Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Hoseok ដើរចាកចេញពីកន្លែងដែលមិនស្វាគមន៍គេទាំងអាឡោះអាល័យតើគេបាត់បង់មនុស្សជាទីស្រឡាញ់ទៅឲ្យអ្នកដទៃជារៀងរហូតហើយមែនទេ? គេអាចនឹងមានថ្ងៃបានជួប Jungkook ទៀតអត់? គេពិតជាគ្មានភាពក្លាហានសម្លឹងមើលមុខរបស់ Jungkook ដូចមុនទៀតទេវាពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ ។
«បងសុំទោសៗដែលឲ្យអូនមកជួបរឿងបែបនេះ» Jungkook ទាញមាឌតូចមកឱបជាប់ក្នុងទ្រូងសារជាថ្មីទឹកភ្នែកស្រក់ចុះមកគេខ្លាចណាស់ ខ្លាចថានឹងបាត់បង់ Taehyung រហូតមិនអាចត្រឡប់មកវិញ ។
Taehyung ឱបក្រសោបតបតទៅ Jungkook បីដូចជាចាប់ជាតិមកថ្មី អរគុណដែល Jungkook អាចបង្គ្រាប Hoseok បានមិនដូច្នេះគេមិនប្រាកដថាអាចមកឱបរាងក្រាស់ជាប់ដៃបែបនេះម្តងទៀតទេ ។
«យើងទៅវិញទៅអូនមិនចូលចិត្តទីនេះទេ» Taehyung មិនចូលចិត្តទិដ្ឋភាពនៅទីនេះវាទាំងងងឹត ទាំងស្អុះស្អាប់ មានចំហាយភាពតានតឹង ភាពខឹង ស្អប់គំគួនកាន់តែនៅកាន់តែធុញធប់ ។
«បងបីអូនណា» ស្នាមចំណងឡើងក្រហមរងាលថែមទាំងហើមតិចៗនៅលើ.កជើងរបស់មាឌតូចគេមិនអាចបណ្តោយឲ្យមាឌតូចដើរបានទេ ។
______________
«ចៅហ្វាយ?» Marcel រហ័សដៃបើកទ្វារឡានកាលបើឃើញចៅហ្វាយដើរចេញមកយ៉ាងមានសុត្ថិភាពមុននេះគេភ័យញ័រអស់សឹងតែទប់ជើងមិនជាប់ទៅហើយ ។
«ឯងកុំភ្លេចអរគុណទៅដល់ផ្នែកប៉ូលិសនិងឲ្យលុយជាការអរគុណហើយក៏សុំទោសគេផងដែលរំខានគេមក»
«បាទ ចៅហ្វាយ» Marcel
«បើកទៅខនដូរទៅ» នាយមិនចង់បង្កការភ្ញាក់ផ្អើលទៅដល់អ្នកផ្ទះទេជាពិសេសគឺម្តាយរបស់គេពេលនេះទៅគេងនៅខនដូរសិនជាការល្អបំផុតហើយ ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
