« ជេគ....លែងអីហើយមែនទេ?»សួហ្វីរត់មករកគេជាមួយមីនទាំងរំភើបនាងអោបជេគយ៉ាងណែនមកពីនឹកពេកគ្រាជេគគេងក្នុងមន្ទីពេទ្យនាងបារម្ភសឹងស្លាប់ទៅហើយ
« យើងលែងអីហើយ មករៀនបានធម្មតាដូចមុន»ជេគញញឹមស្រស់ដាក់ពួកគេទាំងពីរ
« ទៅថ្នាក់ទៅ»ពួកគេក៏សម្ដៅទៅថ្នាក់រៀន
នៅក្នុងថ្នាក់គ្រប់គ្បាក៏មកសួរសុខទុក្ខខ្លះទៀតក៏ត្រេកអរព្រោះប្រធានថ្នាក់របស់គេបានត្រឡប់មកវិញហើយពួកគេនឹកណាស់ បន់ឪ្យតែឆាប់ជានិងអាលបានមករអ៊ូដាក់ពួកគេម្ដងទៀត។
« រយៈពេលឯងគេងក្នុងពេទ្យ មានលោកគ្រូសង្ហារម្នាក់បានចូលបង្រៀនម៉ោងប្រវត្តិជំនួសអ្នកគ្រូ»មីននិយាយរឿងប្រាប់មិត្ត ព្រោះតែជេគមិនដឹងអីខ្លាចថាពេលបានឃើញលោកគ្រូចូលមកគេធ្វើមុខឆ្ងល់ៗ
« គាត់ឈ្មោះអី?»
« លោកគ្រូ សង្ហារ»
« យើងសួរមែន»ជេគវាយសូហ្វីមួយដៃស្រាកពេលនាងនិយាយលេងសើចគេចង់ដឹងពិតមែន នាងពេបមាត់ដាក់ជេគចង់យំ
« សូហ្វី»
« យើងអន់ចិត្ត ឯងវាយយើង»នាងពេបដាក់គេ ធ្វើចរិកងរង៉ក់ដាក់ជេគ
« យើងសុំទោសទៅ»ជេគទាញមិត្តមកអោបលួងលោមធ្វើឪ្យនាងសើចស្ញេញ
« នាងល្បិច»មីនជ្រេញចរិកក្មេងរបស់នាងក៏ស្ដីឪ្យ ពេលជេគមិនបានមករៀនញ៉ែតៗដាក់គេមួយថ្នាក់ពេលជេគមកនាងធ្វើចរិកកូនក្មេងចង់ឪ្យលួង
« ឯងច្រណែនយើងមែន?»
« ខ្ពើម»
« សូហ្វីលោកគ្រូប្រវត្តិហៅនាងទៅបន្ទប់គាត់»សូហ្វីស្ទុះងើបចេញពីការអោបរបស់ជេគនាងធ្វើមុខស្លន់ៗ រញ៉ីរញ័ចាប់អីមិនត្រូវ
« យើងទៅសិនហើយ»នាងរត់ចេញយ៉ាងលឿនធ្វើឪ្យជេគឆ្ងល់ៗខ្លាំងម្នាក់ៗធ្វើចរិកប្លែកៗ
_______
« អង្គុយអោបប្រុសក្នុងថ្នាក់ លាងបង្គន់»លោកគ្រូសង្ហារឈរកាន់វ៉ែនតានិយាយទៅកាន់សូហ្វីព្រោះមុននេះគាត់ឃើញនាងអោបជេគ
« តែគេជាមិត្តរបស់ខ្ញុំ»នាងប្រកែកមិនសុខចិត្តរាល់ដងនាយអោបមីនគាត់ចូលមកឃើញដើរកាត់ឃើញរហូតមិនអីផងមិចឡូវក៏មកដាក់ពិន័យនាងបែបនេះ
« ឯងអោបនរណាបាន ហាមអោបប្រធានថ្នាក់»លោកគ្រូធ្វើមុខកាចៗដាក់នាង ហាក់ចង់គម្រាមនាងឲ្យខ្លាច
« ខ្ញុំអោបតែរហូតសោះ»នាងធ្វើមុខជូរមិនយល់និងលោកគ្រូ ដូចជាការពារជេគដល់ហើយមិនមែននាងមិនធ្លាប់អោបជេគឯណានាងអោបតែរហូតនិងមិនដែលមានអីផង
« លើកនេះគ្រូហាម»សូហ្វីចង់ចេញយំ មិនដឹងជាគាត់ប្រច័ណ្ឌឬក៏យ៉ាងមិចទើបបានជាហាមនាងមិនឪ្យប៉ះពាល់ជេគបែបនេះមិត្តភក្ដិត្រូវអោបគ្នាជារឿងធម្មតាហេតុអ្វីលោកគ្រូបុរាណម្លេះ?
Enjoy your read><
សាបៗចឹង
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
ភាគ : ២៦ គ្រូហាម
Start from the beginning
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)