ភាគ ១: គេមានសង្សារហើយ

4.6K 188 2
                                        

ជីវិតជាអ្នករកធ្វើការវិនិយោគមិនមែនជារឿងងាយស្រួលនោះទេវាពិតជាពិបាកណាស់ ។ Jungkook Atlas Francis ជាអ្នកជំនួញខ្នាតធំនៅទីក្រុងប៉ារីសដែលរកសុីខាងផលិតឡាននិងមានជំនួញតូចៗនៅក្នុងដៃបន្ថែមទៀត ។

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ជីវិតជាអ្នករកធ្វើការវិនិយោគមិនមែនជារឿងងាយស្រួលនោះទេវាពិតជាពិបាកណាស់ ។ Jungkook Atlas Francis ជាអ្នកជំនួញខ្នាតធំនៅទីក្រុងប៉ារីសដែលរកសុីខាងផលិតឡាននិងមានជំនួញតូចៗនៅក្នុងដៃបន្ថែមទៀត ។

បើទោះបីជាគេមានកម្រិតណាក៏ដោយ Jungkook តែងតែតាំងខ្លួនជាមនុស្សធម្មតាមិនមានអំនួតអ្នកណាក៏គេអាចរាប់អានចុះសម្រុងជាមួយបានដូចគ្នា ។

ថ្ងៃេនះនាយត្រូវងើបពីប្រលឹមទៅធ្វើការដើម្បីទៅមើលរោងចក្រផលិតស្រាទំពាំងបាយជូរដែលជីតាបានបន្សល់ទុកមកឲ្យគេតាំងពីដើមមក ។

ខ្លួនកំពុងតែនៅកន្លែងធ្វើការប៉ុន្តែអារម្មណ៍របស់គេហាក់បីដូចជាមិនមូលទាល់សោះចេះតែរសាប់រសល់យកដៃមកអង្អែលបបូរដែលទទួលបានការឆ្លៀតឱកាសពីមនុស្សមិនស្គាល់មុខ មិនស្គាល់អត្តសញ្ញាណច្បាស់លាស់ទើបតែជួបគ្នាសោះក៏ហ៊ានប្លន់ស្នាមថើបរបស់គេបាត់ទៅហើយ ។

«ចំជាឆ្គួតមែន» Jungkook ញញឹមយកដៃមកអង្អែលមាត់គេមិនទាន់ភ្លេចអារម្មណ៍កាលពីយប់មិញឡើយបបូរមាត់ទន់រលោងជាន់ក្លិនស្រាតិចៗថ្វីមាត់របស់គេពិតជាអស្ចារ្យណាស់អាចពង្វក់ប្រុសម្នាក់នេះបាន ។
«Taehyung Rowan Elliot» ឈ្មោះមួយនេះហាក់បូដូចជាដក់ជាប់នៅក្នុងខួរក្បាលរបស់គេដល់គេបំភ្លេចមិនបានទាល់តែសោះ ។
________

បន្ទាប់ពីត្រូវគ្នាជាមួយនិងសង្សារហើយ Taehyung ក៏បានចេញមកញ៊ាំអីជាមួយ Charle តែពីរនាក់នៅខាងក្រៅដើរកាន់ដៃគ្នាយ៉ាងមានសេចក្តីសុខ ។

«កាលពីយប់មិញអូនមានទៅណាទេ?» Charle
«អូនទៅដើរលេងនៅផាប់ហេតុអ្វីបងសួរ?»
«ចុះមានអ្នកណាក៏ញ៉ែអូនឬអត់?» សង្សារស្អាតដល់ថ្នាក់នេះប្រសិនហើយមិនសួរនាំច្បាស់ជាឆ្កួតហើយ ។
«អត់នោះទេ» Taehyung ឆ្លើយទាំងស្រពិចស្រពិលក៏ព្រោះតែគេមិនបានចាំថាមានរឿងអ្វីកើតឡើងកាលពីយប់មិញនោះទេគេដឹងត្រឹមថាទៅផឹកហើយបើកភ្នែកមកក៏នៅខន់ដូបាត់ទៅហើយ ។
«ច្បាស់ឬអត់?»
«ច្បាស់ 100% បងទុកចិត្តអូនបានព្រោះអូនមិនសាវ៉ានោះទេ»
«អញ្ចឹងយប់នេះយើងទៅអង្គុយនៅផាប់លេងល្អទេ?» Charle ស្រាប់តែបបួលគេចេញទៅ ។
«ហេតុអ្វី?» មាឌតូចសួរដេញដោលទាំងឆ្ងល់ ។
«ព្រោះបងចង់ឲ្យយើងមានពេលវេលារ៉ូមេនទិកជាមួយគ្នាឲ្យបានច្រើន» Charle ញញឹមយកដៃទៅច្បិចចុងចង្ការរបស់ Taehyung ឲ្យគេអៀនខ្វែល ។

Tittle: One Twilight (Ended) Donde viven las historias. Descúbrelo ahora