¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
Taehyung បានតែងខ្លួនយ៉ាងស្រស់ស្អាតជាងរាល់ដងទៅទៀតតាមការស្នើរសុំរបស់រាងក្រាស់ ។ ដងខ្លួនស្រស់ស្អាយគ្របដណ្តប់ដោយអាវរឹបរាវពណឿផ្លាកទីនមានពាក់ខ្មៅសាច់សារ៉ូពីក្នុងវាយទ្រូងបញ្ចេញសខ្ចីដោយសារតែស្អាតស្រាប់គ្រាន់តែបន្ថែម make-up បន្តិចនិងគ្រឿងអលង្ការបន្តិចក៏ប្លែកភ្នែកបាត់ទៅហើយ ។
_______
#Le Relais de I'Entrecôte
Le Relais ជាហាង Steak មួយដ៏ល្បីល្បាញនៅទីក្រុងបារ៉ាសដែលទទួលបានការស្វាគមន៍ពីភ្ញៀវជាច្រើននាក់ ។ ការរៀបចំរបស់ហាងមានភាពទាក់ទាញដែលធ្វើឲ្យភ្ញៀបចូលទៅទទួលទានហើយក៏មានអារម្មណ៍ថាដូចជាផ្ទះអញ្ចឹង ។
Jungkook ជិះពី Nantes ទៅដល់ហាងនៅម៉ោង ៧:៣៩ ល្ងាចព្រោះយប់ឡើងមានការកកស្ទះចរាចរណ៍គេក៏សង្ឃឹមថាមាឌតូចមិនខឹងគេទៅចុះ ។
រាងក្រាស់ដើរចូលទៅក្នុងហាងបែរភ្នែក ងាកភ្នែករកមើលមាឌតូចស្នាមញញឹមក៏ផុសឡើងពេលឃើញមនុស្សដ៏ស្រស់ស្អាតដែលកំពុងតែអង្គុយចុចទូរស័ព្ទលេង ។
«ថេយ៍» Jungkook
«ហេតុអ្វីយូរម្លេះ» ជួបគ្នាភ្លាមក៏ជ្រួញចិញ្ចើមភ្លាមគេឃ្លានសឹងតែស្លាប់ទៅហើយមកអង្គុយចាំដល់កន្លះម៉ោង ។
«ខ្ញុំសុំទោសផ្លូវស្ទះខ្លាំងពេក! នេះសម្រាប់ថេយ៍» បាច់ផ្កាកុលាបពណ៌ក្រហមចំនួន ៣០ ទងត្រូវបានប្រគល់ជូនទៅម្ចាស់វា ។
មាឌតូចញញឹមខ្ជឹបមាត់មុននឹងទទួលលូកដៃទៅទទួលផ្កានេះកំពុងតែទិញផ្កាមកលួងកុំឲ្យខឹងត្រូវទេមិនអញ្ចឹងមិនមែនសុខៗទិញមកទេ ។
«ឲ្យផ្កាខ្ញុំក្នុងឱកាសអី?»
«មិនថាថ្ងៃអីក៏ខ្ញុំជូនផ្កាថេយ៍បានទេ! កម្ម៉ង់អីញ៊ាំហើយឬនៅ?»
«នៅទេ!»
«ប្អូនកម្ម៉ង់មួយ» រាងក្រាស់ស្រែកហៅបុគ្គលិកហើយក៏កម្ម៉ង់ស្តេកពីរចាននិងផ្កាក្រហមមួយដបទុកសម្រាន់ក្រេប ។
«ព្រឹកមិញលោករវល់រឿងអីមែនទេបានជាចេញទៅយ៉ាងប្រញាប់បែបនេះ?»
«ខ្ញុំមានបញ្ហាបន្តិចបន្តួចត្រូវទៅដោះស្រាយយ៉ាតម៉េចនឹកខ្ញុំមែនទេ?» Jungkook អោនមុខទៅរកមាឌតូចញញឹមបែបច្រឡើម ។
«អ្នកណានឹកលោកនោះ!»
«មិននឹកក៏បានទុកឲ្យខ្ញុំនឹកថេយ៍ម្នាក់ឯងចុះ»
«លោកនេះមានស្រីប៉ុន្មាននាក់ដែរបានប៉ិនញ៉ែម្លឹងៗ?» មុខនេះសាវ៉ាមិនស្ទើទេមើលចុះទាក់ទាញកណ្តាប់ដៃណាស់ ។
«គ្មាននោះទេ»
«ឈប់បោកខ្ញុំទៅខ្ញុំមិនជឿទេ»
«ខ្ញុំមិនបានបោកទេអ្វីដែលខ្ញុំនិយាយជាការពិត» នាយមិនបាននិយាយយកតែឈ្នះឯណានាយនិយាយការពិតទាំងអស់តែម្តង ។
«មនុស្សកុហកតែងតែនិយាយបែបនេះ»
«ចុះថេយ៍ធ្លាប់កុហកគេដែរមែនទេ?» រាងក្រាស់សួរទៅវិញគេមិនបានសកឲ្យមែនតូចឬក៏ឌឺដងអីនោះទេណាគ្រាន់តែសួរ ។
ESTÁS LEYENDO
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
