ភាគ : ១១ ហ៊ានទុកយើងចោល

Start from the beginning
                                        

« បាទម្ចាស់ស្រី»

« ចេញទៅបានហើយ»

  បុរសនោះក៏ចេញមកវិញធ្វើធម្មតាដារីមក៏សង្កេតមើលផងដែលឯបុរសនោះក៏ដឹងមានអ្នកតាមសម្លឹងទើបប្រញាប់ចាកចេញយ៉ាងលឿន។

« គេជាអ្នកណា?»

   ងាកមកមើលជេគវិញគេក៏បានចេញមកខាងក្រៅអង្គុយលេងនៅមាត់ស្រះតាមធម្មតាតែភ្នែកក៏រេចំបុរសដែលជាអ្នកបម្រើហារីនធ្វើឪ្យគេសង្ស័យបន្ដិចដែល សម្លឹងប៉ះចំដាវបុរសនោះដែលមានបណ្ដោងព្រះចន្ទពណ៍ប្រាក់ ទើបជេគចង់តាមតែព្រះរាជាក៏មកកាត់មុខគេភ្លាម។

« ចង់ទៅណា?»គេងាកឃើញព្រះរាជាទើបដាក់ខ្លួនអង្គុយវិញ

« គឺ...ខ្ញុំម្ចាស់ឃើញបុរសម្នាក់ដើរអម្បិញមិញនេះទើបឆ្ងល់ចង់តាម»

« គេជាអ្នកបម្រើរបស់ហារីន មានអ្វីមែនទេ?»ព្រះអង្គមានបន្ទូលតបនិងជេគឪ្យគេអស់ចម្ងល់

« អ្នកអង្គម្ចាស់...»អ៊ុនគីក៏ចូលមកជេគក៏ប្រញាប់រត់ទៅរកនួភ្លសមឯស៊ុងហ៊ុនវិញក៏ងាកមើលដូចគ្នា អ៊ុនគីឃើញព្រះរាជាក៏គោរពបន្ដិចមុននិងត្រូវជេគអូសទៅជាមួយ

« នេះហ៊ានទុកយើងចោលផងហេ៎ស?»ទ្រង់រអ៊ូង៉ូវៗមុខក្រញ៉ូវមិនពេញចិត្ដកាលដែលជេគមិនអើពើនិងវត្តមានរបស់ទ្រង់ ថេសានបានត្រឹមទប់សើចព្រោះមុននេះនិយាយថាមិនទៅរកជេគទេដល់ពេលមកគេមិនចង់និយាយជាមួយទៀត

គួរតែអាណិតឬអត់...?

   អ៊ុនគីបាននាំជេគមកមើលលទ្ធផលរបស់សពនារីនោះដែលថ្នាំដែលមានផឹកចូលវាជាប្រភេទតែមួយដែលជេគបានយកមកឪ្យនាយ ហើយថ្នាំងពិសដែលលោកគ្រូសិល្ប៍មកផ្ដល់លទ្ធផលគឺថ្នាំពិសនេះជាប្រភេទថ្នាំកម្រណាស់គាត់បានប្រាប់បន្ថែមទៀតថាថ្នាំនេះមានតែនៅតំបន់ភូមិណាន់ស៊ីប៉ុណ្ណោះដែលសម្បូរមាន។

« ថ្នាំទាំងនេះសិតតែនាំចូលមកពីណាក់ស៊ីទាំងអស់ តើនរណាជាអ្នកនៅពីក្រោយវា?»ជេគកាន់ថ្នាំនោះមកមើលទាំងឆ្ងល់ណាមួយអ្នកដែលចង់សម្លាប់គេក៏តែងតែប្រើថ្នាំពុលឬថ្នាំពិសជានិច្ច

« ថ្នាំពុលមានលក់នៅក្នុងផ្ទះពេទ្យ តែថ្នាំពិសមិនមានលក់ឡើយខ្ញុំម្ចាស់បានឪ្យសេនាឆែកតាមផ្ទះនិងផ្ទះពេទ្យទាំងអស់គឺមិនមានឡើយទានម្ចាស់»អ៊ុនគីក៏ប្រាប់ទៅជេគព្រោះតែពីម្សិលមិញនសយបានចេញទៅអង្កេតក្នុងផ្ទះពេទ្យរួមទាំងផ្ទះប្រជាជនតែមិនមានអ្វីសង្ស័យឡើយ

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now