Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ពាក្យថាមានគក៌?? Taehyung កំពុងតែពពោះកូនរបស់គេមែនទេ? គេមិនបានស្តាប់ច្រឡំ? សម្រាប់ទំនាក់ទំនងគេពីរនាក់គេមិនបានរំពឹងថានឹងមានថ្ងៃនេះនោះទេត្រឹមតែបានរស់នៅជាមួយគ្នាដោយមានសេចក្តីសុខគេក៏សប្បាយចិត្តពេកទៅហើយ ប៉ុន្តែព្រះពិតជាបានប្រទានពរឲ្យគេមែន វាជាកាដូដែលពុំអាចកាត់ថ្ងៃបាន ។
«អ្នកជំងឺកំពុងតែមានគក៌រយៈពេល ២ ខែហើយ! ចូលរួមអបអរសាទរផង» លោកដុកទ័រ
«តើវាអាចកើតឡើងបានយ៉ាងម៉េចទេដុកទ័រ?» Taehyung រលីងរលោងគេពិតជារំភើបចិត្តឥតគណនាគេមិននឹកស្មានថាខ្លួនឯងអាចមានឱកាសបានឱបក្រសោបជីវិតកូនទៀតនៅក្នុងខ្លួនឡើយ ។
«ដោយសារតែអ្នកជំងឺមានឈាម Omega នៅក្នុងខ្លួនដែលនៅលើពិភពលោកនេះត្រឹមតែ 3% ប៉ុណ្ណោះដែលនៅក្នុងខ្លួនមនុស្សប្រុស! អ្នកជំងឺពិតជាមានសំណាងណាស់»
Jungkook អង្គុយកាន់ដៃមាឌតូចជាប់ទឹកភ្នែកហូរដោយមិនដឹងខ្លួនមានរំភើបមានហូរហៀរពេញទ្រូងដល់រកពាក្យនិយាយមិនចេញៗតែទឹកភ្នែក ។
«មួយវិញទៀតដោយសារតែអ្នកជំងឺជាមនុស្សប្រុសដូច្នេះខ្ញុំលើកចិត្តឲ្យមានការមើលថែដោយយកចិត្តទុកដាក់ជាទីបំផុតតាមដែលអាចធ្វើបានព្រោះនៅកំឡុងពេលពពោះរាងកាយរបស់អ្នកជំងឺអាចនឹងទន់ខ្សោយ! ហាមមិនឲ្យអ្នកជំងឺឈោងខ្ពស់ៗពេកនោះទេ មួយវិញទៀតក៏មិនឲ្យធ្វើអីលឿនៗពេកដែរគួរណាតែធ្វើមួយៗនៅក្នុងកំឡុងពេលត្រីមាសទីមួយ! ហើយភ្នែកអាហារបំប៉នខ្ញុំនឹងសរសេរជាអរដឺណង់ឲ្យ! លើសពីនេះទៀតនៅកំឡុងពេលត្រីមាសទីមួយអ្នកជំងឺអាចនឹងត្រូវកូនធ្វើទុក្ខបន្តិចមិនថាក្អួតចង្អោរ បាត់បង់ចំណង់អាហារ ធំក្លិនអាហារមិនបាន ចុកចង្កេះ រមួលជើងអីបែបនេះ!» អ្វីដែលដុកទ័របានលើកឡើងនេះគឺកើតឡើងទៅលើរាងក្រាស់ទាំងអស់ដល់ឲ្យ Taehyung គេងសើច ។
«បាទ អរគុណណាស់ដុកទ័រ!»
«ចូលរួមអបអរសាទរម្តងទៀតផងលោក Jungkook ប្រហែលជារំភើបចិត្តណាស់ហើយ» ដុកទ័របង្ហាញភាពរំភើបចិត្តជាមួយ Jungkook ដែលជាអ្នកជំនួញល្បីល្បាញមួយនៅទីក្រុង ។ នាយបានត្រឹមតែញញឹមតបតៗទៅវិញព្រោះមិនដឹងតបបែបណា ។
៙៙៙៙៙
YOU ARE READING
Tittle: One Twilight (Ended)
FanfictionJungkook Atlas Francis - Taehyung Rowan Elliot
