¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
Jungkook អង្គុយសម្លឹងមើលមនុស្សក្បាលខូចដែលព្យាយាមគេចខ្លួនពីកំហុសរបស់ខ្លួនគួរឲ្យគ្រឺតក្នក់ក្នាញ់ម្យ៉ាងដែរ ។
រាងក្រាស់ក៏ចេញពីបន្ទប់ដើម្បីទៅរកអង្គុយលេងនៅខាងជាមួយអ្នកម្តាយ ។
«យ៉ាងម៉េចដែរកូនចាប់អ្នកធ្វើបាបគេបានទេ??» លោកស្រី Perry
«នៅនោះទេអ្នកម៉ាក់»
«ចុះកូនសង្ស័យអ្នកណាខ្លះ??»
«កូនមិនដែលមានសត្រូវឯណាក្រៅពីអា Heleson នោះទេ» គ្រាន់តែរំលឹកដល់ឈ្មោះ គេក៏អាចធ្វើឲ្យនាយមានអារម្មណ៍ថាក្រៅគគុកបាត់ទៅហើយ ។
«ម៉ាក់ថាកូនគួរតែនិយាយជាមួយគេឲ្យបានស្រួលបួលម្តងទៅល្អទេវាប្រសើរជាងការសងសឹកនិងគ្នាទៅវិញទៅមកបែបនេះ? ម៉ាក់ឃើញថាវាដូចជាមិនចំណេញត្រង់ណាសោះក្រៅពីបាត់បង់ទាំងសងខាង»
«មកពីវាជាអ្នកចូលចិត្តធ្វើជាមនុស្សលួចខាំកូនមុនណាអ្នកណា» Jungkook គេមិនដែលចេះ ទៅរករឿងអ្នកណាមុនឡើយក្រៅពីគេមករករឿងនាយមុន ។
«តែកូនឃើញទេថាអ្នកដែលរងគ្រោះជំនួសកូនគឺ Taehyung?? ត្រឹមតែមួយពព្រិចភ្នែកសោះ គេឈឺពីរដងហើយណាកូន!» លោកស្រី Perry និយាយផ្តល់ដំបូន្មានឲ្យកូនវាក៏ដូចជាគេ និយាយមែនថាមនុស្សយើងទាល់តែធម៌ត្រជាក់ទើបចេះស្តាប់ជាងធម៌ក្តៅ ។ ប្រសិនបើយើង ក្តៅរហូតគេនឹងស៊ាំហើយលែងខ្លាចរអាជាមួយយើងទៀតហើយ ។
«គ្មានលើកទីបីនោះទេម៉ាក់»
«ក៏ល្មមហើយគេក៏មិនភ្លើបកមកធ្វើបាប Taehyung ម្តងទៀតដូចគ្នា!» មានចោរឯណា ត្រឹមគេចាប់បានពីរដងហើយមកទៀតនោះ? គេដឹងថាយើងច្បាស់ជារើសរុះមកគ្រប់វិធីដើម្បីមកការពាររបស់ដែលយើងស្រឡាញ់ថ្នាក់ថ្នម ។
«អ្នកម៉ាក់កំពុងតែខឹងកូនមែនទេ??»
«តើម៉ាក់សមនឹងខឹងទេ?? ពេលណាកូនឈប់ ធ្វើចរិតរឹងរូសបែបនេះ? កូនគួរណាតែឈប់ ប្រើហិង្សាដើម្បីកញ្ចប់បញ្ហាទៅកូនអាយុចំណាស់ណាហើយ?? កូនចាស់ទុំល្មមចេះគិតហើយណាហិង្សាមិនអាចបញ្ចប់បញ្ហាបានគ្រប់រឿងនោះទេ»
«បើកូនមិនតដៃអ្នកដែលត្រូវគឺជាកូនទៅវិញទេ! ម៉ាក់មិនដឹងឡើយថាវាហ៊ានធ្វើយ៉ាងដោយមិនបានគិតពិចារណា! ក្រុមហ៊ុនកូនដែលខំកសាងមកសឹងតែកន្លះវិធីត្រឹមខាតបង់រាប់លានត្រឹមមួយពព្រិចភ្នែកដោយសារវាឥឡូវវាហ៊ានមកធ្វើបាបដល់មនុស្សដែលកូនស្រឡាញ់ កូនគ្មានថ្ងៃលើកលែងទោសឲ្យវានោះទេ» កណ្តាប់ដៃក្តាប់ យ៉ាងណែនក៏អាចបញ្ជាក់ពីកំហឹងដែលនាយមាននៅក្នុងចិត្តបានថាខឹងគំគួនខ្លាំងប៉ុណ្ណាបើអាចទៅសម្លាប់វាឥឡូវនេះបាននាយក៏នឹងធ្វើ ។
______________
ESTÁS LEYENDO
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
