ភាគ ១៤: ម៉ាក់ពេញចិត្តគេ

2.6K 133 0
                                        

បន្ទាប់ពីស្រុះស្រូបអាហារពេលថ្ងៃត្រង់រួចហើយអ្នកទាំងបីក៏យកពេលទៅសម្រាកមួតភ្លេតឲ្យស្រកពោះសិនទើប Jungkook សុំខ្លួនទៅរំដោះភាពស្អុះស្អាប់ចេញឯ Taehyung ក៏នៅអង្គុយនិយាយលេងជាមួយលោកស្រី Perry នៅខាងក្រោម ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

បន្ទាប់ពីស្រុះស្រូបអាហារពេលថ្ងៃត្រង់រួចហើយអ្នកទាំងបីក៏យកពេលទៅសម្រាកមួតភ្លេតឲ្យស្រកពោះសិនទើប Jungkook សុំខ្លួនទៅរំដោះភាពស្អុះស្អាប់ចេញឯ Taehyung ក៏នៅអង្គុយនិយាយលេងជាមួយលោកស្រី Perry នៅខាងក្រោម ។

«កូនចូលចិត្តញ៊ាំនំខេកទេកូន?» លោកស្រី Perry សួរនាំទៅកាន់មាឌតូច ។
«បាទ ចូលចិត្តខ្លាំងណាស់» គ្រាន់តែឮពាក្យថានំខេកនេះក៏ធ្វើឲ្យសត្វគេស្រស់ស្រាយមុនបាត់ទៅហើយ ។
«ធ្វើនំខេកជាមួយម៉ាក់ទេកូន?»
«ចង់ធ្វើណាស់អ្នកម៉ាក់ខ្ញុំមិនដែលបានធ្វើនោះទេ»
«អញ្ចឹងល្អណាស់ឆាប់ទៅៗ» លោកស្រី Perry រហ័សដឹកដៃមាឌតូចចូលទៅក្នុងផ្ទះបាយដើម្បីធ្វើនំខេក ។

ថ្ងៃនេះគាត់ច្បាស់ជាសប្បាយរីករាយខ្លាំងជាពុំខានក៏ព្រោះតែគាត់មិនដែលមានអ្នកណាក៏ចូលរួមធ្វើជាមួយឡើយធ្វើតែម្នាក់ឯងមិនសប្បាយសោះ ។ 

«កូនចង់ធ្វើរសជាតិអី?»
«ធ្វើរសជាតិស្រ្តប៊ឺរីបានទេអ្នកម៉ាក់?»
«ប្រាកដជាបានហើយព្រោះម៉ាក់ក៏ចូលចិត្តស្រ្តប៊ឺរីដូចគ្នា» លោកស្រី Perry ជ្រួញច្រមុះមុននឹងយកដៃទៅច្បិចចុងច្រមុះរបស់ Taehyung ។

លោកស្រី Perry និង Taehyung ក៏ចាប់ផ្តើមធ្វើនំខេកជាមួយគ្នា ។ មាឌតូចបានត្រឹមតែធ្វើជាកូនកាំបិតប៉ុណ្ណោះព្រោះតែគេមិនចេះធ្វើនំខេកឡើយ ។

«អ្នកម៉ាក់ពិតជាពូកែណាស់»
«ហិហិ សរសើរម៉ាក់ពេកហើយមកពីម៉ាក់ទំនេរគ្មានអ្វីធ្វើទើបតែងតែធ្វើនំខេកលេង»
«ចុះអ្នកម៉ាក់មិនទៅដើរលេងចេញពីខាងក្រៅទេមែនទេ?»
«ម៉ាក់មិនសូវចូលចិត្តដើរលេងទេកូន»
«អញ្ចឹងចាំពេលខ្ញុំទំនេរខ្ញុំនឹងនាំម៉ាក់ទៅដើរលេងម្តង»
«បានណាកូន» លោកស្រី Perry ញញឹមស្រស់យល់ព្រមភ្លាមៗគ្មានភាពទាក់ទើរនោះទេ ។

Tittle: One Twilight (Ended) Where stories live. Discover now