ភាគ: ១០ ស្នាដៃនរណា?

Start from the beginning
                                        

« មាតាមករកខ្ញុំម្ចាស់មានរឿងអ្វីមែនទេ?»ស៊ុងហ៊ុនសួរទៅម្ចាស់ក្សត្រីទាំងដែលទ្រង់កំពុងសរសេរអ្វីក៏មិនដឹង

« ជេយ៉ុនឈឺ បុត្រមិនយាងទៅសួរសុខទុក្ខគេទេឬ?»ម្ចាស់ក្សត្រីសួរទាំងដាក់បង្គុយពីមុខស្ដេច

« គេមិនស្លាប់ក៏ល្អហើយ!»មុខទ្រង់មាំ បន្ទាប់ពីយប់នោះមកទ្រង់មិនដែលបានឃើញមុខជេគឬទៅរកគេឡើយ

« បុត្រមានបន្ទូលបែបនេះទៅកើត? យប់នេះទ្រង់ត្រូវតែទៅរកគេជាព្រះអង្គមិនគួរទុកអ្នកអង្គម្ចាស់ចោលឡើយ»

« មិនយាងទៅបានទេ?»

« ដាច់ខាតត្រូវតែយាងទៅ»ម្ចាស់ក្សត្រីក៏យាងទៅវិញទ្រង់គ្រាន់តែមកប្រាប់ឪ្យស៊ុងហ៊ុនទៅរកជេគប៉ុណ្ណោះ

« ព្រះអង្គយាងទៅណា?»

« ទៅមើលមនុស្សស្លាប់»

មកដល់ដំណាក់របស់ជេគព្រះអង្គក៏ដេញដារីមនិងភីលៀងចេញទាំងអស់មិនឪ្យចូលមកខាងក្នុងបើគ្មានបញ្ជាពីទ្រង់ ឯអ្នកខាងក្នុងមិនដឹងរឿងអ្វីក៏មានបំណងចាកចេញពីវាំងដើម្បីស៊ើបរឿងថ្នាំបន្ដទៀត តែក៏ត្រូវស្ដេចចូលមកទាន់។

« ក្រែងឯងឈឺ ហេតុអ្វីងើបដើរបាន?»ស៊ុងហ៊ុនមុខមាំ សម្លឹងអ្នកឈរកាន់សម្លៀកបំពាក់

« គឺ..ខ្ញុំម្ចាស់បានផឹកថ្នាំដែលរាជ្យពេទ្យឪ្យ ទើបបានជាឆាប់ជាសះស្បើយ»

« ឯងកំពុងរៀច-»

« ព្រះអង្គ....»

« ឯងចូលមកធ្វើស្អី?»

« គឺ....ស្រ្ដីបម្រើម្នាក់បានស្លាប់នៅដំណាក់បោះបង់ចោល»ឮបែបនេះព្រះអង្គក៏ប្រញាប់យាងចាកចេញទៅភ្លាមជាមួយថេសានជេគក៏ប្រញាប់ទៅតាមមើលដែល

សាកសពនាងដេកបែកពពុះមាត់ដូចជានាងបានផឹកថ្នាំពុលសម្លាប់ខ្លួននៅក្រោយដំណាក់បោះបង់ចោលមួយរាងកាយក៏ហើមក្លិនស្អុយខ្លាំងណាស់ដែលព្រោះតែគ្មាននរណាចាប់អារម្មណ៍ថាបាត់នាង។

ព្រះអង្គទោតមើលរួចក៏ឪ្យមន្រ្ដីអង្កេតពីរឿងនេះតែខាងមន្រ្ដីក៏ប្រាប់ថានាងជាអ្នកសម្លាប់ខ្លួនឯងព្រោះមានថ្នាំនៅក្នុងដៃឯក្នុងខ្លួនក៏មានជាតិថ្នាំពុលទាំងនោះដែល សពនាងក៏ត្រូវបានគេយកទៅឪ្យគ្រួសារបូជាតាមប្រពៃណី។

[ឆ្លងភពបន្លំស្នេហ៍] COMPLETE ✔️Where stories live. Discover now