« តាមចិត្តឯង»
ពួកគេក៏ចាប់ផ្តើមអង្គុយស្ដាប់គ្រូបង្រៀនវិញមុននេះគាត់ក៏រវល់និយាយជាមួយមិត្តរួមថ្នាក់ឯទៀតដែល។
________
ស្អែកឡើង...
ឡានក្រុងពីររងចាំសិស្សដើម្បីធ្វើដំណើរទៅកាន់សារៈមន្ទីរ ពេលនេះសិស្សក៏មកគ្រប់គ្នាអស់ដែលទើបឡានក៏ចាប់ផ្ដើមធ្វើដំណើរយឺតៗ។
នៅក្នុងឡានជេគអង្គុយជាមួយសូហ្វីដាក់កាសសង្ងំគេងទំម្រាំតែទៅដល់ចំណាយពេល1ម៉ោងឯណោះយកពេលគេងក៏ល្អកុំឪ្យងងុយពេលដើរលេង
សារៈមន្ទីរ..
មិនយូរប៉ុន្មានឡានក៏មកដល់គោលដៅគ្រប់គ្នាក៏ចុះពីលើឡានដើម្បីតម្រង់ជួរស្ដាប់អ្នកគ្រូហៅឈ្មោះម្នាក់ម្ដងនិងទៅកន្លែងអាហារសម្រន់មុននិងចូលទៅខាងក្នុង ដោយហៅឈ្មោះគ្រប់គ្នារួចជេគនិងគ្នីគ្នារបស់គេក៏អង្គុយញ៉ាំសាំងវិចទប់ពោះកុំឪ្យឃ្លាន។
« ពួកឯងយើងទៅដើរមើលកន្លែងទីនេះបន្ដិច»ជេគក៏ងើបដើរចេញទៅ នៅឯបរិវេណសារៈមន្ទីរមានសួនច្បារនិងបឹងទឹកមួយកន្លែងខាងក្នុងនោះមានត្រីតូចៗនិងផ្កាឈូកដុះរីកស្គុសស្គាយពេញបឹង
« ស្អាតណាស់!»គេពោលចិត្តអង្គុយក្បែរបឹងនឹករលឹកទៅកាន់បឹងដែលគេតែងតែគប់ដុំថ្មចូលនោះ ជេគដកដង្ហើមធំមួយរយៈនេះគេគេងមិនសូវបានឡើយ
« ជារបស់អ្នកណា?»គេក្រលេកឃើញសៀវភៅមួយក្បាលមិនធំពេកទេវាមានសភាពចាស់ខ្លាំងមិនអាចសូម្បីអានអរក្សបានផង
[ សូមរង់ចាំបង ]
គេអានបានតែទំព័រដំបូងតែទំព័របន្ទាប់ទៀតក៏ត្រូវបានដាច់រលុបមើលមិនយល់ចង់អានក៏អានមិនដាច់ដែលទើបជេគសម្រេចយកវាដាកើក្នុងការតាបទុកទៅដល់ផ្ទះ។
បន្ទាប់ពីសម្រាកញ៉ាំអាហារសម្រន់រួចហើយអ្នកគ្រូក៏បាននាំពួកញេដើរចូលមើលនៅក្នុងសារៈមន្ទីនិងពន្យល់ណែនាំប្រវត្តិរូបនីមួយៗឪ្យសិស្សយល់ដឹង ដើរមកដល់រូបថតធំមួយដែលរូបនេះមានសភាពចាស់បន្ដិចតែវាគូសឡើងយ៉ាងពិសេសសម្រាប់ស្ដេច។
« នេះជារូបថតរបស់ ព្រះអង្គម្ចាស់ ផាក ស៊ុងហ៊ុន ជាទាយាទជំនាន់ទី10របស់ ស្ដេច ផាក គីហូ ព្រះអង្គមានទំនាយមួយបានចារមកឪ្យរៀបការជាមួយមនុស្សប្រុសដូចគ្នាដើម្បីដោះបណ្ដាសារនិងមានបុត្រស្នងទាយាទ.....»ជេគសម្លឹងរូបថតមិនដាក់ភ្នែក ព្រះភ័ក្ត្ររបស់ទ្រង់មាំតែកែវភ្នែកដែលគេបានសម្លឹងមើលនោះគឺភាពឈឺចាប់ គ្រប់គ្នាមិនបានដឹងច្បាស់រឿងទាំងអស់នេះឡើយ មានតែគេដែលដឹង ដឹងច្បាស់ជាងអ្នកណាទាំងអស់ ជេគខ្ទប់មុខសម្រក់ទឹកភ្នែកព្រោះតែគេមិនអាចទទួលយកវាបាននៅឡើយ
