៤៩: ហ៊ានខាំ Papi កូនមែនទេ?

1.2K 91 2
                                        

Taehyung ប្រញាប់ដៃជើងរត់ចុះមកខាងក្រោមយ៉ាងលឿនដើម្បីធ្វើដំណើរទៅបម្រើការងារបើគេនៅតែបន្តច្បាស់ណាស់ថាលែងបានធ្វើការអីហើយ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Taehyung ប្រញាប់ដៃជើងរត់ចុះមកខាងក្រោមយ៉ាងលឿនដើម្បីធ្វើដំណើរទៅបម្រើការងារបើគេនៅតែបន្តច្បាស់ណាស់ថាលែងបានធ្វើការអីហើយ ។

«អ្នកប្រុស» Marcel ឥឡូវនេះក្លាយជាអង្គរក្សប្រចាំកាយរបស់ Taehyung ដោយសារតែ Jungkook មិនទុកចិត្តអ្នកណាទាំងអស់ក្រៅពីគេ ។
«តោះ ខ្ញុំទៅហើយ»
«អ្នកប្រុសមិននៅញ៊ាំអាហារពេលព្រឹកជាមួយចៅហ្វាយសិនទេអ្ហេស៎?»
«អត់ទេថ្ងៃនេះខ្ញុំប្រញាប់» Taehyung ទាញទ្វារឡានបើកខ្លួនឯងតែម្តងវាជាទង្វើឲ្យ Marcel ឆ្ងល់ជាខ្លាំង ។

ជិត ២០ នាទី Taehyung ក៏មកដល់កន្លែងថតដែលថ្ងៃនេះផងដែលគេត្រូវមកថតគ្រឿងអលង្ហារឲ្យប្រ៊េនម៉ាកល្បីគឺ Cartier ។

Taehyung ត្រូវបានគេតុបតែងមុខទៅតាមម៉ូតអលង្ហារដែលគេមានរៀបចំឲ្យដែលមានចំនួនដល់ទៅ ១០ ឈុតឯណោះទម្រាំតែថតហើយក៏ល្ងាចល្មម ។

ថ្ងៃនេះគេរវល់ណាស់មិនបានឆាតឆ្លើយឆ្លងជាមួយស្វាមីឡើយតែក៏បាន Marcel ប្រាប់ទៅចៅហ្វាយជំនួសវិញព្រមទាំងថតពីសកម្មភាពផ្ញើទៅឲ្យមើលទៀត ។

«Marcel ឆៀងចូលផ្សារទំនើបបន្តិចផងខ្ញុំចង់ទិញខោអាវល្បី» តាមផ្លូវត្រឡប់ទៅផ្ទះវិញ Taehyung ក៏នឹកឃើញថា Coral និងស្វាមីដូចជាអស់ខោអាវម៉ូតថ្មីពាក់ហើយទើបចង់ទៅដើរមើលម៉ូតខ្លះៗ ។
«បាទ អ្នកប្រុស»
_____________

មកដល់ផ្សារទំនើបនៅកណ្តាលទីក្រុងដែលមានមនុស្សម្នាដើរយ៉ាងច្រើនកុះករ Marcel ដើរតាមចៅហ្វាយតូចមិនឲ្យដាច់ពីក្រសែភ្នែកឡើយព្រោះជាបញ្ជារបស់ចៅហ្វាយមិនដូច្នេះបើមានរឿងអីកើតឡើងគេច្បាស់ជាស្លាប់មិនខាន ។

«ខ្ញុំចង់ចូលបន្ទប់ទឹកបន្តិច» Taehyung
«ខ្ញុំឈរចាំនៅខាងក្រៅទាន» Marcel ឈរចាំនៅមុខបន្ទប់ទឹកដើម្បីធានាពីសុវត្ថិភាព ។

Tittle: One Twilight (Ended) Where stories live. Discover now