Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jungkook ជាមនុស្សរក្សាសម្តីណាស់គេមិនក្បត់សម្តីខ្លួនឯងនោះទេប្រសិនបើគេថាគេនឹងដាក់ Taehyung ឲ្យសន្លប់នោះគេប្រាកដជាធ្វើឲ្យបានដូចមាត់ហើយ ។
Taehyung ត្រូវបានសន្លប់បាត់មាត់ឈឹងក្រោមដៃរបស់រាងក្រាស់ចាំមើលតើលើកក្រោយហ៊ានខឹងគេខុសរបៀបអញ្ចឹងទៀតឬអត់ ។
ព្រឹកប្រលឹមជិតបាក់រសៀលទៀតពន្លឺព្រះអាទិត្យចាំចូលពេញបន្ទប់តាមកញ្ចក់បន្ទប់បើទោះបីមានវាំងននបាំងក៏មិនអាចហាមពន្លឺឲ្យចូលបានដែរ ។
មកដល់ម៉ោង ១១ ថ្ងៃត្រង់ទៅហើយ Taehyung នៅលើគេងលើពូកបាត់មាត់ឈឹងនៅឡើយ គេហាក់បីដូចជាអស់កម្លាំងសូម្បីតែដៃលើកមិនចង់រួចផង ។
ខុសស្រឡះពី Jungkook ដែលមានកម្លាំងមហាសាលទាំងដែលកាលពីម្សិលមិញមិនបានគេងមួយស្រឡែតផង! នាយថែមទាំងងើបតាំងពីប្រលឹមរត់ហាត់ប្រាណនៅវេរ៉ងដាអស់មួយសន្ទុះព្រមទាំងទៅសម្អាតខ្លួន ស្លៀកពាក់ស្អាតបាតមកអង្គុយធ្វើការយ៉ាងរំភើយ ។
________
តុក តុក...
«ចូលមក!» Jungkook
«ចៅហ្វាយនេះជាអាហារដែលលោកស្រីធំផ្ញើមក!» Marcel
«ទុកនៅលើតុចុះ!»
«កាលពីយប់មិញចៅហ្វាយមិនបានទៅផ្ទះទេមែនទេ?»
«អឹម! មានបញ្ហាដល់ឯងមែនទេ?»
«អត់ទេ! ខ្ញុំមិនមានបញ្ហាប្រាកដណាស់តែថាចៅហ្វាយថ្ងៃនេះដូចជាស្រស់ស្រាយជាងម្សិលមិញ!» Marcel កត់សម្គាល់មើលទៅមុខចៅហ្វាយស្រស់បស់ មានពន្លឹចាំងចេញមកតែម្តងមិនដូចម្សិលមិញមុខឲ្យខ្មៅអ្នកណាឃើញមុខក៏ដឹងថាកើតទុក្ខ ។
«ឯងលាឈប់ការងារពីទីនេះហើយទៅធ្វើក្រុមអ្នកស៉ើបអង្កេតទៅព្រោះសមត្ថភាពឯងមិនសក្តិសមនៅទីនេះទេ!»
«ហិហិ អត់ទេចៅហ្វាយខ្ញុំថាទីនេះសក្តិសមជាមួយខ្ញុំបំផុត» Marcel សើចតិចៗមុននឹងដើរចេញទៅបំពេញការងារខ្លួនឯងបន្ត ។ ចៅហ្វាយចំជាលេងសើចមិនបានអាងអីដេញចេញពីការងាររហូតមិនគិតពីសោភ័ណ្ឌភាពដែលខ្លួនចំធ្វើការជាមួយតាំងពីមុខក្មេងឥឡូវចាស់អស់ហើយ ។
«អ្ហេស៎ ឈប់សិន» រាងក្រាស់ហៅបង្អាក់ដំណើររបស់ Marcel ។
«បាទ ចៅហ្វាយ»
«ទៅរកមើលអាវសាយ S របស់មនុស្សប្រុសឲ្យយើងមួយផង»
«ទិញឲ្យអ្នកណាទៅទាន?» Marcel ងាកមើលឆ្វេងស្តាំរកមើលមនុស្សកាលបើឮចៅហ្វាយដូច្នេះបើគេមានភាពក្លហានគឺទៅទម្លុះបន្ទប់មើលតែម្តង ។
«ទិញឲ្យឯងពាក់ទេដឹង!»
«អូ៎ ខ្ញុំពាក់សាយ M ទេទាន! អរគុណច្រើនណាស់ចៅហ្វាយដែលយល់ពីទុក្ខធុរៈ ហិហិ»
«ទាត់ងាប់ឥឡូវ! ទៅទិញឲ្យលឿនមកយើងប្រញាប់» Jungkook ខាំមាត់ថាំចិត្តនឹងកូនចៅដែលនិយាយមិនឈប់ទាល់តែសោះ ។
«បាទ!»
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