« អ្នកអង្គម្ចាស់មិនបានកត់ត្រាទុកឬលើកមកនិយាយឡើង ទើបបានជាគេមិនបានស្គាល់ព្រះនាមទ្រង់តែគេក៏និយាយតគ្នាមកថាអ្នកអង្គម្ចាស់បានស្លាប់កំឡុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើត ព្រះអង្គបានសោយទិវង្គតនៅពេលដែលចេញធ្វើសឹកសង្រ្គាមបន្ទាប់ពីបាត់បង់អ្នកអង្គម្ចាស់បាន2ឆ្នាំ.....មុនព្រះអង្គស្លាប់ទ្រង់បានបន់ស្រន់ឲ្យទ្រង់បានជួបនិងអ្នកអង្គម្ចាស់ម្ដងទៀត....»អ្នកគ្រូកាន់តែនិយាយ ជេគដែលឈរស្ដាប់យំឡើងចង់ទន់ខ្លួនគេពិតជាមិនអាចទទួលយកបានឡើយ រូបថតមួយផ្ទាំងនេះ ជារូបព្រះអង្គអង្គុយលើរាជបល្ល័ង្ក នៅលើសម្លៀកបំពាក់របស់ព្រះអង្គមានបណ្ដោងផ្កាយដែលជេគបានទិញ រាងតូចជូតទឹកភ្នែកសម្លឹងរូបថតទាំងញញឹមព្រោះគេបានដឹងហើយថាព្រះអង្គនៅតែចងចាំគេដូចពាក្យបណ្ដាំចុងក្រោយរបស់គេពិតមែន
« កែវភ្នែកពោរពេញដោយភាពឈឺចាប់បន្ទាប់ពីបាត់បង់អ្នកអង្គម្ចាស់ ទ្រង់ឃុំខ្លួនឯងម្នុងដំណាក់រយៈពេល2ខែមិនព្រមចេញក្រៅរងចាំអ្នកអង្គម្ចាស់ត្រឡប់មកវិញ»
« តើអ្នកអង្គម្ចាស់ទៅណាបានជាទុកឪ្យព្រះអង្គរងចាំបែបនេះ?»
« គឺទ្រង់ស្លាប់តែមិនដឹងមកពីមូលហេតុអ្វីឡើយ ដឹងត្រឹមថាព្រះអង្គស្រឡាញ់អ្នកអង្គម្ចាស់ខ្លាំងរហូតដាំផ្កាដែលទ្រង់ចូលចិត្តពេញវាំង រៀបចំដំណាក់ព្រះអង្គឪ្យដូចនិងដំណាក់អ្នកអង្គម្ចាស់»បន្ទាប់ពីនិយាយរឿងព្រះអង្គផាកស៊ុងហ៊ុនចប់ពួកគេក៏ដើរទីមុខទៀត ឯជេគគេមិនទាន់ដើរទៅណាឡើយ
« តើបងនិងមករកអូនពិតទេ?»គេអង្អែលរូបតិចៗសម្លឹងរូបថត នៅលើរូបថតក៏មានអក្សរមួយផងដែលបើមើលធម្មតាមិនឃើញឡើយតែបើសង្កេតមើលនិងឃើញថាជាឈ្មោះរបស់ ជេគ អ៊ែលសា
Enjoy your read><
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
ភាគ : ២៨ ជារបស់អ្នកណា?
Start from the beginning
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)