ភាគ : ២៦ គ្រូហាម

Start from the beginning
                                        

« ធ្វើអីនិងកូន?»លោកវាលៀម៍ដើរមកឈរក្បែរកូនសួរគេតិចៗពេលឃើញគាតកាន់រូបថតនោះក្នុងដៃភ្លឹកៗ

« ប៉ាបានរូបមកពីណា?»

« គឺប៉ាបានមកពីអ្នកស្រីស៊ូជាអំណោយដល់ប៉ា»ជេគឮហើយញ័រខ្លួន ក៏ឆ្ងល់ហេតុអ្វីគាត់ផ្ដល់រូបនេះទាំងដែលវាមិនគួរឲ្យចាប់អារម្មណ៍

« ហេតុអ្វីគាត់ឪ្យទៅប៉ា?»

« ប៉ាអត់ដឹងដែលនិង បើកូនចង់បានយកដាក់ក្នុងបន្ទប់ចុះ»ជេគញញឹមអរគុណគាត់រហ័សឡើងទៅបន្ទប់ដើម្បីយកទុក

     ជេគអង្គុយមើលរូបថតទាំងញញឹមទឹកភ្នែកហូរមកជាច្រើនគេនឹកណាស់ នឹកសឹងដាច់ខ្យល់ទៅហើយ តើអ្នកនៅទីនោះមាននឹកគេវិញឬអត់? គេចង់ត្រឡប់ទៅវិញម្ដងទៀត ទៅចាំស្ដាប់ចម្លើយរបស់ព្រះអង្គតែបានត្រឹមគិតការពិតនៅតែជាការពិត។
__________

រសៀល

      ជេគចេញមកអង្គុយលេងទោងនៅមុខផ្ទះខ្យល់បក់ផើយៗមកចំមុខធ្វើឪ្យសក់របស់គេ កែវភ្នែកស្រស់ថ្លាសម្លឹងទៅផ្ទះរបស់អ្នកស្រីស៊ូដែលនៅទល់មុខផ្ទះរបស់គេ បុរសខ្ពស់ស្រឡះ ពាក់អាវសឺមីសរ ខ្មៅសាច់ក្រណាត់ខ្មៅ សក់ខ្មៅរលោង ជេគមើលពីក្រោយស្រដៀងនិងនរណាម្នាក់តែគេរកនឹកមិនឃើញ។

« ជាគាត់ឬមិនមែន?»គេបន្លឺតិចៗពេលបុរសនោះចូលទៅខាងក្នុងផ្ទះបាត់ រូបរាងពីក្រោយស្រដៀងនិងព្រះអង្គខ្លាំងណាស់ ទាំងកម្ពស់ និងរូបរាងពីក្រោយ

« ឯងឈប់ហើយអាជេគ គាត់នៅភពផ្សេង មិចនិងអាចឆ្លងមកជួបយើងនោះ»ជេគវាសការគិតចេញ ប្រហែលមកពីគេនឹកព្រះអង្គខ្លាំងពេកទើបបានជាចេះតែស្រម៉ៃផ្ដេសផ្ដាសបែបនេះ

« ប្រសិនជាគាត់មែន យើងនិងរត់ទៅអោបឪ្យណែន»គេបានត្រឹមគិតស្រម៉ៃតែម្នាក់ឯង មិនដឹងជាពេលណាជាតិណាទើបបានជួបគ្នាបើរវាងគេនិងព្រះអង្គរស់នៅខុសគ្នារាប់ពាន់ឆ្នាំនោះ

មួយសប្តាហ៍កន្លងទៅ

     ដោយសារតែជេគបានជាស្បើយមកវិញពេលនេះអ្នកស្រីជេបក៏យល់ព្រមឪ្យគេត្រឡប់មកសាលារៀនវិញជេញសប្បាយចិត្តណាស់ពេលបានជួបមិត្តណាមួយក៏នឹកពួកគេខ្លាំងដែល។

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now