ភាគ ១១: នាំអូនទៅណា?

2.8K 133 0
                                        

គិតៗទៅរយៈពេល ២ យប់ ៣ ថ្ងៃពិតជាយូរខ្លាំងណាស់សម្រាប់ពួកគេទាំងពីរនាក់ Jungkook បានបែងចែកពេលវេលាយ៉ាងច្បាស់លាស់សម្រាប់ពេលធ្វើការនិងពេលសម្រាប់មាឌតូច ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

គិតៗទៅរយៈពេល ២ យប់ ៣ ថ្ងៃពិតជាយូរខ្លាំងណាស់សម្រាប់ពួកគេទាំងពីរនាក់ Jungkook បានបែងចែកពេលវេលាយ៉ាងច្បាស់លាស់សម្រាប់ពេលធ្វើការនិងពេលសម្រាប់មាឌតូច ។

ក្រោយពីបញ្ចប់ការងារបានយ៉ាងជោគជ័យនៅប្រទេសកូរ៉េរួចហើយ Jungkook បានហោះមកពីកូរ៉េទាំងយប់តែម្តងដោយប្រើរយៈពេល ១៤ ម៉ោង ១៥ នាទីនេះជាម៉ោងដែលលឿនបំផុតហើយ ។

#Incheon International Airport

Jungkook បានមកដល់ម៉ោងនៅម៉ោង ៨ ព្រឹកទម្រាំតែ check-out ហើយនិងធ្វើដំណើរទៅដល់ខន់ដូររបស់មាឌតូចចាយពេលអស់ ១ ម៉ោងទៅហើយ ។

ទីងៗ...

«ទៅហើយៗ» Taehyung ស្ងាបយកដៃមកញីសក់ដូចរាល់ដង ។

ក្រាក....
«លោក...» Taehyung បើកភ្នែកធំៗព្រោះបម្បិញមិញគេគិតថានេះជា Marcel ទេតើតែមិនមែននោះទេនោះជា Jungkook ។
«អារុណសួស្តី នឹកណាស់» Jungkook រត់មកឱបមាឌតូចគេនឹកសឹងតែដាច់ខ្យល់ទៅហើយកាន់តែតេរនិយាយគ្នាជាមួយមាឌតូចនាយនឹកកាន់តែខ្លាំងណាស់ ។
«ក្រែងព្រោះត្រូវចេញមកថ្ងៃនេះអ្ហេស៎ហេតុអ្វីក៏មកដល់ថ្ងៃនេះទៅវិញ?»
«ពេលបញ្ចប់ការងារហើយខ្ញុំក៏ចេញមកភ្លាមតែម្តងទៅព្រោះនឹកថេយ៍ពេក»
«អឹស កតញ្ញាជាមួយខ្ញុំណាស់មិនទៅថាម៉ាក់លោកទេអ្ហេស៎?» មាត់និយាយតែអញ្ចឹងតែចិត្តនេះក៏អររំភើបណាស់ ។
«អ្នកម៉ាក់ចាំទៅរកតាមក្រោយចុះឥឡូវមករកកូនប្រសារគាត់សិន» រាងក្រាស់សើចមួយធ្មេញហើយក៏ឱបមាឌតូចម្តងទៀតយ៉ាងណែន ។
«ខ្ញុំមិនទាន់ថាព្រមស្រឡាញ់គ្នាជាមួយលោកផង»
«ថេយ៍ស្រឡាញ់ខ្ញុំ!» រាងក្រាស់និយាយយ៉ាងជឿជាក់ ។
«ហេតុអ្វីច្បាស់ម្លេះ?»
«ថេយ៍ស្រឡាញ់ខ្ញុំមិនអញ្ចឹងមិនមែននឹកខ្ញុំពេលបាត់ខ្ញុំទេនៅតេរទៅជួបរាល់ថ្ងៃទៀត»
«អឹម ស្រឡាញ់» Taehyung ញញឹមងក់ក្បាលតិចៗគេអៀនណាស់មកឲ្យនិយាយពាក្យស្រឡាញ់ពេញៗមាត់បែបនេះ ។

«ថេយ៍យល់ព្រមហើយមែនទេ?» រាងក្រាស់បើកភ្នែកធំៗអើតកទៅសួរមាឌតូចបញ្ជាក់ ។
«ព្រមហើយ»
«យេ៎ អរគុណណាស់» គេខំធ្វើដំណើរមកពីឆ្ងាយដើម្បីទៅរកមាឌតូចការលះបង់របស់គេទាំងអម្បាលមាណគឺពិតជាមិនអាសារបង់នោះទេពេលនេះគេអាចយកឈ្នះបេះដូងមាឌតូចបានហើយ ។ Jungkook ចាប់លើកមាឌតូចមកពរគ្រវីបីបួនជុំតាមចិត្តសប្បាយរីករាយរំភើបក្រៃលែង ។
«ហាហា បានហើយវិលមុខណាស់» មាឌតូចសើចកខឹកយកដៃទៅវាយស្មាគេតិចៗបញ្ជាក់ឲ្យគេឈប់ ។
«Taehyung សង្សាររបស់បង» រាងក្រាស់ថ្ពាល់មាឌតូចនិយាយបេះបួចមាឌតូច ។
«នែ៎!» មាឌតូចអៀនឡើងក្រហមមុខមកសម្លឹងមើលមុខគេមិនដាក់ភ្នែកបែកនេះ ។
«អៀនអីទៅអូនសម្លាញ់ សឺតៗ» Jungkook ឱនទៅថើបថ្ពាល់មាឌតូចខ្សឺតៗគេប៉នប្រាថ្នាអស់ពេលជាយូរមកហើយ ។
«មិនស្អុយទេអ្ហេសខ្ញុំមិនទាន់ងូតទឹកផង?» Taehyung
«មិនងូតទឹកក៏ក្រអូបស្រាប់ហើយ!»
«បានហើយខ្ញុំទៅងូតទឹកទេលែងទៅ!» មាឌតូចរើចេញពីការឱបរឹតរបស់រាងក្រាស់ប៉ុន្តែនាយមិនប្រលែងសោះ ។
«និយាយម្តងទៀត»
«លែងទៅខ្ញុំទៅងូតទឹក» មាឌតូចនិយាយមួយៗច្បាស់ៗ ។
«អត់» Jungkook គ្រវីមិនសុខចិត្តរដាបណាមាឌតូចប្រើសព្ទនាមមិនត្រឹមត្រូវនាយមិនលែងទេ ។

Tittle: One Twilight (Ended) Where stories live. Discover now