ភាគ: ១០ ស្នាដៃនរណា?

Start from the beginning
                                        

ច្រើនថ្ងៃកន្លងទៅ...

រឿងការស្លាប់របស់ស្រ្ដីបម្រើក្នុងចង្រ្កានបាយបានស្ងាត់តែអ្នកដែលមិនព្រមចប់ជាជេគដែលនៅមិនអស់ចិត្តព្រោះអ៊ុនជីប្រាប់ថាស្រ្ដីម្នាក់នោះជាអ្នកដាំថ្នាំពិសចូលឆ្នាំងថ្នាំរបស់គេវាច្បាស់ជាមានអ្នកបញ្ជូនមនុស្សឪ្យមកសម្លាប់នាងបំបិតមាត់មិនខានឡើយ។

« អ្នកប្រុស...គិតថាជាស្នាដៃនរណា?»

« ខ្ញុំមិនដឹងទេ តែតាមសាកសពនាងត្រូវបានគេចាក់ដោយដាវទើបបញ្ច្រក់ថ្នាំពុលចូលខ្លួននាង»ជេគនិយាយឡើងព្រោះតែគេដឹងមកពីមន្រ្ដីអង្កេតថ្នាក់ទាបម្នាក់ តែរឿងនេះមន្ត្រីថ្នាក់ខ្ពស់មិនបានប្រាប់ស្ដេចឡើយ

« អ៊ុនគីបានប្រាប់ខ្ញុំគ្មាននរណាបានចូលវាំងឡើយនៅយប់ដែលស្រីបម្រើនោះស្លាប់ បែបនេះមានតែមនុស្សនៅខាងក្នុងវាំង»អ៊ុនគីនាយជាមន្រ្ដីអង្កេតថ្នាក់ក្រោមដែលបានប្រាប់រឿងនេះមកជេគ

« មែនហើយ! យប់ដែលនាងស្លាប់ យូអ៉ីបាននាំប្អូនជីដូនមួយនាងចូលវាំងមុខអាម្នាក់និងកាចមិនណយដែល»

« ខ្ញុំម្ចាស់និងតាមស៊ើបពីបុរសនោះ»ដារីមអាំងអាងទៅស៊ើបទៅហើយជេគក៏មិនហាមគេទៀតដែល

« ព្រះអង្គ!!»បម្រុងនិងចាកចេញក៏ឃើញស្ដេចឈរធ្មឹងនៅក្រោយនាងធ្វើឪ្យដារីមភ័យ ឯជេគវិញក៏ភ្ញាក់មិនស្ទើដែល

« នាងចេញទៅ»ដារីមក៏មិននៅទើបប្រញាប់ចេញទៅ ឯស្ដេចបិតទ្វារួចក៏ចូលមករកជេគ

« យ៉ាងមិចហើយជំងឺ?»

« ជាសះស្បើយហើយ ព្រះអង្គមិនបាច់បារម្ភទេ»ជេគញញឹមស្រស់ដាក់ តែស្នាមញញឹមបញ្ឈឺស្ដេចប៉ុណ្ណោះគេគ្មានទៅឈឺអីទេ

« យើងរវល់មិនបានមកមើលឯង»

« ព្រះអង្គរវល់និងស្នំមែនទេ?»ឮបែបនេះក៏ងាកសម្លក់មុខជេគភ្លាមតែជេគញញឹមដាក់

« មិនមែនទេ!»

« មិនទទួល? បើព្រះអង្គទំនេរក៏មិនចាំបាច់មករកខ្ញុំម្ចាស់ដែល ខ្ញុំម្ចាស់មិនចង់ឲ្យទ្រង់ខាតពេលជាមួយមនុស្សឥតប្រយោជន៍ដូចខ្ញុំម្ចាស់»ជេគបង្ហាញទឹកមុខអន់ចិត្តងើបដើរទៅឈរមាត់បង្អួតដែលមានពន្លឺព្រះចន្ទបំភ្លឺពេញមេឃ

« មិនដូចអ្វីឯងគិត!»ឃើញគេមុខស្រពោនក៏មានអារម្មណ៍មិនស្រួលក៏ប្រញាប់មកឈរពីក្រោយ

« ព្រះអង្គមិនចាំបាច់បកស្រាយទេ ខ្ញុំម្ចាស់គ្មានសិទ្ធិបញ្ជាទ្រង់ឪ្យមកនៅក្បែរខ្ញុំម្ចាស់រាល់ថ្ងៃឡើយ»ជេគសម្ដែងប្រឹងចូលតួដាក់ស្ដេច

« ឯងនិយាយត្រូវ!»ទ្រង់ដើរទៅរកគ្រែវិញ ឯជេគក៏ងាកមើលយ៉ាងលឿន

« ព្រះអង្គ...»

« ឯងគ្មានសិទ្ធិឪ្យយើងនៅក្បែរឯងរាល់ថ្ងៃ តែយើងមានសិទ្ធិមករកឯងរាល់ថ្ងៃ»

Enjoy your read><
វល់ៗមិចទេ🤦‍♀️🤦‍♀️

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now