

«ចូលក្នុងសិនមកក្មួយ»

     ចូលមកដល់ក្នុងផ្ទះគាត់បានឪ្យគេអង្គុយដោយគាត់ទៅចាក់ទឹកឪ្យគេញ៉ាំ ជេគសម្លឹងមើលជុំវិញមិនបានឃើញបុរសដែលគេចង់ជួបឡើយក្រែងសូហ្វីប្រាប់ថាគាត់ទៅរស់នៅអាមេរិក ហេតុអ្វីគាត់នៅទីនេះ?

«សុខសប្បាយទេក្មួយ»

«គឺធម្មតាទេមីង មីងឯណាបងស៊ុងហ៊ុន»គ្រាន់តែឮឈ្មោះស៊ុងហ៊ុនភ្លាមគាត់ទម្លាក់ទឹកមុខបន្ដិច ដកដង្ហើមធំមួយឃូសសឹមងើបមកនិយាយជាមួយជេគវិញ

«ស៊ុងហ៊ុនស្លាប់ហើយ!»ស្នាមញញឹមរបស់ជេគប្រែមួយរំពិច ជេគញ័រដៃជើង សឹងមិនជឿនិងត្រចៀកថានាយស្លាប់

«កាលពី2ឆ្នាំមុន ស៊ុងហ៊ុនបានធ្វើដំណើរទៅតាមខេត្តក៏ជួបនិងគ្រោះថ្នាក់ចរាចរណ៍ដោយមានឡានធំមួយបុកឡានគេពីក្រោយពេញទំហឹងធ្វើឪ្យឡានក្រឡាប់ធ្លាក់ចូលជ្រោះឡានផ្ទះឆេះរកសពមិនឃើញ»គាត់រៀបរាប់ទាំងអួលដើមក ទឹកភ្នែកស្រក់ចុះមកមិនអាចទប់បាន ចាប់តាំងពីបាត់បង់កូនប្រុសគាត់ក៏ផ្ដាច់ខ្លួនពីសង្គមខាងក្រៅដោយរស់នៅក្នុងផ្ទះតែម្នក់ឯង

«ខ្ញុំសុំ....ទៅកន្លែងផ្នូរគាត់បានទេ?»ជេគភ័យញាប់ញ័រអស់ប្រាណ គេពិតជាមិនអាចទទួលយកបានពិតមែនថានាយស្លាប់ទៅ នាយស្លាប់2ឆ្នាំមកហើយតែគេមិនបានដឹងអីសោះ
________

      ជេគឈរមុខផ្នូររបស់ស៊ុងហ៊ុនដែលមានរូបថតរបស់នាយញញឹមយ៉ាងស្រស់ធ្វើឪ្យជេគទន់ជង្គង់អង្គុយយំក្បែរផ្នូររបស់នាយតែម្ដង។

«បងដាច់ចិត្តណាស់ស៊ុងហ៊ុន! ឯណាពាក្យសន្យាថាចូលដណ្ដឹងអូន?»មេឃក៏ធ្លាក់ភ្លៀងមកប្រណាំងនិងទឹកភ្នែកជេគដែលកំពុងយំអោបផ្នូររបស់ស៊ុងហ៊ុន នាយចាកចេញទៅស្ងាត់ៗចង់ឪ្យគេឈឺស្លាប់ណាស់មែនទេ?

«មករកអូនវិញមកណា! ស៊ុងហ៊ុនកុំគេងយូរពេក»ទឹកភ្នែកស្រក់ចុះ សូមអង្វរនាយឲ្យមករកគេវិញតែមនុស្សស្លាប់ហើយមិនអាចក្រោកមកវិញបានឡើយ

«បងកុហកអូន! បងថាចូលដណ្ដឹងអូន ពេលនេះបងក្បត់ពាក្យសន្យាហើយ ស៊ុងហ៊ុនប្រុសឆ្កួតបងកុហកអូន!»

«កុំទៅចោលអូន! អូនឈឺណាស់បងអើយយយ»ជេគទន់ខ្លួនយំសសឹក ទោះរងាដោយសារភ្លៀងក៏គេមិនព្រមងើបចេញឡើយ រងាចាញ់ភាពឈឺចាប់របស់គេទេ

«បងអើយយ! អូនមិនអាចរស់ខ្វះបងបានឡើយ»

    ជេគអង្គុយសង្ងំបន្ដិចទើបគេបាត់យំមេឃក៏ប្រែស្រឡះវិញ ជេគយកផ្កាមកដាក់មុខផ្នូររបស់ស៊ុងហ៊ុនដែលបានទិញមកគេញញឹមបន្ដិចទាំងដែលភ្នែកទាំងគូរហើមដោយសារការយំមុននេះ។

«អូនទទួលយកមិនបានទេ! វាលឿនពេកហើយបង»

«អូនរងចាំបងណា! ស៊ុងហ៊ុនកុំដាច់ចិត្តណាបង បងធ្វើដាក់អូនប៉ុណ្ណឹងអូនឈឺស្ទើស្លាប់ហើយ»

«បងខឹងអូនដែលចាកចេញចោលបងមែនទេ បានជាបងធ្វើបែបនេះដាក់អូនវិញ?»

«បងអាចឈប់ស្រឡាញ់អូនបាន! តែបងមិនអាចទៅចោលអូនបានឡើយស៊ុងហ៊ុន»

«តើអូនអាចទៅតាមបងបានទេ?»

Enjoy your read><

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Donde viven las historias. Descúbrelo ahora