Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ក្រោយពីចំណាយពេលគេងនៅខន់ដូពីរយប់ Jungkook និង Taehyung ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះប៉ុន្តែក្រោយពីរាងក្រាស់ជូនមាឌតូចដល់ផ្ទះហើយនាយក៏ហួសទៅធ្វើការតែម្តង ។
«អីយ៉ា បន្ទាប់ពីសុំគ្នារៀបការមកបាត់ពីផ្ទះពីរយប់តែម្តងណ៎?» លោកស្រី Perry និយាយចំអន់មាឌតូច ។
«អ្នកម៉ាក់! មិនមែនបែបនេះគឺ Jungkook គាត់ចង់ទៅគេងនៅខន់ដូសុំទោសដែលមិនបានខលមកប្រាប់ម៉ាក់»
«មិនអីទេកូន! ម៉ាក់យល់តាស៎ថាកូនចង់មានពេលវេលាតែពីរនាក់ហើយកូនញ៊ាំអាហារពេលព្រឹកហើយឬនៅ??»
«ហើយៗអ្នកម៉ាក់! ថ្ងៃនេះអ្នកម៉ាក់មានធ្វើដំណើរទៅណាទេ?»
«អត់នោះទេកូនមានបញ្ហាអីអ្ហេស៎??»
«អត់ទេខ្ញុំគ្រាន់តែសួរនាំធម្មតា! អញ្ចឹងខ្ញុំសុំទីបន្ទប់សិនហើយ»
«ចាស៎ កូន»
__________
រ៉ីងៗ...ឡើងមកដល់បន្ទប់សម្លេងទូរស័ព្ទរបស់ Taehyung ក៏រោទិ៍ឡើង ។ នាពេលដែលឃើញលេខហៅចូលធ្វើឲ្យគេរំភើបចិត្តជាប៉ុនពេក ។
"អាឡួ Rustain" Taehyung ញញឹមបិទមាត់មិនជិត Rustain ជាមិត្តភក្តិសម្លាញ់គេតាំងពីតូចមកប៉ុន្តែដោយសារតែការសិក្សានៅខាងក្រៅប្រទេសទើបធ្វើឲ្យពួកគេមិនសូវជាបានជួបគ្នាញឹកញាប់ ។
"យើងស្មានតែឯងដូរលេខបាត់ហើយតាស៎" Rustain
"យើងម៉េចនឹងអាចដូរលេខនោះ! ឯងសុខសប្បាយទេ? ហើយការរៀនសូត្រយ៉ាងម៉េចដែរ?"
"យើងសុខសប្បាយទេ! ឥឡូវឯងនៅឯណា? យើងកំពុងតែនៅបារាំង!"
"ហាស៎? ឯងមកពីអង់គ្លេសវិញហើយអ្ហេស៎?"
"អឹម ជួបគ្នាទេ??"
"បានៗផ្ញើកន្លែងមកណាចាំយើងទៅរក!"
"អូខេ បន្តិចទៀតជួបគ្នា" Rustain ចុចបិទ ។
មាឌតូចប្រញាប់ប្រញាល់ទៅរៀបចំខ្លួនសឹមចុះទៅក្រោមដើម្បីសុំការអនុញ្ញាតពីលោកស្រី Perry ។
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
