« តើយើងត្រូវតាមរកអូនប៉ុន្មានជាតិ ប៉ុន្មានភពទើបយើងបានជួបគ្នា?»ព្រះអង្គពោលសួរតិចៗ បេះដូងប្រេះបែកខ្ចិចខ្ទាំអស់ហើយ បើគេចាកចេញតើព្រះអង្គនិងរស់នៅយ៉ាងណា? ពេលវេលាហាក់លឿនខ្លាំងជួបគ្នាពីម្សិលមិញថ្ងៃនេះក៏បែកគ្មានថ្ងៃបានជួបវិញម្ដងទៀត
« អ្ហឹក....អ្ហឹកក....»ជេគក្រវីក្បាលទាំងទឹកភ្នែក សភាពគេកាន់តែដុនដាបក្អួតឈាមមិនឈប់ឡើយមុខប្រែជាស្លេកម្ដងបន្ដិចៗទៅហើយ ពេលនេះមិនមែននៅក្នុងវាំងឡើយគឺនៅក្នុងព្រៃនៅឡើយដូច្នេះទើបរាជ្យពេទ្យមិនទាន់មកដល់
« ឆ្លើយមក ប៉ុន្មានជាតិ ប៉ុន្មានភពទើបយើងរកអូនឃើញ?»ព្រះអង្គស្រក់ទឹកភ្នែកអោបកាយតូចសួរគេទាំងអួលដើមក ទ្រង់ពិតជាមិនអាចដោះលេងគេបានឡើយទើបប្រឹងអោបរាងកាយគេណែនខ្លាំងទៅៗ
« ខ្ញុំអត់ដឹងទេ! បើមាននិស្ស័យពួកយើងនិងជួបគ្នា»ជេគពិតជាមិនដឹងពិតមែន គេបានត្រឹមស្រវាអោបព្រះអង្គតបតវិញទ្រូងកក់ក្ដៅរបស់ទ្រង់ធ្វើឪ្យគេកាន់តែយំដឹងហើយថាបន្ដិចទៀតលែងបាននៅក្នុងទ្រូងកក់ក្ដៅមួយនេះ
« កុំចាកចេញពីយើងណា!»ឃាត់គេណាស់ ហាមគេណាស់ ទឹកភ្នែកអង្វរគេណាស់ ចង់ឪ្យគេនៅតែវាមិនអាចហាមឃាត់បាន រាងកាយតូចប្រែជាមានពន្លឺ មានសភាពរលាយម្ដងបន្ដិចៗ ព្រះអង្គញ័រខ្លួនក្រសោបផ្ទៃមុខតូច
« វាដល់ពេលហើយ!»ជេគញញឹមខ្សោះដាក់ព្រះអង្គរាងកាយរលាយសឹងតែរសាត់តាមខ្យល់ទៅហើយស៊ុងហ៊ុនញ័រធ្វើអីមិនត្រូវក្រវីក្បាលមិនព្រមឪ្យគេទៅ
« អូនស្រឡាញ់បង ផាក ស៊ុងហ៊ុន ដួងចិត្តអូន!!»ពាក្យចុងក្រោយរបស់ជេគដែលបាននិយាយទៅកាន់ព្រះអង្គ រាងកាយក៏រសាត់បាត់តាមខ្យល់ ស្ដេចសម្លឹងរកមើលឆ្វេងស្ដាំស្រែកហៅក៏គ្មានសំឡេងឆ្លើយតប
« ជេគ....ជេគ...អូនទៅហើយមែនទេ?»ព្រះអង្គក្រោកស្រែកហៅជេគឆ្វេងស្ដាំទាំងទឹកភ្នែកដើរត្រដាបត្រដួសប្រឹងស្វែងរកម្ចាស់ចិត្តតែគ្រប់យ៉ាងវាស្ងាត់ដល់ថ្នាក់ត្រចៀករបស់ព្រះអង្គស្ដាប់អ្វីលែងឮទៀត
« អូនដាច់ចិត្តណាស់! មកវិញមក សុំអង្វរ»ព្រះអង្គលោតជង្គង់ចុះនិងដីស្រែកអង្វរកគេឪ្យមកវិញ បេះដូងប្រៀបដូចគេយកកាំបិតមកចាក់ហែកយលបេះដូងច្របាច់លែង
YOU ARE READING
[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️
Action« យើងគ្រាន់តែចង់និយាយថាស្រឡាញ់អូនជាលើកចុងក្រោយ តែអូនបែរជាមិនផ្ដល់ឪកាសឪ្យយើង»
ភាគ : ២៤ ដួងចិត្តអូន
Start from the beginning
![[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️](https://img.wattpad.com/cover/398447022-64-k122691.jpg)