៤៦: យកកូនមួយទៀតឬអត់?

1.4K 97 2
                                        

«Lielie ទៅធ្វើការជាមួយដេតឌីមែនៗ?» Jungkook សួរនាំកូនពេលឃើញនាងល្អិតមើលទៅច្បាស់លាស់ណាស់ ។«ទៅ» Coralie «អត់ទេមិនឲ្យទៅទេ!» Taehyung និយាយកាត់ដោយសារតែ Coral នៅតូចខ្លាចនាំទៅរញ៉េរញ៉ៃឪពុកធ្វើការមិនកើត ។ «អា៎

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«Lielie ទៅធ្វើការជាមួយដេតឌីមែនៗ?» Jungkook សួរនាំកូនពេលឃើញនាងល្អិតមើលទៅច្បាស់លាស់ណាស់ ។
«ទៅ» Coralie
«អត់ទេមិនឲ្យទៅទេ!» Taehyung និយាយកាត់ដោយសារតែ Coral នៅតូចខ្លាចនាំទៅរញ៉េរញ៉ៃឪពុកធ្វើការមិនកើត ។
«អា៎...» គ្រាន់តែឮ Papi ហាមនាងល្អិតស្រែកចាច ។
«កូនកុំខូចពេក! តូចតែមួយហ្នឹងទៅធ្វើការអីដែរ?»
«អា៎ អ្ហឹកៗ ដេតឌីៗ» ទោះស្តាប់មិនបានតែក៏ដឹងថា Papi កំពុងតែហាមខ្លួនហើយ Coral យារដៃទៅទោងជើងឪពុកជាប់ ។
«មិនអីទេអូនកុំបារម្ភអីចាំបងមើលថែកូន!»
«បងតែអញ្ចឹងតាមតែចិត្តកូនឡើងខូចអស់ហើយឲ្យតែទារអីមិនបានអាងតែស្រែកលែងចេះស្តាប់គ្នាអស់!» Taehyung បញ្ចេញភាពមិនពេញចិត្តចេញមកព្រោះមិនចង់ឲ្យកូនខូចទារអីបានតាមចិត្តបែបនេះ ។
«សឺតៗ កុំខឹងអីណ៎ចាំបងនាំឲ្យទៅ shopping ល្អៗ?» ភាពកាចឆ្នាស់នេះបាត់អស់ជាយូរមកហើយតែតាំងពីកើតកូនហើយមកមិនដឹងវារត់មកពីណា? ឥឡូវចង់ឆ្នាស់ជាងទៀត ។

«បងកុំមកយកចិត្តអូន! អូនមិនមែនបានទិញរបស់ល្អហើយឈប់ខឹងទេ!»
«ឮថា Celine ម៉ាកដែលអូនស្រឡាញ់ទើបតែចេញម៉ូតថ្មីៗមកហើយឥឡូវកំពុងតែរៀបចំ Runway ម៉ូតសម្លៀកបំពាក់ទៀត! ឮល្ហៀងៗថាគេក៏អញ្ចើញបងចូលរួមដែរតែបងដូចជាមិនចង់ទៅសោះបងគួរតែកុំឲ្យគេផ្ញើសំបុត្រមកល្អទេ??»
«អត់ទេ! យកមកៗ» ព្រះអើយ ម៉ូតសំណព្វចិត្តល្អ! បានស្វាមីមានមុខមាត់នៅប្រទេសបារាំងប្រ៊េនហាងថ្មីៗហៅប្តីទៅចូលរួមកម្មវិធីច្រើនណាស់បើប្តីបដិសេធគេស្តាហជំនួស ។
«បាន! អញ្ចឹងបងនាំកូនទៅហើយ! តោះ យើង» Jungkook លើក Coral មកបោះមុននិងពរជាប់ចង្កេះ ។
«អូនទៅរៀបចំកំប៉ុងទឹកដោះគោនិងខោទឹកនោមឲ្យកូនសិនចាំយកទៅ»
«បានៗ» Jungkook សើចតិចៗមើលប្រពន្ធចុះគ្រាន់តែឮថាមានសំណងរហ័សដៃរហ័សជើងគ្នា ។

Tittle: One Twilight (Ended) Where stories live. Discover now